• ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​បញ្ហា​ទឹក​សំអុយ​ហូរ​ចូល​សមុទ្រ​នឹងត្រូវ​លប់បំបាត់​ទាំងស្រុង​
    ដោយ admin  ថ្ងៃទី 22 January, 2019  ម៉ោង 15:23 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ៖ ស្ថានីយ៍​បូមទឹក​សំអុយ ចំនួន​០៤ ទីតាំង​គ្រោង​នឹង​បញ្ចប់​នៅមុន​រដូវ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ បន្ទាប់ពី​ការដ្ឋាន​ទាំង​បួន​នេះ ត្រូវបាន​ចាប់ផ្តើម​សាងសង់​អស់​រយះពេល​ជាង​០៣​ខែ​កន្លងមក នេះ​បើ​យោងតាម​ការ​បញ្ចាក់​ពី​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ថ្លែង​បញ្ជាក់ប្រាប់​ការ​បណ្តាញ​សារ​ព័​ត៏​មាន​នា​ព្រឹក​ថ្ងៃទី​២២​ខែមករា​នេះ​។​
    ​ ​
    ​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ន៏​ជាមួយ​បណ្តាញ​សារ​ព័​ត៏​មាន នា​ព្រឹក​ថ្ងៃទី​២២​ខែមករា​នេះ​ក្នុង​ឪ​កាស​ចុះ​ពិនិត្យ​ស្ថា​នី​យ៏​បូមទឹក​សំអុយ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បានបញ្ជាក់​អះអាង​យ៉ាងច្បាស់​ថា ចំពោះ​បាតុភាព​បញ្ហា​ទឹក​កង្វក់​ហូ​ចូល​សមុទ្រ វា​ពិតជា​បាន​ហូរ​ចាក់​ចូល​សមុទ្រ​យា់ង​ពិតប្រាកដ ហើយ​ទឹក​កង្វក់​ទាំងនេះ វា​ពិតជា​បាន​បំផ្លាញ​នូវ​ធនធានធម្មជាតិ ទាំង​លើ​ផ្ទៃ​ទឹក និង ក្រោម​ផ្ទៃ​ទឹក យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​សម្រាប់​រដ្ឋបាល​ក្រុង រដ្ឋបាលខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល​កំពុង​គិតគូរ​យ៉ាងខ្លាំង លើ​បញ្ហា​ទាំងនេះ ជាក់ស្តែង​ជា​បញ្ហា​ចំពោះមុខ​រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​ពាក់​ព័​ន្ឋ​ចំនួន​០៤​រួមមាន លោក ជា សុផារ៉ា លោក ថោង ខុន លោក សាយ សំ​អាល លោក ស៊ុន ចាន់​ថុ​ន រួមជាមួយ លោក យន្ត មីន​ អភិបាលខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​ស្វះស្វែង​រក​ដំណោះស្រាយ សិក្សា​ស្រាវជ្រាវ និង បានសម្រេច​កសាង​ស្ថា​នី​យ៏​បូមទឹក​សំអុយ ចំនួន​០៤​ទីតាំង ដើម្បី​បូម​បន្តទៅ​កាន់​ស្ថា​នី​យ៏​ធំ ដែលមាន​ទំ​ហ៊ំ​ជាង​១៦​ហិច​តា ដែល​អាច​ចំរោះ​ក្នុង​មួយ​ថ្ងៃជា​២​ម៉ឺន​ម៉ែត្រគូប​។​លោក អភិបាល ក៏បាន​បញ្ជាក់បន្ថែម​ដោយ ស្នើ​ស៊ុំ​ការយោគយល់​អំពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ព្រោះ​ការធ្វើ​អ្វីមួយ វា​ទាមទា​ការសិក្សា​ស្រាវជ្រាវ​ជាមុនសិន មុននឹង​ចាប់ផ្តើម​សាងសង់ ហើយ​ការសាងសង់​នេះ​ទៀតសោធ ក៏​វា​ទាមទា​ពេលវេលា​ផងដែរ វា​ពុំ​អាចធ្វើ​ទៅបាន​ដូច​ការ​ជុប​នោះទេ​ដូចនេះ​ក្នុងនាម​រដ្ឋបាល​ក្រុង រដ្ឋបាលខេត្ត មានតែ​ការស្នើ​ស៊ុំ​ការយោគយល់​អំពី​បងប្អូន​ប្រជាពលរដ្ឋ​នោះទេ​។​ដោយឡែក​ចំពោះ​ថវិការ​ក្នុង​សាងសង់​ស្ថា​នី​យ៏​ទាំង​បួន​នេះ រួមមាន​មួយចំនួន​ជាថ​វិការ​របស់​រាជរ​ដ្ឋា​ភិ​បាល រួមជាមួយ​សប្បុរស់ជន​មួយទៀត​រួមមាន លោក ឧក​ញ្ញ៉ា  លី យ៉ុង ផាត់​លោក ឧក​ញ្ញ៉ា កុក អាន លោក ឧក​ញ្ញ៉ា អ៊ូ ឆាយ និង ក្រុម​ពាណិជ្ជករ​ជនជាតិ​ចិន​ផងដែរ​។​
    ​ ​
    ​សូម​បញ្ចាក់​ផងដែរ​ថា នាពេល​កន្លងមក ចំពោះ​បញ្ហា​ទឹក​សំអុយ​ហូ​ចូលទៅក្នុង​សមុទ្រ​នេះ ក៏ត្រូវ​បាន​បណ្តាញ​សារ​ព័​ត៏​មាន​មួយចំនួន និង​លោក ហេង ឡុង ក្នុងនាម​លោក​ជា​ប្រធាន​ស្ថាប័ន​មួយរូប​បាន​ប្រើ​ពាក្យសំដី​វាយប្រហារ រដ្ឋមន្ត្រី​ទាំង​បួន​ក្រសួង និង​អភិបាលខេត្ត​ត្រូវបានតែងតាំង​ដោយ​ព្រះរាជ​ក្រិ​ត្យ​ដោយ​ចោទថា លោក​មាន​ដឹងថា​តើ​ក្រសួង​ទាំង​៤ និង​រដ្ឋបាលខេត្ត​ពុំបាន​គិត​គួរ​លើ​បញ្ហា​ទាំងនេះ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares