• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • អំពើ​គៀបសង្កត់​ប្រជាពលរដ្ឋ ត្រួវបាន​លាតត្រដាង ក្រោយ​ក្រុមការងារ​ចម្រុះ​របស់​អាជ្ញាធរខេត្ត​ចុះ​ពិនិត្យ​ជាក់ស្តែង
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 February, 2018  ម៉ោង 08:05 | ព័ត៌មាន​ជាតិ

    ​​ខេត្ត​ព្រះសីហនុ​៖ ស្ពាន​ជា​រឿង​សំខាន់​ណាស់​ដែល​រាជរដ្ឋាភិបាល​កំពង់​យកចិត្តទុកដាក់ ហើយ​ចំពោះ ដី អូរ គឺជា​ដី​សាធារណៈ​របស់​រដ្ឋ មិនអាច​ឲ្យ​បុគ្គល់​ណា​ម្នាក់ វាទី​យក​ធ្វើ ជា​កម្មសិទ្ធិ បាន ទេ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​លោក លី ចិត្ត និយម ប្រធាន​ក្រុមការងារ ថ្លែង​បញ្ជាក់ ក្រោយ​បាន​ចុះ​ដល់​កន្លែង​ដែល​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​១៣០​គ្រូ​សារ​រស់នៅ​ភូមិ​លេខ​០១​សង្កាត់​លេខ​០១​ក្រុងព្រះសីហនុ​ដាក់ពាក្យ​បណ្តឹង​ចូលទៅ​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត ដើម្បី​សូម ជូ​យ អន្តរា​គម​ន៏ តាមផ្លូវ​ច្បាប់ ចំពោះ លោក លឹម សំអឿន ហៅ​ចាន់ ជា​អនុ​ប្រធានភូមិ ដែល​បាន បង្ករ​ភាព​រាំ​ស្ទះ​ដំណើរការ​សាងសង់​ស្ពាន​ឆ្លង​អូរ ត​ភ្ជាប់​ពីរ​ផ្លូវ​ក្នុងភូមិ​ទៅ​ផ្លូវ ជាតិ​លេខ​០៤​រូ​ច ។

    ​លោក លី ចិត្ត​យម មន្ត្រី​អន្ត​រៈ​វិស័យ​សាលាខេត្ត​ព្រះសីហនុ ដែលជា ប្រធាន​ដឹក នាំ ក្រុមការងារ​ចុះមក​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​សាងសង់​ស្ពាន​ខាងលើ​បានធ្វើការ​បញ្ជាក់ថា​រឿង​សាងសង់​ផ្លូវ ស្ពាន​ជា​រឿង​សំខាន់​ណាស់​ដែល​រាជរដ្ឋាភិបាល​កំពង់​យកចិត្តទុកដាក់ ហើយ​ចំពោះ ដី អូរ​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ មិនអាច ឲ្យ​បុគ្គល់​ណា​ម្នាក់ វាទី​យក​ធ្វើ ជា កម្ម សិទ្ធិ បាន ទេ បូ​ករូម​នឹង​ផ្លូវ​ដែលមាន​ស្រាប់​ផងដែរ​។​សរុបសេចក្តី​មក​អ្វីដែល​ក្រុមការងារ​ចម្រុះ​ចុះមក​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​នាពេលនេះ​គឺជា​របាយ​ការ​ណ៏​លំអិត​ដាក់​ចូលទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ដើម្បី​ពិនិត្យ នឹង​សម្រេច​តាមផ្លូវ​ច្បាប់ ហើយ​លទ្ធផល​យ៉ាងណា​នោះ គឺជា​ការសម្រេច​របស់ ថ្នាក់​ដឹក នាំ ខេត្ត​។

