• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ស្ត្រី​ដែល​ស្លាប់ដោយ​ឃាតកអា​រក​សម្លាប់ នៅ​ខេត្តកំពង់ឆ្នាំង ប៉ូលិស​ចាប់បាន​ហើយ ជនដៃដល់​គឺជា​ប្តី​របស់​នាង​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 14 February, 2018  ម៉ោង 12:23 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ឆ្នាំង​៖ ឃាតកម្ម​លាក់​មុខ សម្លាប់​ស្ត្រី​ម្នាក់​ដោយ​អា​រក​សម្លាប់​ក្នុងព្រៃ​ក្បែរផ្លូវ​ជាតិ ហើយ​ស្ថិតក្នុង​សភាព​អាក្រាត​ខោ ដែល​សាច់ញាតិ​ប្រទះឃើញ កាលពី​ម៉ោង​៧​យប់ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង នោះ នគរបាល​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពាម​ឆ្កោក ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ និង​ឈានដល់​ឃាត់ខ្លួន​បាន​ឃាតក​ដៃដល់ គឺជា​ប្តី​របស់​ជនរងគ្រោះ​។​

    ​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនដៃដល់​ជា​ប្តី​របស់​ជនរងគ្រោះ​មានឈ្មោះ ជា ធី​ម៉ា​រ៉ាត់ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។ ជនដៃដល់ និង​ជនរងគ្រោះ ឈ្មោះ ហ៊​ន ណាវី អាយុ​២០​ឆ្នាំ នាង​បាន​រៀបការ​ជាមួយគ្នា កាលពី​ឆ្នាំ​កន្លងទៅ ហើយ​បានកូន​ម្នាក់​ពេលនេះ​មាន​អាយុ​៦​ខែ ។ កាល​ពីមួយ​សប្តាហ៍​មុន ឈ្មោះ ជា ធី​ម៉ា​រ៉ាត់ បាន​ទាស់សំដី​ជាមួយ​ឪពុកក្មេក ហើយក៍​រត់​ទៅផ្ទះ​ខ្លួន​នៅ​ភូមិ​ព្រៃ​គ្រី​បាត់ទៅ ។ នៅ​ថ្ងៃកើតហេតុ ម៉ោង​ប្រមាណ ៩​ព្រឹក ថ្ងៃទី​១២ ខែកុម្ភៈ កូនស្រី​គាត់ បាន​ទុក​កូនតូច​៦​ខែ ឱ្យ​ក្មួយ​មើល ដោយ​ប្រាប់ថា ទៅផ្ទះ​យាយ​មួយ​ភ្លែត ហើយក៏​ជិះ​ម៉ូតូ​ទៅផ្ទះ​យាយ ដែលមាន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ផ្ទះ​គាត់​។ ពេលទៅដល់​ផ្ទះ​យាយ កូនស្រី​គាត់ ក៍បាន​ផ្ញើ​ម៉ូតូ​នឹង​គេ រួច​ក៍​ជិះទូក​ឆ្លងទន្លេ មក​ត្រើយម្ខាង ហើយក៍​បាត់​ខ្លួន​រហូត ។

    ​សមត្ថកិច្ច​ឱ្យដឹងទៀតថា នៅ​ម៉ោង​១១​ព្រឹក ពេល​បុរស​ជា​ឪពុក​បង្កើត​របស់​ជន​រ​ង្គ្រោះ​ឈ្មោះ ហង្ស ស្រុង អាយុ​៤៤​ឆ្នាំ ត្រឡប់​មកពី​ស្រែ​វិញ មិនឃើញ​កូនស្រី ឃើញតែ​ចៅ​យំ ពេញ​ផ្ទះ ពេល​សួរ​ក្មួយ ហើយ​ក្មួយ​ប្រាប់ថា កូនស្រី​គាត់​ជិះ​ម៉ូតូ​ទៅផ្ទះ​យាយ​។ បាត់​យូរពេក ពេលនោះ​គាត់​ក៍បាន​ទៅរក​នៅផ្ទះ​យា​យ៏​រក​មិនឃើញ ឃើញតែ​ម៉ូតូ ហើយ​ឪពុក​បាន​ទូរស័ព្ទ​ទៅ​កូនស្រី (​ជនរងគ្រោះ​) ចូល​តែ​គ្មាន​អ្នក​លើក​ទៀត ទើប​មានការ​សង្ស័យ ក៏​នាំគ្នា​ដើររក​ពេញ​មួយថ្ងៃ រហូតដល់​ម៉ោងជាង​៧​យប់​ទើប​ប្រទះឃើញ​ស្លាប់​ត្រូវគេ​អា​រក នៅក្បែរ​ផ្លូវជាតិ​។

    ​សមត្ថកិច្ច​ឱ្យដឹងទៀតថា បុរស​ជា​ឪពុក​ស្ត្រី​រងគ្រោះ បាន​បញ្ជាក់ថា នៅជាប់​ខ្លួន​កូន​ស្ត្រី​គាត់ មាន​ខ្សែ​កមាស​៥​ជី កងដៃ​ប្លា​ក​ទីន​១​តម្លឹង ក្រវិល​ប្លា​ក​ទីន​១​ជី ជញ្ជៀន​១​ជី និង​ប្រាក់​២០​ម៉ឺន​រៀល​ត្រូវបាន​បាត់បង់​។

    ​សមត្ថកិច្ច​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ សមត្ថកិច្ច​បាន​ទៅពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សព​ហើយ​បាន​ពិនិត្យឃើញ​នៅ​ជិត​សព​ស្ត្រី​រងគ្រោះ មាន​ទូរស័ព្ទដៃ​១​គ្រឿង​ជា​របស់​ស្ត្រី​រងគ្រោះ​, កូនកាំបិត​ដង​លឿង​១​។ ដោយ​ស្ត្រី​រងគ្រោះ​ត្រូវ​ប្តី​ដែលជា​ឃាតក អា​រក សម្លាប់ និង​មាន​ស្នាម​ឈាម ក្នុង​ប្រដាប់ភេទ ថែម​ទៀតផង​។​

    ​ជនសង្ស័យ​ជា​ឃាតក ដែលជា​ប្តី​ស្ត្រី​រងគ្រោះ ក្រោយពី​ឃាត់ខ្លួន បាន​សារភាពថា ខ្លួន​ជា​អ្នក​សម្លាប់​ប្រពន្ធ​របស់ខ្លួន ហើយ​សមត្ថកិច្ច​កំពុង សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាមច្បាប់​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...