• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ឆេះ​ផ្សារ​សែន​មនោ​រម្យ ក្នុង​ខេត្តមណ្ឌលគិរី មនុស្ស​ស្លាប់ ២​នាក់ និង​របួសធ្ងន់​៣​នាក់ និង​បំផ្លាញ​២២០​តូប​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 February, 2018  ម៉ោង 16:32 | សន្តិសុខ​សង្គម

    ​ខេត្តមណ្ឌលគិរី​៖ ផ្សារ​សែន​មនោ​រម្យ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នៅ​រំលងអធ្រាត្រ​ពេញទំហឹង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​ក្រុង​សែន​មនោ​រម្យ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅវេលា​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

    ​សមត្ថកិច្ច​បានបញ្ជាក់​ថា ទោះជា​យ៉ាងណា​រហូតមកដល់​ម៉ោង​៨​ព្រឹក​នេះ អគ្គិភ័យ​នៅ​មិនទាន់​រលត់​ទាំងស្រុង​នោះទេ​មូលហេតុ នៃ​ការឆេះ​នេះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ពី​មូលហេតុ​បង្ក​ឱ្យ​ឆេះ​នោះ ដោយ​អ្នកខ្លះ​ថស​មកពី​ផ្ទុះ​ហ្គាស និង​ខ្លះ​ទៀតថា មកពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ប្រភព​មួយ​ទៀតថា បណ្ដាលមកពី​ស្ត្រី​កូនខ្ចី​ម្នាក់​អាំងភ្លើង និង​ឆាបឆេះ​ពី​កម្ទេច​ភ្លើង​នោះ​។​

    ​ប្រភព​បញ្ជាក់ថា នៅវេលា​ម៉ោង​៨​ព្រឹក​នេះ អគ្គិភ័យ​ត្រូវបាន​គ្រប់គ្រង​៩០%​ហើយ ចំណែក​មូលហេតុ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ ប៉ុន្តែ​អាច​បណ្ដាលមកពី​ទុស្សេ​ចរន្តអគ្គិសនី ។ ប្រភព​បន្តថា ផ្សារ​សែន​មនោ​រម្យ​មាន​តូប​សរុប​ចំនួន ២៧៩​តូប ហើយ​អគ្គិភ័យ​ឆាបឆេះ​ប្រហែល​៧០% ស្មើនឹង​២២០​តូប ខូចខាត​ទ្រព្យសម្បត្តិ​ស្ទើរ​ទាំងស្រុង និង​សម្លាប់​២​នាក់ (​ប្រុស​) រងរបួស​ធ្ងន់​៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

    ​ប្រភព​បានបញ្ជាក់​ឱ្យដឹងទៀតថា អ្នកស្លាប់ ទី​១.​ឈ្មោះ សេង ប៉ូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​លក់ដូរ​។ ២. ឈ្មោះ តូច ណា​វីន ភេទ​ប្រុស អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស​។ ចំណែក​អ្នករងរបួស ទី​១. ឈ្នោះ ង៉ូ​វ ពិសី ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ (​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​សុខ​បញ្ញា​។ ២.​ឈ្មោះ ម៉ក់ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ​(​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​សុខ​បញ្ញា​)​។ ៣.​ឈ្មោះ ម៉ក់ សេង​វ៉ុ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ (​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​សែន​មនោ​រម្យ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...