    ​ជា​លទ្ធផល​បើតាម​របាយ​ការ​ណ៏​របស់​ក្រុមការងារ​ចម្រុះ​របស់​អាជ្ញា​ធេ​ខេត្ត បានធ្វើការ បញ្ជាក់ថា​នៅ​សងខាង​នៃ​អូរ​ដែល​ប្រជាពលរដ្ឋ គ្រោង​ធ្វើការ​សាងសង់​ស្ពាន​គឺជា​ផ្លូវ​ដែល មាន ស្រាប់​ប៉ុន្តែរ​គំរោង​សា្ព​ន​របស់​ប្រជាពលរដ្ឋ​មិនអាច​ធ្វើការ​សាងសង់​បាន ដោយសារតែ​លោក លឹម សំអឿន ហៅ​ចាន់​ជា​អនុ​ប្រធានភូមិ​តំបន់​នោះ​តែម្តង​បានធ្វើការ ការបោះបង្គោល​ថ្ម ចូល ក្នុង ដី​អូរ​នឹង​សាង​សង់ផ្ទះ​នៅលើ​ដី​អូរ ចំ​ពីមុខ ចំណុច​ដែល​សាងសង់​ស្ពាន ក្នុង​គោលបំណង ប្រឆាំង​ដាច់ខាត មិន​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​សាងសង់​ស្ពាន​បាន ដោយ​លើ​ហេតុ ផល ថា​ដី​ផ្លូវ​ដែល​គាត់​សាងសង់​ផ្ទះ​នោះ​គឺជា​ដី​កម្មសិទ្ធិ​ស្រប់ច្បាប់​របស់គាត់​។​បងស្រី ណូ​ចរ​ណែ .​បងស្រី​ម៉ី​សុខា ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុងភូមិ ខាងលើ​បាន ធ្វើការ បញ្ជាក់ថា ស្ពានថ្ម​ចាក់​បេតុង ទំ​ហ៊ំ​បណ្តោយ​ប្រវែង ១៩​ម៉ែត្រ និង ទទឹង​ប្រវែង ៤​ម៉ែត្រ ខាងលើនេះ គឺជា​ការចំណាយ​ថវិការ​រូ​ម​គ្នា​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ដើម្បី ប្រើប្រាស់ ជា​សាធារណៈ​ទុកជា​សម្បត្តិ របស់​រដ្ឋ​មិនមែន​សំរាប់​បំរើ​ឲ្យ​ផល​ប្រ​យោ​ជ​ន៏ ឲ្យ​បុគ្គល់​ណា ម្នាក់ ឡើយ ហើយ​ចំណុច​ដែល​សាងសង់​ស្ពាន​នេះ​ក៏​មិនមាន​ការប៉ះពាល់ លើដី​កម្មសិទ្ធិឯកជន របស់ បុគ្គល់ ណា​នោះដែរ គឺ​ធ្វើ​ឆ្លង​អូរ ពីរ​ផ្លូវ​ម្ខាង ទៅ​ផ្លូវ​ម្ខាង​ទៀត ដែលមាន ស្រាប់ តែប៉ុណ្ណោះ​។​ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ​សុំ​ណូ​ម​ពរ​ទៅដល់ ថ្នាក់​ដឹក​ខេត្ត​មេត្តាជួយ​អន្តរា​គម​ន៏ លើ​បញ្ហារ​នេះ​តាមផ្លូវ​ច្បាប់​ផង ដើម្បី​ប្រជាពលរដ្ឋ ក្នុងភូមិ បាន​ប្រើប្រាស់​ពីព្រោះ​ស្ពាន ឆ្លង អូរ​មួយ​នេះ​មាន​សារៈសំខាន់​ណាស់ គឺជា​ផ្លូវ​ជិត ហើយ​ត្រង់ ចេញពីរ​ភូមិ មកកាន់​ផ្លូវ ជាតិ លេខ ០៤​។​ហើយ​ដោយសារតែ​ទង្វើ​របស់លោក លឹម សំអឿន ហៅ​ចាន់ បែបនេះ បានធ្វើ​ឲ្យ ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​និង ទើប​ការបោះឆ្នោត​សំរាប់​ភូមិ​នេះ កន្លងមក​បាន​ធ្លាក់​គួរ ឲ្យ អាម៉ាស ។​

    ​លោក លឹម សំអឿន អនុប្រធាន​ភូមិ​ដែល​កំពង់​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​របស់ ខ្លូន​ខាងលើនេះ នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ជាច្រើន​រូ​ម​នឹង មន្ត្រី​ក្រុមការងារ ចម្រុះ​របស់ អាជ្ញា ធរ​ខេត្ត គាត់​បាន​និយាយ​ជា​ចំហ​រថា​ស្ពាន​ឆ្លង​អូរ​មួយ​នេះ​មិនអាច​ធ្វើការ​សាងសង់​បានទេ ពី ព្រោះ ស្ពាន​នេះ ធ្វើ​ឆ្លង កាត់​ដី​កម្មសិទ្ធិ​របស់គាត់ ដូចនេះ បើ​ប្រជាពលរដ្ឋ​ចង់​ធ្វើ​លុះត្រាតែ ទិញ ដី​របស់គាត់​ទើបបាន បើ​មិន​អ​ញ្ជឹ​ង​ទេ មិនបាន​ដាច់ខាត ហើយ​ប្រជា​ពល រដ្ឋ ដែល អាច​ដើរ​លើផ្លូវ របស់គាត់​បាន មានតែ​ប្រជាពលរដ្ឋ​ចំនួន​៥​ទៅ​៦​គ្រូ​សារ ដែល ទឹ​ញ ដី ឡូ​ត៏ របស់គាត់ តែប៉ុណ្ណោះ​៕ ទន់ សុខ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...