• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ស្ត្រី​ជា​ម្តាយ និង​កូនស្រី​២​នាក់ កំពុង​ដេក​លង់លក់​កណ្តាលអធ្រាត្រ បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង​ឆេះ​ផ្ទះ​យ៉ាង​សង្វេគ​បំផុត​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 February, 2018  ម៉ោង 10:23 | សន្តិសុខ​សង្គម

    ​ខេត្ត​ឧត្ដ​មានជ័យ​៖ ស្រី​ម្នាក់​ជា​ម្តាយ​រួម​នឹង​កូនស្រី​២​នាក់​បាន​ឆេះ​ស្លាប់​ក្នុង​ភ្នក់ភ្លើង ខណៈ​កំពុង​ដេក​លង់លក់​ក្នុងផ្ទះ​របស់ខ្លួន​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​យប់ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ទល់មុខ​សាលា ឃុំ​អូរ​ស្វាយ ក្នុងភូមិ​សែន​សំ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

    ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា​៖ ជនរងគ្រោះ​មានឈ្មោះ ទី​១- ហង្ស ហូ​វ ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជា​ម្តាយ , ទី​២ ឈ្មោះ ចាន់ ស្រី​នុត ភេទ​ស្រី អាយុ​១៣​ឆ្នាំ ជា​កូន និង​ទី​៣-​ឈ្មោះ ចាន់ លី​តា ភេទ​ស្រី អាយុ​៧​ឆ្នាំ ជា​កូន​។​

    ​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​អគ្គីភ័យ​នេះ ឆេះ​បំផ្លាញ​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​ខ្នង មាន​ទំហំ​៥​គុណ នឹង​៧​ម៉ែត្រ និង​ត​សំ​យ៉ាប់​មុខផ្ទះ​ចំនួន​៣​ម៉ែត្រ ធ្វើ​អំពីរ​ឈើ​ប្រក់​ស័ង្កសី និង​ចាក់សាប បេតុង​ក្រោម​។ ក្នុងពេល​ឆេះ ជនរងគ្រោះ​ទាំង​៣​នាក់ ជាប់​នៅក្នុង​បន្ទប់ដេក​ស្លាប់​គរ​លើ​គ្នា ។​

    ​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋានថា មូលហេតុ​អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ហើយ​នៅក្នុង​ផ្ទះ​ជនរងគ្រោះ​មាន​លក់​ហ្គាស សាំង និង​សម្ភារៈ​លក់ដូរ​មាន​ជាតិ​ជ័រ និង​ថង់​ប្លា​ស្ទីក​ពេញ​ក្នុងផ្ទះ ទើប​បណ្តាលឱ្យ​ភ្លើង​ឆាប់ឆេះ​យ៉ាង​លឿន ដែល​អ្នកភូមិ និង​សមត្ថកិច្ច មិនអាច​ជួយ​អន្តរាគមន៍​ទាន់​។

    ​ប្តី​ស្រី្ត​រងគ្រោះ​ឈ្មោះ ចាន់ សា​រ៉ុ​ម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ បានឱ្យដឹងថា នៅ​យប់កើតហេតុ ខ្លួន​ជាប់រវល់​ធ្វើការ​នៅ​បន្ទាយ​កងពល​លេខ​៨ នៅ​ខេត្តព្រះវិហារ ហើយ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នេះ​សរុប​ប្រហែល​៥០០០០​ដុល្លារ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...