• អបអរសាទរ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​សំរាម​រាប់​តោន​បាន​ចោល​រាយប៉ាយ​ពេញ​សួនច្បារ​កណ្តាល​ទីក្រុង​កំពង់ឆ្នាំង នេះ​បញ្ជាក់​ពី​ការយល់ដឹង​នៅមានកំរិត​របស់​ប្រជាពលរដ្ឋ​
    ដោយ admin  ថ្ងៃទី 1 January, 2019  ម៉ោង 14:27 | ព័ត៌មាន​ជាតិ

    ​​ខេត្តកំពង់ឆ្នាំង​៖ សំរាម​រាប់​តោន​បាន​ចោល​ពាសវាល​ពាសកាល​នៅតាម​សួនច្បារ​ដើម​ពោធិ​នៅ​កណ្តាល​ទីក្រុង​កំពង់ឆ្នាំង ក្រោយពី​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​បានមក​ចូលរួម​អបអរសាទរ អង្គុយលេង​កំសាន្ត​តាម​សួនច្បារ នា​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ក្នុងពេល​ឆ្លង​ឆ្នាំ​សកល​ឈានចូល​ឆ្នាំ​២០១៩ ។​

    ​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​៖ នៅ​យប់​ថ្ងៃទី 31 ខែធ្នូ​ឆ្នាំ 2018 ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឈានចូល​ឆ្នាំ 2019 មាន​ប្រជាពលរដ្ឋ​មកពី​គ្រប់​មូលដ្ឋាន​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ប្រមាណ​ជាង 2 ម៉ឺន​នាក់មក​ចូលរួម​អបអរសាទរ​ដោយបាន​ជួបជុំ​មិត្ត​ភ​ក្ក័ បងប្អូន​ក្រុមគ្រួសារ អង្គុយលេង បាញ់​កាំ​ជ្រូច និង​ហូបចុក​លេង​កំសាន្ត នៅតាម​សួនច្បារ​នានា​ក្នុង​ក្រុង​កំពង់ឆ្នាំង ។

    ​ប៉ុន្តែ​អ្វី​នឹកស្មាន​មិន​ដល់​នោះ​ក្រោយពី​ពី​ពិធី​ឆ្លង​ឆ្នាំ​ចប់ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩ នៅតាម​សួនច្បារ​កណ្ដាល​ទីក្រុង​កំពង់ឆ្នាំង គេ​ឃើញ​មាន​សំរាម​ចោល​ពាសវាល​ពាសកាល​រាប់​តោន​ពេញ​សួនច្បារ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ឈឺក្បាល​យ៉ាងខ្លាំង ។ ទន្ទឹមនេះដែរ​គេ​ក៏​សង្កេតឃើញ​មានកម្ម​ករ​បោស​សំរាម ង​បាននាំគ្នា​បោស​ប្រមូល​សំរាម​តាម​សួនច្បារ​យ៉ាង​ញាប់ជើង​ញាប់ដៃ ដើម្បី​សំអាត​បរិស្ថាន លើក​សោភ័ណភាព​ក្រុង​កំពង់ឆ្នាំង​ឡើងវិញ ។​

    ​នៅ​ព្រឹក​នេះដែរ លោក យិន សា​វ៉េ​ន អភិបាល​អភិបាលក្រុង​កំពង់ឆ្នាំង​បាន​និយាយថា​៖ លោក​ពិតជា​ឈឺក្បាល​ខ្លាំងណាស់​រឿង​សំរាម​ដែល​ប្រជាពលរដ្ឋ​យើង​ខ្វ​អ​ការយល់ដឹង​បែបនេះ ខណៈដែល​លោក​ឃើញ​សំរាម​ចោល​ពាសវាល​ពាសកាល​ពេញ​សួនច្បារ​បែបនេះ ដែល​អាច​បញ្ជាក់បាន​ថា​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ក្រុង​កំពង់ឆ្នាំង​មិនទាន់​ការ​មិនទាន់មាន​ការយ​ល់​ដឹង​ខ្ពស់​អំពី​បញ្ហា​សំរាម​នៅឡើយ​។ ដោយឡែក​មានតែ​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាន​ប្រមូល​សំរាម​ច្រក​ថង់​ដាក់​តាម​គល់ឈើ និង​ដាក់​តាម​ធង់សំរាម ដើម្បីអោយ​អ្នកប្រមូល​សំរាម​ងាយស្រួល​ឲ្យ​អ្នកប្រមូល​សំរាម​ដឹកយក​ទៅ​បោះចោល ។​

    ​លោក​អភិបាលក្រុង​កំពង់ឆ្នាំង ក៏​សូម​អំពាវនាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មកលេង​កំសាន្ត​នៅតាម​សួនច្បារ​ក្នុង​ក្រុង​កំពង់ឆ្នាំង មេត្តា​ចូលរួម​ធ្វើ​អនាម័យ​ការពារ​បរិស្ថាន​តាម​សួនច្បារ​ដោយ​សូមកុំ​ចោល​សំរាម​ពាសវាល​ពាសកាល គឺ​ប់​ធុង​ដាក់​សំរាម​ពេញ​ហើយ​នោះ សូម​ច្រក​សំរាប​ដាក់​ក្នុង​ថង់​ទុក​នៅតាម​ធុងសំរាម ដើម្បីអោយ​ក្រុមហ៊ុន​អនាម័យ​ក្រុង​ងាយស្រួល​ប្រមូល​សំរាម​ដឹកយក​ទៅ​បោះ​ចោ ល​អោយបាន​ទាន់ពេលវេលា ។ ដោយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​យល់ថា​៖ បើ​ផ្ទះ​យើង​ស្អាត រម ណី​យ​ដ្ឋា​ន​យើង​ស្អាត សួនច្បារ​យើង​ស្អាត និង​ទីក្រុង​យើង​ស្អាត នោះ​ភ្ញៀវ​ទេសចរណ៍​នឹង​មកលេង​កំសាន្ត ច្រើន នោះ​អ្នកលក់ដូរ​នឹង​លក់ដាច់​បាន​ច្រើន ហើយ​ជីវភាព​ប្រជាពលរដ្ឋ​យើង​គ្រប់ៗ​ក៏បាន​ធូរធា​ផងដែរ ហើយក​ត្តិ​យស​ក្នុង​ដឹកនាំ​អាច្ញាធរ​ក្រុង និង​ខេត្ត​ក៏បាន​ល្អប្រសើរ​តាម​ហ្នឹង​ដែរ ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares