• កុំថាឡើយ​ជក់ ហិត​ផ្សែង​បារី​ច្រើន ក៏​នឹង​នាំ​គ្រោះថ្នាក់​ខ្ពស់​ដល់​អ្នក​ដែរ​!
    ដោយ admin  ថ្ងៃទី 22 January, 2019  ម៉ោង 13:01 | សុខភាព

    ​ទោះបីជា​អ្នក​មិនបាន​ជក់​នារី​ក៏ដោយ ប៉ុន្តែ បើ​អ្នក​ហិត​ផ្សែង​បារី​ច្រើន​នោះ​អ្នកនឹង​ប្រឈមមុខ នឹង​មហារីក​សួត​ខ្ពស់​ដូចជា​បុគ្គល​ដែល​ជក់ អាច​នឹង​ខ្ពស់ជាង​ទៀតផង​។ ដូចនេះ អ្នក​មិនគួរ​នៅ​ជិត​មនុស្ស​ដែល​ជក់បារី​ឡើយ ទើប​មិន​ស្រូប​ផ្សែង​ចូល​ច្រើន​។​

    ​នៅពេលដែល​អ្នក​ហិត​ផ្សែង​បារី​ច្រើន ខួរក្បាល​អ្នកនឹង​ចុះខ្សោយ ដោយ​អាច​បំផ្លាញ​ការចងចាំ អ្នក​យ៉ាង​ងាយ​។ ជាពិសេស កូនក្មេង​តែម្តង បើ​ហិត​ច្រើន នឹង​អាចធ្វើឱ្យ​ខួរក្បាល​គេ​លូតលាស់ ខ្សោយ​បាន​។ ដូចនេះ អ្នក​មិនគួរ​នាំ កូន​ទៅ​កន្លែង​ដែលមាន​ផ្សែង​បារី ច្រើន​នោះទេ​។​

    ​កូនក្មេង​នឹង​អាច​កើត​ជំងឺហឺត ពេលដែល​ហិត​ត្រូវ​ផ្សែង​បារី​ច្រើន​។ ជាពិសេស​ក៏​អាច​ប៉ះពាល់​ដល់​ត្រចៀក​ផងដែរ​។​

    ​អ្នក​ដែល​មិន​ជក់បារី​ក៏​អាច​ប្រឈម មុខ​នឹង​ជំងឺ​បេះដូង​ដែរ​នៅពេលដែល​ហិត​ត្រូវ​ផ្សែង​បារី​ច្រើន​។ ដូចនេះ អ្នក គួរតែ​ចៀស​ពី​កន្លែង​ដែលមាន​ផ្សែង​បារី ច្រើន ទើប​មិន​ធ្វើឱ្យប៉ះពាល់​ដល់ សុខភាព​អ្នក​។​

    ​ប្រសិនជា​មិន​ចង់ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​ក្នុង​ផ្ទៃ​ជួប​គ្រោះថ្នាក់ អ្នក​ម្តាយ​គួរតែ​ចៀស​ពី​កន្លែង ដែលមាន​ផ្សែង​បារី ទើប​អាច​ការពារ​សុវត្ថិភាព​អ្នក​ទាំង​ពីរបាន ៕ ប្រភព៖ health.com.kh​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares