• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​ទៀតហើយ​! រំលោភ រួច​អា​រក​សម្លាប់​ស្ត្រី​កូនខ្ចី នៅ​ខេត្តកំពង់ឆ្នាំង​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 February, 2018  ម៉ោង 12:27 | សន្តិសុខ​សង្គម

    ​ខេត្ត​កំពង់​ឆ្នាំ​៖ នារី​ម្នាក់​ត្រូវបាន​សាច់ញាតិ​ប្រទះឃើញ​ដេកស្លាប់​ក្នុងព្រៃ​ត្រែង​ក្បែរ​ផ្លូវជាតិ ក្នុង​សភាព​អាក្រាត​ខោ និង​ស្នាម​អា​រក​ដាច់​បំពង់ក​។ ហេតុការណ៍​ដ៍​រន្ធត់​នេះ​ត្រូវ​សាច់ញាតិ​ប្រទះឃើញ កាលពី​ម៉ោង​៧​យប់ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ។​

    ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ ហ៊​ន ណាវី ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​បាន​បាត់​ពី​ផ្ទះ​ដោយ​មិនដឹង​មូលហេតុ ហើយ​ឪពុក​ជនរងគ្រោះ​បានឃើញ​ទារក​កូន​ជនរងគ្រោះ អាយុ​៦​ខែ យំ​នៅលើផ្ទះ​។ បន្ទាប់មក​ឪពុក ជនរងគ្រោះ នាំ​សាច់ញាតិ ក្នុងភូមិ ដើររក រហូតដល់​ម៉ោង ៧​យប់​ទើប​ឃើញ សព ជន​រង គ្រោះ​ដេកស្លាប់ ក្នុងព្រៃ​ត្រែង​បន្លា​យួន ក្នុង​ដី​របស់​ឈ្មោះ​ហុន​ហេ ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ ចម្ងាយ​ពី​ផ្លូវ ប្រមាណ​២៥​ម៉ែត្រ ។​

    ​នគរបាល​មូលដ្ឋាន​បានបញ្ជាក់​ឱ្យដឹងថា ជនរងគ្រោះ​មាន​សភាព ខោ ស្រាត​ត្រឹម​ភ្លៅ នៅលើ ក មាន​ស្លាកស្នាម​មុត​ជិត​ដាច់​បំពង់ក និង​បាត់​គ្រឿង​អ​ល​ង្ល​ការ​មាស​ជាប់​នឹង​ខ្លួន​មួយចំនួនទៀត​។ ករណីនេះ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រក​ជនដៃដល់​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...