• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 9 February, 2018  ម៉ោង 17:10 | រាយការណ៍​ពិសេស

    ​ខេត្តក្រចេះ​៖ សេចក្តីរាយការណ៍​ពី​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ឈ្មួញ​ឈើ​អាងខ្នង​អាង​អំណាច បាន​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ប្រភេទ​វ៉េ​អង និង​រថយន្ត​យី​ឌុប​ភ្លៅ​៥​ចំនួន​៨​គ្រឿង​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។ ហើយ​ប្រភព​បញ្ជាក់ថា ក្រុម​ឈ្មួញ​តែងតែ​ដឹកជញ្ជូន​ឈើ​ទៅ​វៀតណាម​គ្មាន​ការត្រួតពិនិត្យ ចំណុះ​ទម្ងន់​ពាក់ព័ន្ធ​លិខិត ស្នាម​នោះទេ ។ ដោយមាន​អ្នក​ធ្លាប់​ប្រកបមុខរបរ ដេប៉ូ​ឈើ​និយាយថា ចំណុះ​ដែល​ឈ្មួញ​ឈើ​ដឹក​ឆ្លងដែន​នោះ​មិន​ក្រោម​៦០​ម៉ែត្រគុប​នោះទេ​ក្នុង​១​រថយន្ត ។ ក្រុម​ឈ្មួញ​ប្រព្រឹត្តល្មើស​កាប់​ឈើ​មិន​ប្រក្រតី ដោយ​ដី​សម្បទាន​គ្មាន​សេសសល់​ព្រៃឈើ និង​ដើមឈើ​សម្រាប់​កាប់ តែមាន​ឈើ​ដឹក​ទៅ​លក់​នៅ​វៀតណាម​ជា​រហូត ហើយ​ការផ្ទុក​ឈើ​ក្នុង​រថយន្ត​ធ្វើឡើង​លើស​ច្បាប់​កំណត់​។​

    ​ប្រភព​បានឱ្យដឹង​ទៀតថា ការដឹកជញ្ជូន​ឈើ​ទាំង​ដុល​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ត្រពាំង​ស្រែ​ធ្វើឡើង​ដោយ​រលូន​ឈ្មួញ​បាន​រត់ការ​បង់លុយ​គ្រប់​ជំនាញ​ក្នុង​ខេត្ត រហូតដល់​មាត់ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​។ ករណី​បន្លំ​រត់ពន្ធ​ឈើ​នេះ​កើតឡើង​ចាប់តាំងពី លោក វេ​ង សុខុន​រដ្ឋមន្ត្រី ក្រសួងកសិកម្ម​បានអនុញ្ញាត​ឱ្យ​ឈ្មួញ​ឈើ (​ឧកញ៉ា អ៊ឹង តាន់​វីរៈ ហៅ​ល័​ក្ស​) បង្កើត​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ លើដី​ទំហំ​៨​ហិកតា ស្ថិតនៅ​ជាប់​ព្រំ​ដែ ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ​ពី​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ខណៈ​ឧកញ៉ា អ៊ឹង តាន់​វីរៈ ហៅ​ល័​ក្ស​ដែល​ដេញថ្លៃ​បាន​ឈើ​ជាង​៧​ម៉ឺន​ម៉ែត្រគុប​ពី​ការបង្ក្រាប​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​។ ប្រភព​បញ្ជាក់ថា ដោយ​ភាពមិនច្បាស់លាស់​របស់​ក្រសួងកសិកម្ម ទីតាំង​កែច្នៃ​ឈើ​នោះបាន​ត្រឹម​ក្លាយទៅជា​ឃ្លាំង​ស្តុក​ឈើ​តែប៉ុណ្ណោះ ហើយ​ជា​ចុងក្រោយ​ពួក​ឈ្មួញ​ធំៗ​បាន​ត្រឹម​យក​ទីនោះ​សំអាង​បំភាន់​ភ្នែក​មហាជន មិនសូវ ដែល​ដឹក​ចូល ឬ​ធ្វើ​កាត​កែច្នៃ​នោះទេ ភាគច្រើន​ដឹក​ពី​ឃ្លាំង​ក្នុងព្រៃ​ចេញទៅ​វៀតណាម​តែម្តង​។​

