• គោយន្តកន្រៃ្តរេទៅបុករថយន្តម៉ាស្តាកំពុងបើកផ្ទុយទិសគ្នា ខ្ទាតធ្លាក់ប្រឡាយទឹកទាំង២គ្រឿង
    ដោយ admin  ថ្ងៃទី 23 January, 2019  ម៉ោង 21:14 | សន្តិសុខ​សង្គម

    ខេត្តក្រចេះ៖ រថយន្តម៉ាស្តា Mazda ១គ្រឿងត្រូវគោយន្តកន្ត្រៃបើកបញ្ច្រាសទិសបុកបណ្តាលឱ្យរេចេញពីផ្លូវទៅធ្លាក់ប្រឡាយទាំងពីរគ្រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចបង្គោលគីឡូ ៤១៨ ភូមិអូកណ្តៀរក្រោម ឃុំអូរក្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ភ្លាមៗនោះ ម្ចាស់គោយន្តកន្រ្តៃដោយមើលឃើញសភាពការជាក់ស្តែងមិនស្រួលក៍បានដាក់មេប្រូចចោលគោយន្តបាត់ស្រម៉ោលតែម្តង់ទៅ។

    អ្នកឃើញហេតុការណ៍បានឱ្យដឹងដែរថា នៅវេលាម៉ោង និងចំណុចខាងលើ គេឃើញមានរថយន្តមួយគ្រឿងម៉ាកម៉ាស្តា Mazda ពណ៌ស ពាក់ស្លាកលេខ AW 4189 mazda បើកបរក្នុងទិសពីត្បូងទៅជើង ខេត្តក្រចេះ ទៅខាងរតន:គីរី លុះមកដល់កន្លែងកើតហេតុក៍មានគោយន្តកន្រៃ្ត១គ្រឿងបើកបរបញ្រ្ចាសទិសគ្នា គាប់ជួនពេលនោះក៍មានគោយន្តមួយគ្រឿងទៀតបានបើកឡើងលើផ្លូវជាតិផងដែរ ទើបគោយន្តកន្ត្រៃ បានបើកគេច រួចក៍ជ្រុលទៅបុកនឹងរថយន្តចំពីមុខយ៉ាងពេញទំហឹង រេចង្កូធ្លាក់ពីលើផ្លូវចូលទៅក្នុងប្រឡាយទឹក តែសំណាងល្អមិនមានរងរបួសដល់អ្នកណាម្នាក់ឡើយ។

    ម្ចាស់រថយន្តmazda ដែលសុំមិនអោយបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងអោយដឹងដែរថា គាត់មានគ្នាចំនួនពីរនាក់ហើយរថយន្តរបស់គាត់បើកបរចេញមកពីខេត្តក្រចេះក្នុងគោលបំណងឆ្ពោះទៅខេត្តរតន:គីរីតែជាអកុសលមិនល្អក៍បានមកជួបនិងហេតុការណ៍អាក្រក់នេះតែម្តង់ទៅហើយរថយន្តនេះគឺជារបស់ក្រុមហ៊ុនប្រេងឥន្ធន:តូតាល់នោះទេមិនមែនជារបស់លោកផ្ទាល់នោះឡើយ។

    ក្រោយពេលកើតហេតុកម្លាំងអាវុធហត្ថ៧១០ និងមន្ត្រីនគរបាលប៉ុស្ត៍អូរក្រៀងបានទៅជួយអន្តរាគមន៍ ហើយមន្ត្រីជំនាញចរាចរណ៍ពីស្រុកសំបូរចុះទៅវាស់វែងដើម្បីធ្វើកំណត់ហេតុ ស្ទូចរថយន្ត និងគោយន្តយកមករក្សារទុកនៅប៉ុស្ត៍នគបាលរដ្ឋបាលអូរក្រៀងដើម្បីរង់ចាំដោះស្រាយទៅតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares