លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

​ខេត្ត​ប៉ៃលិន ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍​ប៉ុស្តិ៍ ច្រក​អន្តរជាតិ​ព្រំ ស្ថិតនៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវបាន​ក្រុម​ឈ្មួញ​លាតត្រដាង​ថា បានធ្វើការ​លើស​ជំនាញ​តួនាទី​របស់ខ្លួន ដោយ​ប្រើ​អំណាច ជា​អ្នក​កាន់ បា​រ៉ា​ស ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ព្រំ ដែលជា​ច្រក​ចរាចរណ៍​ទំនិញ​ចេញចូល​ដ៏​មមាញឹក បាន​ចាត់តាំង​កូនចៅ បង្ខំ​ម្ចាស់​ទំនិញ នាំចូល​ពី​ប្រទេស​ថៃ និង​កសិផល​នាំ​ចេញពី​ប្រទេស​កម្ពុជា ឱ្យ​បង់លុយ ថ្លៃ​ក្បាល​ឡាន​តាមតែ​អំពើ​ចិត្ត គេ​មិនដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រមូល​លុយ​ពី​ក្បាល​ឡាន​ដឹកទំនិញ​នោះ​បង់​ចូល​ថវិការដ្ឋ​ដែរ ឬ​យ៉ាងណា​នោះទេ​។ ករណី​ប្រមូល​លុយ​ឆៅៗ របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ត្រូវបាន​មន្ត្រី​គយ​ម្នាក់​ប្រចាំ​នៅ​មាត់ច្រក​ច្រក​អន្តរជាតិ​ព្រំ​ខ្សឹប​ប្រាប់ថា ពុំមាន​តួនាទី​ប្រមូល​ថវិកា​ចូល​រដ្ឋ​នោះទេ ទំនិញ​ឆ្លងកាត់​មាត់ច្រក​ជា​ដែន​សមត្ថកិច្ច​របស់​ជំនាញ​គយ​។​

គេ​នៅ​ចាំបាន​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា មុននឹង​មកកាន់​ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍ ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ធ្លាប់​កាន់​ជា​មេ​អន្តោប្រវេសន៍​ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង ហើយ​ត្រូវបាន​អង្គភាព ប្រឆាំង​អំពើពុករលួយ និង​ក្រសួងមហាផ្ទៃ កោះហៅ​មក​ព្រមាន ពីបទ​សង្ស័យ មាន​ការជាប់​ពាក់ព័ន្ធ នឹង​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ម្តង​រួចមកហើយ តែដោយសារ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ពូកែ និង​មានសំណាង​មិន ចាញ់​បងប្រុស គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ សួស អង្គា​រ៍ របស់គាត់​ឡើយ គឺ​គ្រោះ​បានក្លាយ​ទៅជា​លាភ គឺ​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ត្រូវបាន​ថ្នាក់លើ តែងតាំង ជា​ប្រធាន​នគរបាល អន្តោប្រវេសន៍ នៅ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ហើយ​បន្ត​មកទៀត ត្រូវបានតែងតាំង​ជា អនុប្រធាន នាយកដ្ឋាន ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ យ៉ាង​គួរឱ្យភ្ញាក់ផ្អើល និង​មន្ត្រីនគរបាល​ទាំងអស់​ក្នុង​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ញាក់សាច់​។​

​ចាប់តាំងពី​បានទទួល​តំណែង​ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍ ច្រក​អន្តរជាតិ​ព្រំ គេ​សង្កេតឃើញ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា រៀបចំ​អំណាច​ពេញទំហឹង​សង្កត់ក ក្រុម​ឈ្មួញ​នាំ​ទំនិញ​ចេញចូល​ពី​ប្រទេស​ថៃ​បង្ខំ​ឱ្យ បង់លុយ​តាម​ការទាមទារ ដោយ​មិន​ក្រែង​ញ​ញើញ​នឹង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​អ្វី​ឡើយ​។ ពេលខ្លះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ដើម្បី​ផលប្រយោជន៍​បាន​គាបសង្កត់​ក្រុម​ឈ្មួញ​សឹងតែ​តឹងរឹង​ជាង​ជំនាញ​គយ​ដែលមាន​ក​ត្វ​កិច្ច​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ទៅទៀត​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា បាន​ក្លាយជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​ខូចគុណភាព យ៉ាង​ពេញបន្ទុក ដូចជា ការនាំ​ចូល គ្រឿងបន្លាស់​រថយន្ត ប្រេងសាំង ហ្គាស​គេចពន្ធ ទំនិញ​ចម្រុះ​ដូច​ហែ​កឋិន គ្មាន​មន្ត្រី​ជំនាញ​ណា បង្ក្រាប​ហ៊ាន​ទប់ស្កាត់​ឡើយ​។ ក្រុម​ឈ្មួញ​មិនតិចជាង ១០​នាក់​ទែ បាន​រកស៊ី នាំ​ទំនិញ ចេញចូល នៅតាម​ច្រក​ព្រំ សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ ជាមួយ ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា មិនដែល​មាន​នរណា ហ៊ាន​ប៉ះពាល់​ទេ​៕

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា

លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

​ខេត្តបាត់ដំបង​៖ ៖ ក្រុម​ឈ្មួញ​តូចតាច​បាន​បង្ហើប​ឲ្យ​ដឹងថា ទោះជា​មានការ​ផ្លាស់ប្តូរ មន្ត្រី​មួយចំនួន សំដៅ​ធ្វើការ​កែទម្រង់ យ៉ាងណាក៏ដោយ ក៏​ឈ្មួញ​មាន​លុយ មានអំណាច នៅតែមាន​ឱកាស ដឹក Continue reading

លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

​ខេត្តតាកែវ ៖ លោក កែវ វ៉ា​ន្នី ក្នុង​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តតាកែវ ត្រូវបាន​ក្រុមមន្ត្រី​ក្នុង​មជ្ឈដ្ឋាន​គយ​កោតសរសើរ​ថា ពូកែ​រកលុយ យកទៅ អភិវឌ្ឍន៍ មុខតំណែង​បាន​យ៉ាង​ឆប់រ​ហ័ស ពី​ប្រធាន​ Continue reading

លោក អ៊ុក ដាម​រី កំពុង​រង​ការចោទប្រកាន់ថា បាន​ប្រើប្រាស់​អំណាច​របស់​ខ្លូន រុះរើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ តំបន់​ពយ​ម៉ា​ចូ​វ​

​ខេត្ត​ព្រះសីហនុ ៖ លំនៅដ្ឋាន​ប្រជាពលរដ្ឋ ចំនួន​៧​ខ្នង រស់នៅ​តំបន់​ពយ​ម៉ា​ចូ​វ ស្ថិតក្នុង ភូមិ គគី​ឃុំ​បិទ​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ថ្មី​នេះ ត្រូវបាន ក្រុម កម្មករ​ឈ្នូ​ល របស់ លោក អ៊ុក ដាម​រី Continue reading

ឧកញ៉ា​ពាក់​ផ្កាយ​៣ ហ៊ុន ជា ​រង​ការចោទប្រកាន់ថា ជា​មេ​ឈ្មួញ​ឈើ​ផង និង​ជា​អ្នក​នៅ​ពីក្រោយ​ការរត់ពន្ធ​ឈើ​ទៅ​វៀតណាម​យ៉ាងសកម្ម​បំផុត​នៅ​ខេត្តមណ្ឌលគិរី​

​ខេត្តមណ្ឌលគិរី​៖ បទល្មើស​ជំនួញ​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ចេញ​តាម​ច្រក​ដាក់​ដាំ ស្រុក​អូររាំង ​ច្រក​ទ្វេភាគី​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា និង ច្រករបៀង​កង់​ឡង់ ច្រករបៀង​មួយចំនួនទៀត ខេត្តម Continue reading

News Update: ករណី​ខ្មាន់កាំភ្លើង​បាញ់ ជនរងគ្រោះ ៣​នាក់ នៅ​ម្ដុំ​ស្ពាន​លី​យ៉ុង​ផាត់ ខណ្ឌ​ឬ​ស្សី​កែវ​, ពេលនេះ​កម្លាំង​សមត្ថកិច្ច កំពុង​តាម​ចាប់​ក្រុម​ឃាតក ខណៈ​មូលហេតុ​ផ្តើមចេញពី​រឿង​គំនុំ​

ភ្នំពេញ​៖ នៅវេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨ ត្រង់ចំណុច​ក្រុមទី​០៣ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មាន​ករណី​បាញ់ប្រហារ មួយ​បាន​កើតឡើង នៅ Continue reading

លោក​មេ​គយ ហ៊ី​វ សុធា​រិ​ទ្ធ បង្គាប់​ឱ្យ​អ្នករត់​គារ​នាំ​ទំនិញ​ចេញចូល​នៅ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បង់លុយ​ក្រោម​តុ​កាន់តែ​ច្រើនឡើងៗ​ខណៈ​អគ្គ​គយ​បណ្តែតបណ្តោយ​

​ភ្នំពេញ​៖ ក្រុម​អ្នករត់​ការនាំ​ទំនិញ​ចេញ និង​ចូល​តាម​ច្រកទ្វារ​ព្រលានយន្តហោះ​នៅតែ​បន្ត​ទម្លាយ ឱ្យដឹងថា ចាប់តាំងពីរ លោក ហ៊ី​វ សុធា​រិ​ទ្ធ ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រលាន Continue reading

ខណៈ​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​កំពុង​ទម្លាក់ចោល​ឧកញ៉ា​កំពុង​ទង្គិច​ក្បាល​គ្នា​មាន​ទាំង ឧកញ៉ា អ៊ឹង ប៊ុន​ចិន ដឹកឈើ ឆ្លងទៅ​វៀតណាម តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ យ៉ាង​រលូន​!

​ខេត្តស្ទឹងត្រែង ៖ រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ និង​បន្ទាប់ពី​រាជរដ្ឋាភិបាល កំពុង​ជាប់ដៃ​បង្ក្រាប​បក្សប្រឆាំង បែរជា​ឧកញ៉ា​មួយចំនួន​មុខ​ដដែលៗ បាន​ទង្គិច​ក្បាល​គ្នា ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ឆ្លង Continue reading

លោក គួ​ន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ និង​លោក យូ ហេង មេ​គយ​ខេត្ត រួមដៃគ្នា​ប្រមូល​លាភសក្ការៈ​ពី​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ចាប់តាំងពី​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចាត់តាំង​លោក គួ​ន សុភាព ជា​អនុ ប្រធាន​ឲ្យ​កាន់តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋ​ករ​ច្រកទ្វារព្រំដែន​អូរ​ស្មាច់ ជំនួស Continue reading

រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់ បុក​រថរ​យន្ត​ម៉ាក​សាំ​យ៉ុង​នៅ​ផ្លូវជាតិ​លេខ​៤ ស្លាប់​៣​នាក់ របួសធ្ងន់​ស្រាល​៣​នាក់​

​ខេត្តកំពង់ស្ពឺ​៖ រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ បើកបរ​ផ្ទុយ​ទិស​គ្នា បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​ធ្លាក់​ចេញពី​ផ្លូវ​ទាំង​២​គ្រឿង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បានសម្លាប់​មនុស្ស​៣​នាក់ បង្ក​ឱ្យ Continue reading

ស្រវឹងស្រា ជិះ​ម៉ូតូ​ឆ្លង​ផ្លូវត្រូវ​រថយន្តក្រុង​កំពុង​ជាន់​ជក់​ខ្យ​ល់បុក​ឱ្យ​របួសធ្ងន់​

​ខេត្តកណ្តាល​៖ យុវជន​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវជាតិ​លេខ​៦ ត្រូវ​រថយន្តក្រុង​ដែលមាន​ល្បឿន​កំពុងតែ​រត់​ជក់ខ្យល់ បុក​បណ្តាលឱ្យ​របួសធ្ងន់​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ Continue reading

តា​យាយ​ជិះ​ម៉ូតូឌុប​គ្នា​៣​នាក់ បត់​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​បើក​មកពី​ក្រោយ​បុក របួសធ្ងន់​១​នាក់ និង​ស្លាប់​២​នាក់​

​ខេត្តកំពង់ធំ ៖ ជិះ​ម៉ូតូឌុប​គ្នា​៣​នាក់ ខណៈ​បត់​ទៅខាង​ឆ្វេង​ដៃ​មិនបាន​មើល​ក្រោយ​ក៏ត្រូវ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​( Lexus )RX300 បើក​ក្នុង​ល្បឿន​លឿន​មកពី​ក្រោយ​បុក​ចំ​ពេញទំហឹង បណ្តាល​ឲ្យ Continue reading

បុរស​ម្នាក់​ប្រើ​កណ្តាប់ដៃ​ដាល់​លើ​ផ្ទៃមុខ​ប្រពន្ធ បែក​មុខជាំ​រង្វង់​ភ្នែក ហើយ​ប្រពន្ធ​អង្វរ​សមត្ថកិច្ច​កុំឱ្យ​ចាប់ខ្លួន​លោក​ប្តី

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ជា​ប្រពន្ធ ត្រូវ​លោក​ប្តី ប្រើ​កណ្តាប់ដៃ​ដាល់​លើ​ផ្ទៃមុខ បែក​ខៀវ​ភ្នែក​ចេញឈាម​ដោយសារ​ឈ្លោះប្រកែក​ទាស់សំដី​នឹង​គ្នា​។ បន្ទាប់ពី​ប្រើ​អំពើហិង្សា​សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន​នាំ​អ្នក​ទាំង Continue reading

ទីបំផុត​ឃាតកម្ម​បិទមុខ​ស្ទាក់​រថយន្ត​ប្លន់​បាញ់សម្លាប់​ប្តី​ប្រពន្ធ​នៅ​ខេត្តកំពង់ធំ សមត្ថកិច្ច​វែកមុខ​ចាប់បាន​ឃាតក ហើយ​ដៃដល់​ហើយ ចំនួន​៣​នាក់ ម្នាក់​កំពុង​គេចខ្លួន និង​ដកហូត​បាន​អាវុធ​២​ដើម​!