    ​ហេតុអ្វី​ទៅបាន​ជា​អំពើ​ល្មើសច្បាប់​ន៊​ខាងលើនេះ ប្រ​ព្រឹ​ត​ឡើង ដោយ​គ្មាន​ការត្រួតពិនិត្យ ពី​ក្រសួងកសិកម្ម ដែល​កំពុង​ដឹកនាំ​ដោយ លោក​រដ្ឋមន្ត្រី វេ​ង សុខុន​?​។ ដោយសារ​ភាព​ធូររលង់​នេះ​បច្ចុប្បន្ន ឈ្មួញ​ជាច្រើន​នាក់​កំពុង​សម្រុក​ដឹកឈើ​ចេញទៅ​វៀតណាម​តាម​ច្រក​ត្រពាំង​ស្រែ ទាំងយប់​ទាំង​ថ្ងៃ​ហើយ​ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ​មានដូចជា ឧកញ៉ា ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ​, ឧកញ៉ា សឹ​ុ​ង សំអុល , ឧកញ៉ា តុ​ប វី​ដា​…​និង​ឈ្មួញ​មួយចំនួនទៀត​។ ដោយសារ​ក្រុម​ឈ្មួញ​ធំៗ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម​តាម​ច្រក​ត្រពាំង​ស្រែ​យ៉ាង​ពេញបន្ទុក​ដូច​រូបភាព​ដែល​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ទើប​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។

    ​សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​កត់សម្គាល់ថា ក្នុងខណៈដែល​ឈ្មួញ​ធំៗ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក​នោះ គឺ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ឈរជើង​ក្នុង​ខេត្តក្រចេះ បែរជា​នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​សូម្បីតែ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ Lim Royal Joint Stock Company Limited, ឈ្មួញ​ធំៗ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម​តាម​ច្រក​ត្រពាំង​ស្រែ ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ទាំងយប់​ទាំង​ថ្ងៃ​។ បញ្ហា​នេះ​កំនេះ​កំពុងតែ​ធ្វើ​ឲ្យ​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ចេញទៅ​វៀតណាម​បានក្លាយ​ទៅជា​រឿង​ឥតន័យ ព្រោះ​ឈ្មួញ​ធំៗ​នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

    ​ជាក់ស្ដែង​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ Lim Royal Joint Stock Company Limited, មេ​ឈ្មួញ សឹង សំអុល និង​មេ​ឈ្មួញ តុ​ប វី​ដា កំពុង​បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​កោះ​ញែក​, ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​ចំណុះ​រាប់សិប​តោន​ចេញទៅ​វៀតណាម​តាម​ច្រក​ត្រពាំង​ស្រែ យ៉ាង​ពេញបន្ទុក​ដោយ​សេរី ។ បើទោះជា​មេ​ឈ្មួ​ញ្មួ​ញ សឹ​ុ​ង សំអុល មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់ រាជរដ្ឋាភិបាល ក្នុង​បណ្តឹង​រឿង​ពាក់ព័ន្ធ​បំផ្លាញ​ព្រៃឈើ​ដែល​បង្ក្រាប​ដោ​គណៈកម្មការ​បង្ក្រាប​ព្រៃឈើ​ជាតិ កាលពី​ឆ្នាំ​២០១៦ យ៉ាងណាក៏ដោយ ក៏​បច្ចុប្បន្ននេះ​មេ​ឈ្មួញ សឹង សំអុល នៅតែ​ស្ថិត​នៅក្រៅ​សំណាញ់​ច្បាប់ និង​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម​យ៉ាង​គឃ្លើន​ដដែល​៕​

    loading...