• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ម៉ូតូ​២​គ្រឿង​បើក​ផ្ទុយ​ទិស លឿន បុក​គ្នា​នៅ​ចំណោត​រាម បណ្ដាលឱ្យ​មនុស្ស​៣​នាក់​រងរបួស​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 February, 2018  ម៉ោង 16:09 | សន្តិសុខ​សង្គម

    ​ខេត្ត​ព្រះសីហនុ​៖ ម៉ូតូ​២​គ្រឿង​បើក​ផ្ទុយ​ទិស​គ្នា លឿន​ដូចគ្នា បាន​បុក​គ្នា​ពេញទំហឹង បណ្តាលឱ្យ​របួស​ទាំងសងខាង​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ៧:១៥ នាទី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​២១០ និង​២១១ ក្នុងភូមិ​ពូ​ពឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

    ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ សេរី​២០១៧ បើកបរ​ដោយ​ឈ្មោះ អ៊ុន អុ​ិ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរជ្រៅ ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ជិះ​ទៅធ្វើ​ការ​នៅ​រោងចក្រ តំបន់​សេដ្ឋកិច្ច​ពិសេស​ឃុំ​បិត​ត្រាំ​ង បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក វេ​វ​អេស ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ជិះ​គ្នា​ពីរ​នាក់ ឈ្មោះ ដុក រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង ប្រពន្ធ​ឈ្មោះ ស្រី ឡឹង អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ទិសដៅ​បញ្ច្រាស់​គ្នា បណ្ដាលអោយ​រងរបួស ទាំងសងខាង​(​មធ្យម​)​។​

    ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បញ្ជូនទៅ​ពេទ្យ ៨៨៨​ម​ឃ្លាំង​លើ​។ រីឯ​ម៉ូតូ​បាន​យកទៅ រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង បណ្ដោះអាសន្ន ដើម្បី​សម្របសម្រួល​គ្នា​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...