• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • បទល្មើស​នេសាទ​ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ដោយ​ពលរដ្ឋ​ចោទថា លោក ហួន ផល និង​លោក ហុក ម៉ន់ ជា​អ្នក​បើកភ្លើង​ខៀវ​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 February, 2018  ម៉ោង 08:00 | រាយការណ៍​ពិសេស

    ​ខេត្តកំពង់ធំ​៖ ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង និង​នៅ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ស្រដៀងៗ​គ្នា​ថា ថ្មីៗ​នេះ​មាន​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​មូលដ្ឋាន​ពួកគាត់​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ការបង្ក្រាប​នោះ​ពុំមាន​ប្រសិទ្ធភាព​ឡើយ​។ ដោយហេតុថា​ពេល​សមត្ថកិច្ច​ចម្រុះ​ដកថយ​ទៅវិញ គឺ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតមាន​ឡើងវិញ​ដដែល ដោយសារតែ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ជា​អ្នក​ឃុបឃិត​ឱ្យមាន​បទល្មើស ដើម្បី​ប្រមូល​លុយ​ពីបទ​ល្មើស​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​រៀងៗ​ខ្លួន​។ ដោយឡែក​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ត្រូវគេ​រឹតបន្តឹង​ម្នាក់​ស្ទើរតែ​ដាច់បាយ ក៏ប៉ុន្តែ​បែរ​ឃុបឃិត​ជា​ក្រុម​អ្នកនេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដោយសារតែ​លាភសក្ការៈ ។

    ​ជាក់ស្តែង​មាន​សេចក្តីរាយការណ៍​ពី​ប្រជា​នេសាទ​ពី​ភូមិ​ដូន​ស្តើង​បានឱ្យដឹងថា កាលពី​យប់​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ លោក ហួន ផល នាយ​សង្កាត់ និង​លោក ហុក ម៉ន់ នាយរង​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង បាន​រង​ការចោទប្រកាន់ថា ជា​អ្នក​បើកភ្លើង​ខៀវ​ឱ្យ​អ្នកនេសាទ​ខុសច្បាប់​ចេញពី​ភូមិ​ដូន​ស្តើង​ធ្វើ​សកម្មភាព​រុញ​ស៊ី​ប​នៅខាងមុខ​សង្កាត់រដ្ឋបាល​ជលផល​ពាម​មួយ​យប់​ទល់​ភ្លឺ​។ ហើយ​នៅ​យប់​បន្ទាប់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រុម​អ្នកនេសាទ​ល្មើសច្បាប់​បាន​ចូលទៅ​នេសាទ​ពេញទំហឹង​នៅ​ផ្លូវ​ទូក ដែលជា​តំបន់​រក្សាទុក​ត្រី​ពង​កូន ដោយ​ប្រើ​ទូក​ធំៗ​ប្រើ​ឧបករណ៍​យ៉ាំង​កាវ​ផង និង​ស៊ី​ប​ផង​ចាប់​ត្រី​យ៉ាង​ហិនហោច ហើយ​ក្រុម​សមត្ថកិច្ច​ជល​ផង​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង នាំគ្នា​សម្ងំ​ធ្វើ​ហាក់​មិនដឹង​រឿង​អ្វី​ទាំងអស់​។​

    ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាម​បាង​ខេត្តកំពង់ធំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មេខ្លោង​ធំៗ​បំផុត​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ គឺ​លោក ហួន ផល នាយ​សង្កាត់ និង​លោក ហុក ម៉ន់ នាយរង​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង ដែល​គិតគូរ​តែ​រឿង​ប្រមូល​លុយ​ពីបទ​ល្មើស​។ ប្រភព​ខ្លះ​បានឱ្យដឹងថា ការដែល​លោក ហួន ផល និង​លោក ហុក ម៉ន់ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ និង​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ចៅហ្វាយនាយ​នៅ​ខាងលើ​ទេនោះ គឺ​លោក ហួន ផល នាយ​សង្កាត់​និង​លោក ហុក ម៉ន់ នាយ​សង្កាត់​រង​រដ្ឋបាល​ជលផល​ពាម​បាង មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​នោះឡើយ ។ ដើម្បី​ឆ្លើយតប​នឹង​ប្រភព​ចោទប្រកាន់​ខាងលើនេះ គេហទំព័រ ខ្មែរ​អ្គ​រ ពុំទាន់​អាច​សុំ​ការ​បំភ្លឺលោក ហួន ផល​, លោក ហុក ម៉ន់​, លោក​ប៉ែន វណ្ណ​រឹទ្ធ និង​លោក ធី​វ វណ្ណ​ធី បាន​បៅ​ឡើយ​ទេ​។​

    ​ក្នុង​សភាព​ជាក់ស្តែង បទល្មើស​នេសាទ​នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង និង​នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កំពុង​កើតឡើង​យ៉ាង​រាលដាល ហើយ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ មិន​ចាត់​វិធាន​ក្តៅ​បង្ក្រាប​បទល្មើស​ឱ្យស្រប​តាម​បទបញ្ជា​លេខ​០០១​របស់​រាជរដ្ឋាភិបាល​នោះទេ​។ សូមបញ្ជាក់ថា​ថ្មីៗ​នេះ​សម្ដេច​ក្រឡាហោម ស ខេង បាន​ព្រមាន​ដកហូត​តំណែង​អភិបាលខេត្ត​ជុំវិញ​តំបន់​បឹង​ទន្លេសាប ដែល​បណ្ដោយ​ឲ្យ​មាន​បទល្មើស​នេសាទ​កើតឡើង ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​។ ក៏ប៉ុន្តែ​ការព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មិនទាន់​ត្រូវបាន​មន្ត្រី​ថ្នាក់ក្រោម​អនុវត្តតាម​នៅឡើយ​ទេ ព្រោះ​គេ​នៅក្នុង​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅតែមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​ដដែល​៕

    លោក ហួន ផល នាយ​សង្កាត់រដ្ឋបាលជលផលពាមបាង

    លោក ហុក ម៉ន់ នាយរង​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង

    loading...