• ​លោក​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង នាំយក​អំណោយ​សម្តេច​ក្រ​ឡា​ហោម ស ខេង មក​ចែកជូន​កុមារ​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង
    ដោយ admin  ថ្ងៃទី 1 January, 2019  ម៉ោង 08:26 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង និង​សហការី នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ បាន​នាំយក​អំណោយ និង​ស្បៀង​អា​ហរ​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅ​ចែក​ជូ​ក​ដល់​មណ្ឌល​កុមារកំព្រា​ខេត្តកំពង់ឆ្នាំង ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៨ ឈាន​ចូ់​ឆ្នាំ​២០១៩ ។

    ​នៅក្នុង​ពិធី​នោះ លោក កែវ ពៅ បានបញ្ជាក់​អោយដឹងថា​៖ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែ​យកចិត្តទុកដាក់​ជា​អ្នក​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​ថ្នាក់ដឹកនាំ​នៅ​គ្រប់​ជាន់ថ្នាក់​ត្រូវតែ​ជួយ​ទំនុកបំរុង​ជីវភាព​ស្បៀងអាហារ ថ្នាំសង្កូវ​និង​មិនត្រូវ​ទុកអោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់បាយ ឬ​មិនបាន​យកចិត្តទុកដាក់​ព្យាបាល​ជម្ងឺ​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​នោះឡើយ ។​

    ​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ អនុវត្តន៍​តាម​ការនែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​មន​ត្រី​រាជការ​នៅក្នុង​អង្គភាព បាន​នាំយក​អំណោយ​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅ​ចែក​ជូ​ក​ដល់​ក្មួយៗ​ជាង​៤០​នាក់​នៅក្នុង មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង ដើម្បី​ផ្គង់​ផ្គង់​ជីវភាព​បន្ថែម​លើ​គោល​របប​របស់​រដ្ឋ​។ អំណោយ​ទាំងអស់នោះ​រួមមាន​៖ អង្ករ 150 kg , ទឹក​ផ្លែឈើ 3 កេស , ទឹកបរិសុទ្ធ 3 កេស , មី 3 កេស , ស្ករស 2 kg , អំបិល 2 kg , ប៊ីចេង 1 kg , ទឹកត្រី 3 យួរ , ទឹកស៊ីអ៊ីវ 3 យួរ និង​ថវិកា 1,200,000 រៀល និង លោក កែវ ពៅ បាន​ឧ​ត្ថ​ម្ភ​ថវិកា​ផ្ទាល់ខ្លួន​របស់លោក​ចំនួន 500,000 រៀល បន្ថែមទៀត​ផងដែរ ។​

    ​លោក កែវ ពៅ ក៏បាន​ផ្តាំផ្ញើរ​ដល់​ក្មួយៗ​កុមារកំព្រា​ទាំងអស់ សូម​យកចិត្តទុកដាក់​រៀនសូត្រ​ចំណេះដឹង​ទូរ​ទៅអោយ​បាន​ពូកែ ដើម្បី​យកចំណេះ​ដឹង​ទាំងអស់នោះ​ទៅ​ប្រកបការងារ​ដោយ​សុច​រិច ជួយ​កសាង​ជាតិ ក៏ដូចជា​ជួយ​កសាង​អនាគត​របស់​ក្មួយ​អោយបាន​ល្អប្រសើរ​នៅក្នុង​សង្គមជាតិ​ផងដែរ ។​

    ​លោកស្រី​នាយិកា​មណ្ឌល​កុមារកំព្រា​ខេត្តកំពង់ឆ្នាំង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ដល់​លោក កែវ ពៅ និង​ក្រុមការងារ ដែល​បាន​នាំយក​អំណោយ​របស់ សម្ដេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មក​ចែកជូន​ដល់​កុមារកំព្រា​ដែ ល​កំពុងមាន​ការខ្វះខាត ។ លោកស្រី​នាយិកា និង​កុមារកំព្រា​ទាំងអស់ សូម​ប្រសិទ្ធិ​ពរជ័យ ដល់​ស​ម្តេ​ខ​ក្រឡាហោម និង​ក្រុមការងារ​ទាំងអស់ សូម​ជួបតែ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លាត​ឡើយ និង​មាន​ជ័យជំនះ​គ្រប់​ការងារ​និង​ភារកិច្ច ក្នុងឱកាស​ឆ្នាំ​ថ្មី​២០១៩​នេះ ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares