• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • រថយន្ត​ដឹក​ភេ​ស្ជៈ ១​គ្រឿង ចុះ​ចំណោទភ្នំ ដាច់​ហ្វ្រាំង ធ្លាក់ចូល​ជ្រោះ ស្លាប់​មនុស្ស​១​នាក់ និង​ម្នាក់ទៀត​របួសធ្ងន់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 14 February, 2018  ម៉ោង 12:53 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ស្ពឺ​៖ រថយន្ត​ដឹក​ភេ​ស្ជៈ ចុះ​ចំណោទភ្នំ ដែលជា​ផ្លូវ​កោង ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី រេ​ចង្កូត​ធ្លាក់​ជ្រោះ ស្លាប់ ១​នាក់ កន្លែងកើតហេតុ និង​រងរបួស​ធ្ងន់​១​នាក់ កាលពី​ថ្ងៃទី​១៣ ខែកុម្ភ​: ឆ្នាំ​២០១៨​នេះ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ត្រង់ចំណុច​ផ្លូវ​កោង​ឡើងទៅ​កាន់​រមណី​ដ្ឋា​ន​គីរីរម្យ​ស្ថិតក្នុង​ភូមិ​ថ្មី​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​

    ​នគរបាល​មូលដ្ឋាន​ឱ្យដឹងថា មុនពេល​កើតហេតុ​ពួកគាត់​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​3-D1019 ដឹក​ភេសជ្ជៈ​អ្នកបើកបរ និង​អ្នករួមដំណើរ​ពីរ​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ បើកបរ​មកពី​លិចទៅ​កើត​។ លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ចុះ​ចំណោទភ្នំ ដែលជា​ផ្លូវ​កោង​ក៍ជាន់​ហ្វ្រាំង​មិន​ស៊ី​រេ​ចង្កូត​ធ្លាក់​ជ្រោះ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​នឹង​ម្នាក់ទៀត​រង របួសធ្ងន់​។​

    ​ក្រោយពី​កើតហេតុ​អ្នករងរបួស​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​ដឹកយក​ទៅ​មន្ទីរពេទ្យ​សព​បាន​យកទៅ​ដំកល់​នៅ​វត្ត​ក្បែរ​កន្លែងកើតហេតុ​រង់​ចាំ​សាច់ញាតិ​មក​ទទួលយក​។​ចំណែក​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​យក​ហៅ​រថយន្ត​មក​ស្ទូច​យកទៅដាក់​នៅ​អធ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុ​ភ្នំស្រួច​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...