• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • យុវជន​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្ត​ស្រប​ទិស​គ្នា ហើយ​ជ្រុល​ទៅបុក​រថយន្ត​បញ្ច្រាសទិស​គ្នស​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 February, 2018  ម៉ោង 11:37 | សន្តិសុខ​សង្គម

    ​ខេត្តកណ្តាល​/​ស្រុក​កៀនស្វាយ​៖ យុវជន​ម្នាក់​បើក​ម៉ូតូ​ឡើង​វ៉ា​ជែង​រថយន្ត​ស្រប​ទិស​គ្នា​១​គ្រឿង បាន​ជ្រុល​ទៅបុក រថយន្ត ១​គ្រឿង​ទៀត​បើក​បញ្ច្រាសទិស​គ្នា បណ្តាលឱ្យ​រងរបួស​ធ្ងន់​
    ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​១៧ និ​ហ​២០​នាទី ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ករណីនេះ​បានកើត​ឡើង​នៅ់លើ​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​២២-២៣​ចំណុច ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង ម៉ូតូ​ម៉ាក HONDA WAVE RSX 110 ពណ៌​ក្រហម​ចាស់ ប្រភេទ​ស្រី ពាក់​ផ្លាក លេខ​ព្រៃវែង 1G-9654 បើកបរ​ដោយ​ឈ្មោះ ឃុ​ត សារុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រ​ពាំ​តា​អី ឃុំ​ព្រែ​កអី ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បើកបរ​មាន​ទិសដៅ​ពី​ភ្នំពេញ ទៅ​អ្នក​លឿង តាមផ្លូវ​ជាតិ​លេខ​១ ។ ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បើក​វ៉ា​រថយន្ត ដែល​បើក​មាន​ទិសដៅ​ស្របគ្នា ហើយ​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ប្រភេទ​ដឹកទំនិញ​ធុន​តូច ពាក់​ផ្លាក ក​-8616 ភព​3 អ្នកបើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ក្នុងទិសដៅ​ផ្ទុយគ្នា បណ្តាលឱ្យ​រងរបួស​ធ្ងន់ អ្នកបើកបរ​ម៉ូតូ ឈ្មោះ​ឃុ​ត សារុន បញ្ជូនទៅ​ព្យាបាល នៅ​ប​ន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​។ ហើយ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។

    ​នគរបាល​មូលដ្ឋាន​បានឱ្យដឹង​ទៀតថា តាម​ការសន្និដ្ឋាន​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ឃុ​ត សារុន ធ្វែ​ស​ប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​។ ជា​លទ្ធផល​ម៉ូតូ​ខូច​ធ្ងន់​១​គ្រឿង រថយន្ត​ខូច​ស្រាល​១​គ្រឿង យកមក​រក្សា​ទុកជា ភស្តុ​ុ​តាង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...