• ភ្ញៀវទេសចរ​សរុប​មានការ​កើនឡើង​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​២០១៨​ឈានចូល​ឆ្នាំ​២០១៩​នេះ បើក​ទំព័រ​សករាជ​ថ្មី ក្នុង​ការទទួល​ភ្ញៀវទេសច​រ​
    ដោយ admin  ថ្ងៃទី 1 January, 2019  ម៉ោង 08:14 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ យ៉ាងច្រើន​កុះករ​រាប់ម៉ឺន​នាក់ បាន​សំរុក​មក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​០៣ ដែលជា​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៨ ឈានចូល​ឆ្នាំ​២០១៩ នេះ ដែល​សបញ្ជាក់​អោយឃើញថា​ខេត្ត​ព្រះសីហនុ បានចាប់ផ្តើម​បើក​ទំព័រ​សករាជ​ថ្មី ក្នុង​ការទទួល​ភ្ញៀវទេសច​រ បន្ទាប់ពី​ខេត្ត​មួយ​នេះ​ជួប​បញ្ហា​ប្រឈម​មួយចំនួន​កន្លងមកនេះ​។​

    ​លោក តាំង សុ​ចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទី​ទេសចរ​ណ៏ ខេត្ត​ព្រះសីហនុ បាន​ថ្លែង​បញ្ជាក់​នៅ​យប់​ថ្ងៃទី​៣១​នេះ​ថា​សម្រាប់​រយះពេល​០៣​ថ្ងៃ​មកនេះ​គេ​សង្កេតឃើញថា បើទោះបីជា​ថ្ងៃទី​២៩ និង​ថ្ងៃទី​៣០​ពុំ​សូវ​មាន​ភ្ញៀវទេសចរ​ណ៏​យ៉ាងណាក្តី​ប៉ុន្តែ​នៅ​ថ្ងៃទី​៣១​នេះ ភ្ញៀវទេសចរ​ណ៏​ជាច្រើន​រាប់ម៉ឺន​នាក់ បាន​សំរុក​មក​កំសាន្ត​នៅតាម​រម្យ​នី​យ​ដ្ឋា​ន នា នា យ៉ាងច្រើន​កុះករ​ជាពិសេស​នៅតាម​តំបន់ឆ្នេរ និង​កោះ នា នា ជាក់ស្តែង​នៅ​ចំនុច​ឆ្នេរ​អូ​ឈើទាល ឆ្នេរ​អា​រី​ស្តុ​ន ឆ្នេរ​ឯករាជ្យ ឆ្នេរ​អូ​ត្រេះ រហូតដល់​ឆ្នេរ​ព្រែកត្រែង ជាពិសេស​នៅ​យប់​ថ្ងៃទី​៣១​នេះ​តែម្តង ភ្ញៀវទេសចរ​ណ៏​បានមក​ប្រមូល​ផ្តុំគ្នា នៅតាម​តំបន់ឆ្នេរ​ខាង​យ៉ាងច្រើន​មិន​នឹកស្មាន​ដល់ ស្ទើ​តែ​រក​កន្លែង​អង្គុយ​ពុំ​ឃើញ​។​លោក​បន្តថា សម្រាប់​ភ្ញៀវទេសចរ​ណ៏​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការ​ណ៏​នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ ២០១៨ – ២០១៩​នេះ​បើ​យោងតាម​ស្ថិតិ​បឋម​មាន​ចំនួន​ប្រហាក់ប្រហែល​ឆ្នាំ​២០១៧ គឺ​ក្នុង​ចន្លោះ​២២​ម៉ឺន​ទៅ​២៣​ម៉ឺន​នាក់ កើនឡើង​ចន្លោះ 2% បើទោះបីជា​ភ្ញៀវ​ជាតិ​ថយចុះ​ចន្លោះ​17% ប៉ុន្តែ​ភ្ញៀវ​អន្តរជាតិ​កើនឡើង​ចន្លោះ​16% ។ តាមរយះ​ទូរលេខ​បឋម​នេះ​ផងដែរ យើង​អាច​ចាត់ទុកថា មាន​ភាពល្អប្រសើរ​ច្រើន​បើ​ប្រៀបធៀប​ទៅនឹង​ពិធីបុណ្យ​នា នា​មួយ​រយះ​ចុងក្រោយ​នេះ ព្រោះ​បច្ចុប្បន្ន ទាំង​បញ្ហា​សន្តិសុខ  អនាម័យ បរិស្ថាន ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ផ្លូវថ្នល់ បញ្ហា​ផ្ទះសំណាក់ សណ្ឋាគារ និង​តម្លៃ​ម្ហូបអាហារ ត្រូវបាន​រៀបចំ​មាន​លក្ខ​ណះ​ល្អប្រសើរ​ជា​បណ្តើរៗ​ហើយ ពុំមាន​បញ្ហា​ដូច​កាលពី​រដូវវស្សា​នោះទេ ហើយ​ទាំង​រដ្ឋបាលខេត្ត ក៏ដូចជា​ស្ថាប័ន​ពាក់​ព័​ន្ឋ​ទាំងអស់​ក្នុង​ខេត្ត​កំពុង​បន្ត​ការខិតខំ​កែលម្អរ​បន្ថែមទៀត​នូវ​ចំនុច​អវិជ្ជមាន ក៏ដូចជា​បញ្ហា​ប្រឈម កន្លងមក​។​ដូចនេះ​សម្រាប់​ពិធីបុណ្យ នា នា ជាពិសេស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន វៀតណាម នាពេល​ខាងមុខនេះ បញ្ហា​ប្រឈម​កន្លងមក នឹង​អាច​ដោះស្រាយបាន​យ៉ាង​ជោគជ័យ ហើយ​ខេត្ត​ព្រះសីហនុ​នឹង​បង្ហាញ​ស្នាមញញឹម ភាពស្រស់​បំព្រង ពោ​ពេញ​ទៅដោយ​សម្រស់​ធម្មជាតិ លាយ​លំ​ទៅដោយ​ភាព​ស៊ី​វិ​ល័យ រំលេច​ដោយ​អាគារ​ខ្ពស់ៗ សាកស​ម្យ​ជា​តារា​រៈនា​ទិស​នារ​តី​។​
    ​ ​
    ​ដោយឡែក​បញ្ហា​សន្តិសុខ សុ​វត្តិភាព​រយះពេល​០៣​ថ្ងៃ​២៩-៣១​នេះ ពុំមាន​បញ្ហា​អ្វី​នោះទេ​គឺ​សមត្ថកិច្ច​ចំរុះ​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត និង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន ទី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង លោក​វរៈសេនីយ៍ឯក ឌឹ​ម សំបូរ ប្រធាន​អង្គភាព​បង្ការ និង បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​បានរៀបចំ​ផែន​ការណ៍​គ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ ទាំង​នៅលើ​គោក និង នៅលើ​ទឹក ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares