• ​អាសូរណាស់! ក្មេងប្រុស​ជា​សិស្សសាលា២នាក់ ជិះ​កង់​ឌុប​គ្នា​ចេញពី​រៀន​មក​ផ្ទះ​ត្រូវ​រថយន្តបុក​ស្លាប់​ទាំង​២​នាក់យ៉ាងអាណោចអាធម​
    ដោយ admin  ថ្ងៃទី 3 January, 2019  ម៉ោង 08:00 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ឆ្នាំង​៖ កុមារា​២​នាក់​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ស្រុក ខ​ណះ​ពួកគេ​កំពុង​ជិះ​កង់​លើផ្លូវ​ជាតិ​ឌុប​គ្នា​មកពី​សាលារៀន ត្រូវ​រថយន្តបុក​ពេញទំហឹង​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង​៤​និង​១០​នាទី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៥​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១២៦ និង​១២៧​ត្រង់ចំណុច​ភូមិ​ស្វាយព្រៃ ឃុំ​ចក ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

    ​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បានអោយដឹងថា​៖ រថយន្ត​បង្កហេតុ ម៉ាក​ធុន​ត្រា ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ​២Q ៤១១១ បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ​បើកបរ​ក្នុង​យ៉ាង​លឿន ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ពេលមកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​កុមា​រាជា​សិស្សសាលា​ទាំង​នាក់​ដែល​ជិះ​កង់​ឌុប​គ្នា ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត នៅពេលដែល​ក្មេង​ជិះ​កង់​បត់​ឆ្វេង​ឆ្លងកាត់​ទ្រូងផ្លូវ បណ្តាលអោយ​កុមារា​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​និង ម្នាក់ទៀត​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។

    ​សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងទៀតថា​៖​កុមារា​រងគ្រោះ​ទាំងពីរ​នាក់​ខាងលើ​ឈ្មោះ ១. ខុន សុវណ្ណ​រិ​ទ្ធ អាយុ​៩​ឆ្នាំ ២.​អ៊ុក ស៊ីការ អាយុ​៦​ឆ្នាំ គេ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ច​ក ឃុំ​ចក ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។ ក្រោយពេល​កើត​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​ដោយ​បន្សល់​រថយន្ត​នៅ​កន្លែងកើតហេតុ ដោយឡែក​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​លំនៅដ្ឋាន ។ ដោយឡែក​រថយន្ត​បង្ក និង​កង់​កុមារារ​រង​គ្រោះ ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​បរិបូណ៌ នាំយកមក​រក្សាទុក​នៅ​អធិការ​នគ​បាល​ស្រុក​បរិបូរណ៍​រង់ចាំ​កសាង​សំណុំរឿង​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ ។​

    ​ប្រភពពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​អោយដឹងថា​៖ រថយន្ត​ដែល​បុក​កុមារារ​ជា​សិស្សសាលា​ទាំង​២​នាក់​ស្លាប់​ខាងលើនេះ ជា​របស់​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ម្នាក់ រស់នៅក្នុង​ភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​អោយមក​ទទួលខុសត្រូវ​ក្នុង​គ្រោះថ្នាក់​ខាងលើនេះ ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares