• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • កម្មករសំណង់​២​នាក់​ផឹកស្រា​អស់សាច់​ក្លែម បន្ត​ក្លែមសំដី ឈានដល់​ជម្លោះ ដោយ​បុរស​ដៃដល់​បាន​យក​កាំបិត​អារផ្តាច់​បំពង់ក និង​កាប់​ថែម​ច្រើន​ពូថៅ​ស្លាប់​មួយ​រំពេច ហើយ​រត់​ចូល​ព្រៃ​បាត់​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 February, 2018  ម៉ោង 16:06 | សន្តិសុខ​សង្គម

    ​​ខេត្តមណ្ឌលគិរី ៖ កម្មករសំណង់​២​នាក់​ផឹកស្រា​អស់សាច់​ក្លែម បន្ត​ក្លែមសំដី រហូត​ខឹង​គុំ​គ្នា ខណៈ​កំពុងធ្វើការ​នៅក្នុង​ការដ្ឋាន​សំណង់ បុរស​វ័យ​៥០​ឆ្នាំ​ម្នាក់ បាន​យ​កាំបិត​អារ​.​ក​សម្លាប់​គូ​ជម្លោះ​ផ្តាច់​បំពង់ក និង​កាប់​ជា​ច្រើ​ពូថៅ​រួច​រត់គេច ខ្លួន​ចូល​ព្រៃ​បាត់​។ ហេតុ ការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​សមុទ្រ​ឈើ ស្ថិតក្នុង​ភូមិ​ឡៅ​កា​ររ ឃុំ​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

    ​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​មានឈ្មោះ សុន វណ្ណា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ មុខរបរ​កម្មករសំណង់ ធ្លាប់មាន​ប្រពន្ធ​ពីរ​នាក់ ប៉ុន្តែ​បាន​លែងលះ​អស់ហើយ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង (​គ្មាន​សាវតា​)​។​

    ​សមត្ថកិច្ច​បានបញ្ជាក់​ឱ្យដឹងថា មូលហេតុ​ឈានដល់​មាន​អំពើ​ឃាតកម្ម​នេះ គឺ​ផ្តើមចេញពី​ករណី​ស្រវឹងស្រា​ឈ្លោះ​គ្នា ហើយ​ជនសង្ស័យ​ជា​មនុស្ស​ធ្លាប់មាន​បញ្ហា​សរសៃ ប្រសាទ​។ ផ្អែកលើ​សាក្សី​នៅ​កន្លែងធ្វើការ​របស់ គូ​ជម្លោះ​ទាំង​២​នេះ ប្រាប់ថា ពួកគេ​ទាំងពីរ​នាក់​បាន​ផឹកស្រា​ជាមួយគ្នា​តាំងតែ​ពី​ម៉ោង​៥​ល្ងាច​មកម្ល៉េះ ហើយ​ជនសង្ស័យ​ឲ្យ​តែ​ត្រូវ​ជាតិ​ស្រា​ចូលខ្លួន តែងតែ​បាត់បង់​សតិ ព្រោះ​មាន​ជំងឺ​ស​សៃ​ប្រសាទ​។​

    ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ឱ្យដឹងថា ជនរងគ្រោះ​បាន​រង​នូវ​កាំបិត​អារផ្តាច់​បំពង់ក និង​ការកាប់​ជាច្រើន​ពូថៅ បណ្តាល​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​តែម្តង​។ ខណៈពេល​នេះ​ក​ម្លាំ​នគរបាល​កំពុង​តាម​ប្រមាញ់​រុករក​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​។ ហើយ​ករណីនេះ កម្លាំង​ជំ​ង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...