​ខេត្តកំពង់ធំ​៖ ក្រោយ​អំពើ​ស្ទាក់​រថយន្ត​បាញ់ប្រហារ​សម្លាប់​ថៅកែ​ប្រមូល​ទិញ​ជ័រកៅស៊ូ នៅ​ខេត្តកំពង់ធំ​២​នាក់​ប្តី​-​ប្រពន្ធ កាលពី​វេលា​ម៉ោង​២១ និង​៣៥​នាទី នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​ត្រង់ចំណុ Continue reading

ចាប់ខ្លួន​អតីត​អ្នកចម្រៀង​អ្នកនាង អ៊ុំ គ​ន្ធា សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​សេព​គ្រឿងញៀន ក្រោយពី​សាក សួរ​ទើប ដឹងថា​នាង​ដើរ​រើស​អេតចាយ​ម្តុំ​នោះ​

​ភ្នំពេញ ៖ អតីត​អ្នកចម្រៀង អ្នកនាង អ៊ុំ គ​ន្ធា ត្រូវបាន​កងកម្លាំង នៃ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ឬ​ស្សី​កែវ ធ្វើការ ឃាត់ខ្លួន​យកទៅ​សួរនាំ ដោយ​សង្ស័យថា​ពាក់ព័ន្ធ​នឹង​ករណី​សេព​គ្រឿងញៀន Continue reading

សិស្ស​ថ្នាក់​ទី​១១ និង​ជា​អ្នករាំ​របាំ​ត​នរូ​វជន​មិន​ស្គាល់មុខ​ចាប់រំលោភ​រួច​មួ​លក​សម្លាប់​នៅក្នុង​ចំការ​ដំឡូង​

​ខេត្តរតនគិរី ៖ ក្មេងស្រី ដ៏​ស្រស់ស្អាត ជនជាតិ​ទំ​ពូន ជា​អ្នករបាំ និង​ជា​សិស្ស ថ្នាក់​ទី​១១ រៀន​នៅ វិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ទី​រួម​ក្រុង​បាន​លុង ត្រូវបាន​ជន មិន​ស្គាល់មុខ ចាប់រំលោភ​រួច ហើយ​មួល ក Continue reading

លោក​ម្ចាស់​ប្តី​! រករឿង​ប្រពន្ធ​ឪពុក​ម្តាយក្មេក និង​បងប្អូន​ខាង​ប្រពន្ធ​ឡើង​វល់ មិន​អស់ចិត្ត​ដុត​ផ្ទះ​ចោល​ខ្ទេច​

​ខេត្តកណ្តាល​៖ បុរស​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ព្រែករកា ចុះមក​ចាប់វាយ​ខ្នោះ បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង បន្ទាប់ពី​ជនល្មើស​រូពនេះ រករឿង​អុកឡុក​ប្រពន្ធ ឪពុក​ម្តាយក្មេក និង​បង Continue reading

កុមារ​ម្នាក់ បង្ហោះ​ខ្លែង​លេង​នៅ​វាលស្រែ មេឃ​ធ្លាក់​ភ្លៀងរលឹម​ស្រិចៗ ត្រូវ​រន្ទះបាញ់​ស្លាប់​

​ខេត្ត​ត្បូងឃ្មុំ​៖ កុមារា​តូច​៣​នាក់ យក​ខ្លែង​ទៅ​បង្ហោះ​លេង​នៅ​វាលស្រែ លើដី​ទួល​មួយកន្លែង​ក្បែរ​ភូមិ ខណៈ​កំពុង​បង្ហោះ​លេង​សប្បាយ​ស្រាប់តែ​មេឃ​ចាប់ផ្តើម​រលឹម​ស្រិចៗ ហើយ​ពួកគេ​កំពុងតែ​សា​ខ្លែង​ចុះ​ដើ Continue reading

យុវជន​វ័យក្មេងៗ ជក់​គ្រឿងញៀន ប៉ូលិស​ចាប់​បញ្ជូនទៅ​តុលាការ​

​ខេត្តកំពត​៖ កម្លាំង​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ជំនាញកា​រិ​យា ល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ខេត្តកំពត​ដឹកនាំ​ដោយ​លោក វរសេនិយ៍​ឯក គង់ សុខន បាន​ចុះបង្ក្រាប​បទ ល្មើស​ការប្រើប្រាស់ Continue reading