• ​តំណាង​ប្រជាពលរដ្ឋ​ចំនួន​១០២​គ្រួសារ នៅ​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ​បាន​អះអាងថា​ពួកគាត់​មិន​ប​ធ្វើស្រែ​នៅលើ​ដី​ទំនាស់​ចំនួន​ជាង​១១​ហិកតា ដែល​តុលាការ​បានចេញ​ដីការ​រក្សា​ការពារ​នោះឡើយ​
    ដោយ admin  ថ្ងៃទី 2 January, 2019  ម៉ោង 08:24 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​មួយក្រុម​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១០២​គ្រួសារ រស់នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩ បាននាំគ្នា​ចង្អុលបង្ហាញ​ដី​ទំនាស់ នៅ​ក្នុងភូមិ​កំពង់ព្រះ​គគីរ ហើយ​បាន​អះអាងថា​ពួកគាត់​មិនបាន​ធ្វើស្រែ​លើដី​ចំនួន​ជាង​១១​ហិកតា ជា​ដី​ទំ​នា ស់​ដែល​តុលាការ​បានចេញ​ដីកា​រក្សា​ការពារ​នោះឡើយ ដូច្នេះ​ការចោទប្រកាន់​របស់​ឈ្មោះ ជា គឹម​ឡេង​ជាដើម​បណ្តឹង​ក្នុង​រឿង​ទំនាស់​ដីធ្លី តាមរយះ​វិទ្យុ​មួ​យក​ក្នុង​ខេត្ត​ពួកគាត់​សូម​បដិសេធ​ទាំងស្រុង​។​

    ​ទាក់ទង​ក្នុង​រឿងនេះ លោក យាន ស៊ីថា អាយុ​៥៩​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១០២​គ្រួសារ បានបញ្ជាក់​នៅលើ​ដី​ទំនាស់​ថា​៖ កាលពី​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៨ លោកស្រី ជា គឹម​ឡេង ជាដើម​បណ្ដឹង​ក្នុង​រឿង​ទំនាស់​ដីធ្លី​នេះ បាន​សំភាស​នៅក្នុង​វិទ្យុ​មួយ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ផ្សាយ​ជា​សាធារណៈ ដោយបាន​ចោទប្រកាន់ថា​៖ ពួកគាត់​ប្រជាពលរដ្ឋ​ចំនួន​៨​នាក់​តំណាងអោយ​ប្រជាពលរដ្ឋ​ចំនួន​១០២​គ្រួសារ រស់នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ បាន​យក​ប្រជាពលរដ្ឋ​ធ្វើជា​ខែល​ប្លន់​យក​ដី​គាត់ និង​បាន​រព​លោភ​យក​ដី​ចំនួន​ជាង​១១​កិក​តា ដែល​តុលាការ​បានចេញ​ដីការ​រក្សា​ការពារ​យកមក​ធ្វើស្រែ ។ ដូច្នេះ​ចំពោះ​ការចោទប្រកាន់​ខាងលើនេះ ពួកគាត់​មិនអាច​ទទួលយក​ឡើយ ព្រោះថា​ដី​ជាង​១១​ហិកតា​ដែល​តុលា​ករ​ចេញ​ដីការ​រក្សា​កា​ពារ​នោះ គ្នាន​អ្នកណា​ធ្វើស្រែ​លើដី​នោះឡើយ​។​

    ​តំណាង​ប្រជាពលរដ្ឋ​បានបញ្ជាក់​អោយដឹងទៀតថា​៖ ទំនាស់​ដីស្រែ​នេះ​មាន​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ដែល​បាន​ប្ដឹងផ្ដល់​គ្នា​នៅ​តុលាការ ដោយឡែក​សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​ចំនួន​១០២​គ្រួសារ​ធ្វើស្រែ​ទៅ​លើដី​ចំនួន​៤៩​ហិកតា ដែល​តុលាការ និង​អាជ្ញាធរ​ស្រុក​ខេត្ត បានទទួល​ស្គាល់​តែប៉ុណ្ណោះ នឹង​ដោយមាន​សម្តេច​ជ​វា​ហ្វាំ​ង គង់ សំអុល បាន​ជួយ​យ​ធ្វើ​ប្រព​ន្ធ័​ប្ត​ឡាយ​ទឹក​ខ្វាត់ខ្វែង​ជួយ​សោច​ស្រ​ពដី ស្រែ​ទាំងអស់​ខាងលើនេះ​ផងដែរ​ជាង​៣​ឆ្នាំ​មកហើយ ។ ប៉ុន្តែ​លោកស្រី ជា គឹម​ឡេង ចេះតែ​ប្តឹង​ចោទ​ប្រ កាន់​ពួកគាត់​ជា​បន្តបន្ទាប់ ថា​បាន​រំលោភ​យក​ដីស្រែ​របស់គាត់​ដែល​ទិញ​ចំនួន​៦០​ហិកតា​មក​ធ្វើស្រែ ដោ យ​មិនអោយ​ពួកគាត់​ធ្វើស្រែ​ចិញ្ចឹមជីវិត​បាន​សុខ​ឡើយ​។ រឿងនេះ​ប្រជាពលរដ្ឋ​ទាំង​១០២​គ្រួសារ ទទូច​ស្នើសុំ​អាជ្ញាធរ​ស្រុក និង​ខេត្ត មេត្តាជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​អោយបាន​ចប់សព្វគ្រប់​ជា​បន្ទាប់​ផង កុំ​អូសបន្លាយ​ទៀត ព្រោះ​ទំនាស់​ដីស្រែ​នេះ​បានអូសបន្លាយ​ជាង​១០​ឆ្នាំ​មកហើយ​នៅ​តុលាការ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​យ៉ាងខ្លាំង​។ បើ​អាជ្ញាធរ​ស្រុក និង​ខេត្ត​មិន​ដោះស្រាយ​ឲ្យ​បាន​ចប់សព្វគ្រប់​ទេនោះ ក្នុងពេល​ខាងមុខនេះ​ពួកគាត់​ទាំង​១០២​គ្រួសារ នឹង​ឡើងទៅ​ជួប​សម្ដេច​តេ​ជោ ហ៊ុនសែន អោយជួយ​ដោះស្រាយ​ហើយ ។​

    ​ដោយឡែក​លោកស្រី ជា គឹម​ឡេង យើង​មិនអាច​សុំ​ការបំភ្លឺ​បានឡើយ​ចំពោះ​ការចោទប្រកាន់​ខាងលើនេះ ប៉ុន្តែ​នៅក្នុង​សាលក្រម លេខ​៨០ (​ជ​) របស់​តុលា​ការចុះ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦​លោ ក​ស្រី ជា សំឡេង បាន​បញ្ជាក់ថា​៖ គាត់​បាន​ទិញ​ដីស្រែ​ចំនួន​៨០​ហិកតា និង​មាន​ប្លង់​ជិត​១២​ហិកតា ពី​ប្រ ជា​ពលរដ្ឋ នៅក្នុង​ឆ្នាំ​២០០៧ ប៉ុន្តែ​ក្រោយពី​ទិញ​បានមក ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ បាននាំគ្នា​រំលោភ​យក​ដីស្រែ​ទាំងអស់នោះ ទៅធ្វើ​ស្រែ​រហូតមក ដោយ​គាត់​ជា​ម្ចាស់​ដី​ពុំបាន​កាន់កាប់​អាស្រ័យ​ផល​នៅលើ​ដីស្រែ​ដែល​បាន​ទិញ​នោះឡើយ​។ ហេតុនេះហើយ​ទើប​គាត់​ដាក់ពាក្យ​បណ្ដឹង​សុំអោយ​តុលា​ការជួយ​ដោះស្រាយ​ទាមទារ​យក​ដីស្រែ​ទាំងអស់​នោះមក​កាន់កាប់​វិញ តែ​រឿងនេះ​តុលាការ​សម្រេច​ចេញ​ដី កា​រក្សា​ការពារ​ដីស្រែ​ចំនួន​ជិត​១២​ហិកតា ដែលមាន​ប័ណ្ណ​ក​តែប៉ុណ្ណោះ ចំណែក​ដីស្រែ​ជាង​៤០​ហិកតា​ទៀ ត​គឺ​ប្រជាពលរដ្ឋ​ភូមិ​កោះ​តា​ម៉ូ​វ​នៅតែ​បន្ត​ធ្វើស្រែ​ជា​រៀងរាល់ឆ្នាំ​ដដែល គឺ​ការដោះស្រាយ​របស់​តុលាការខេត្ត​កំពង់ឆ្នាំង មិនបាន​ផ្តល់​យុត្តិធម៌​អោយ​គាត់​ឡើយ ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares