• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • យុវជន​ម្នាក់​បើក​ម៉ូតូ​ខ្ជីខ្ជា វ៉ា​ឡាន​សណ្តោង​កន្ទុយ​រឺ​ម៉ក​ប៉ះ​ខ្ទាត​ទៅបុក​រថយន្ត​១​គ្រឿង​ទៀត​បើក​បញ្ច្រាសទិស​គ្នា​ហើយ​ខ្ទាត​ត្រឡប់មកវិញ​ចូល​ក្រោម​ឡាន​ដែល​វ៉ា​នោះ​កិន​ស្លាប់​មួយ​រំពេច​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 February, 2018  ម៉ោង 11:09 | សន្តិសុខ​សង្គម

    ​ខេត្តកណ្តាល​/​ស្រុក​កៀនស្វាយ​៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ ក្នុង​ល្បឿន​លឿន​ឡើង​វ៉ា​ជែង​រថយន្ត​ប្រភេទ​សណ្តោង​បើក​ក្នុងទិសដៅ​ស្របគ្នា​បាន​ប៉ះ​ខ្ទាត​ទៅបុក​រថយន្ត​ធុន​តូច​ទិស​បញ្ច្រាស​គ្នា ហើយ​ខ្ទាត​ត្រឡប់មកវិញ​ចូល​ក្រោម​រថយន្ត​សណ្តោង​កិន​ស្លាប់​តែម្តង​។ ហេតុការណ៍​ថ៏​ញាក់សាច់​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង ១៨ និង​០០​នាទី ថ្ងៃទី​១០ ខែកុម្ភ ឆ្នាំ​២០១៨​នេះ នៅលើ​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០-២១​ចំណុច ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគី​បានឱ្យដឹង​ទៀតថា ករណីនេះ​កើតឡើង​រវាង​ម៉ូតូ​ម៉ាក HONDA SCOOPY-I 110 ពណ៌​ស ប្រភេទ​ស្រី ពាក់​ផ្លាក លេខ​ភ្នំពេញ 1CD- 0439 បើកបរ​ដោយ​ឈ្មោះ ណៃ ច័ន្ទ​តារា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​បើក​មាន ទិសដៅ​ពី​អ្នក​លឿង​មក​ភ្នំពេញ ។ ពេលមកដល់​ចំ​ណុ​កើតហេតុ​ខាងលើ បាន​បើក​ជែង​រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ប្រភេទ សណ្តោង ពាក់​ផ្លាក ភ្នំពេញ 3D – 2058 សណ្តោង​សឺ​មី​រ៉ឺម៉ក​លេខ​ព្រះសីហនុ 4A-1128 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បើក​មាន​ទិស ដៅ​ស្របគ្នា បណ្តាល​ប៉ះ​ដួល​ម៉ូតូ​ទៅបុក​រថយន្ត​ធុន​តូច ដែលមាន​ទិសដៅ​ផ្ទុយគ្នា (​អ្នកបើកបរ​រត់គេច​បាត់​) ហើយ​អ្នកបើកបរ​ម៉ូតូ ឈ្មោះ​ណៃ ច័ន្ទ​តារា បាន​ខ្ទាត​មក​ខាងស្តាំ​វិញ​ត្រូវ​រថយន្ត​សណ្តោង ដែល​ខ្លួន​ជែង​នោះ​កិន​ស្លាប់​នៅ​កន្លែងកើតហេតុ ។

    ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគី​បានឱ្យដឹង​ទៀតថា តាម​ការសន្និដ្ឋាន អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ណៃ ច័ន្ទ​តារា ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​។​
    ​ម៉ូតូ​ខូច​ធ្ងន់ ១​គ្រឿង ចំណែក​រថយន្ត​មិនមាន​ការខូចខាត​ទេ ហើយ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...