• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • តុលាការ​តម្រឹម​ទោស​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់ ផ្ទុះអាវុធ​ស្លាប់​មនុស្ស​ម្នាក់ ពេល​ចុះបង្ក្រាប​ល្បែង​ជល់​មាន់ ឱ្យមាន​សេរីភាព​វិញ​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 February, 2018  ម៉ោង 16:33 | សន្តិសុខ​សង្គម

    ​ភ្នំពេញ​៖ នគរបាល​១​រូប​ឈ្មោះ ច​ន វីរៈ ជា​កម្លាំង​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះបង្ក្រាប​ទីតាំង និង​ក្រុម​អ្នកញៀន​ល្បែង​បញ្ជល់មាន់ មួយកន្លែង នៅក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិតក្នុង​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ ហើយ​បាន​ផ្ទុះអាវុធ ឡើងលើ​ជាច្រើន​គ្រាប់ បណ្តាលឱ្យ​ត្រូវ​បុរស​ម្នាក់​ឈ្មោះ សៀក រ៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ កំពុង​ឈរ​ពីលើផ្ទះ មើល​គេ លេងល្បែង​ជល់​មាន់​ស្លាប់​នោះ ត្រូវបាន​លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ បើកសវនាការ​រឿងក្តី​នេះ និង​ប្រកាស​សាលក្រម​ភ្លាម​តែម្ដង ដោយ​ពុំ​បង្អង់​ឡើយ​។​

    ​ខ្លឹមសារ​នៃ​សាលក្រម​គឺ​សម្រេច ផ្តន្ទាទោស​ជនជាប់ចោទ ច​ន វីរៈ ដាក់ពន្ធនាគារ​១​ឆ្នាំ តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់ ក្រោម​ការចោទប្រកាន់​ពីបទ “​មនុស្សឃាត​ដោយ​អ​ចេតនា​” តាម​មាត្រា​២០៧ នៃ​ក្រមព្រហ្មទណ្ឌ ទៅលើ​លោក​អនុសេនីយ៍ត្រី​ត្រី ច​ន វីរៈ ឥឡូវនេះ​ឱ្យមាន​សេរីភាព​ឡើងវិញ​ហើយ ។ មន្ត្រី​តុលាការ​រ ពន្យល់ថា ក្នុងករណី​ដែល​ជនជាប់ចោទ​ច​ន វីរៈ គ្មាន​ជាប់​បទល្មើស​ផ្សេងទៀត​ទេ ជននេះ​នឹងត្រូវ​ដោះលែង ឱ្យមាន​សេរីភាព​ឡើងវិញ ក្រោយ​ជាប់ឃុំ​ត្រឹម​២០​ថ្ងៃ​ប៉ុណ្ណោះ ។​

    ​សូម​រំលឹកថា រ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ កម្លាំង​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះបង្ក្រាប​ទីតាំង និង​ក្រុម​អ្នកញៀន​ល្បែង​បញ្ជល់មាន់ មួយកន្លែង នៅក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិតក្នុង​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២ ។​

    ​កិច្ច​បង្ក្រាប​នោះ​សម​ត្ត​កិច្ច​បាន​ផ្ទុះអាវុធ ឡើងលើ​ជាច្រើន​គ្រាប់ បណ្តាលឱ្យ​ត្រូវ​បុរស​ម្នាក់​កំពុង​ឈរ​ពីលើផ្ទះ មើល​គេ លេងល្បែង​បញ្ជល់មាន់ ស្លាប់​ពេល​កំពុង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

    ​ជនរងគ្រោះ​ឈ្មោះ សៀក រ៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​ចោមចៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...