• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • បើកបរ​គោយន្ត​កន្ត្រៃ តាម​អំណាច​ស្រា បោះពួយ​រេ​ធ្លាក់​ប្រឡាយ​របួសធ្ងន់​ឈាម​ជោគ​ក្បាល​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 February, 2018  ម៉ោង 09:35 | សន្តិសុខ​សង្គម

    ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ បុរស​ម្នាក់​ស្រវឹងស្រា បាន​បើកបរ​គោយន្ត​កន្ត្រៃ​លឿន​គ្រប់គ្រង​លែង​បាន រេ​ធ្លាក់​ចូលទៅក្នុង​ប្រឡាយ​ពេញទំហឹង បង្ក​ឱ្យ​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦B ស្ថិតក្នុង​ភូមិ​គោក​ច្រេស សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

    ​នគរបាល​ក្រុង​សំរោង​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ សេក ប្លេ​ក ភ​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​កូនដំរី សង្កាត់​សំរោង ក្រុង​សំរោង ស្រវឹងស្រា​បាត់បង់​ស្មារតី បើក​គោយន្ត​ធ្លាក់​ផ្លូវ​ចូល​ប្រឡាយ​បង្ក​របួស​ខ្លួនឯង​ធ្ងន់ធ្ងរ​សន្លប់ អ្នករួមដំណើ​ចំនួន​២​នាក់ សំណាងល្អ​ពុំមាន​រងរបួស​។​

    ​ប្រភព​បានឱ្យដឹង​ទៀតថា ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​ក្រុង​ចុះទៅ​ដល់​កន្លែងកើតហេតុ ត្រួតពិនិត្យ រួចហើយ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពេទ្យ​មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​សមត្ថកិច្ច​បានប្រគល់​គោយន្ត​ឱ្យ​គ្តួ​សាត​យក​ត្រឡប់ទៅផ្ទះ​វិញ​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...