• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ស្រវឹងស្រា​មិន​លោះ​ថ្ងៃ ទីបំផុត​ស្លាប់​ដេក​ផ្កាប់មុខ​ក្នុង​ប្រឡាយទឹក យ៉ាង​សង្វេគ​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 8 February, 2018  ម៉ោង 10:56 | សន្តិសុខ​សង្គម

    ​ខេត្តកណ្តាល​/​ស្រុក​កៀនស្វាយ ៖ បុរស​មុ​នាក់​ស្រវឹងស្រា​មិន​លោះ​ថ្ងៃ អ្នកភូមិ​បាន​ប្រទះឃើញ​ដេក​ស្កា​ប់​ក្នុង​ប្រឡាយទឹក​ក្បែរ​ថ្នល់ជាតិ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៦ និង​០០​នាទី ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

    ​ជនរងគ្រោះ ៖ ឈ្មោះ ផៃ ផន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​(​ស្លាប់​) ដោយសារ​លង់ទឹក​ស្លាប់ ។​

    ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា កន្លងមក​ជនរងគ្រោះ​តែងតែ​ផឹកស្រា​ស្រវឹង​ជាប្រចាំ​មិនដែល​លោះ​ថ្ងៃ​ម្តងណា​ទេ​។ លុះដល់​ថ្ងៃខែ​ឆ្នាំ និង​ពេលវេលា​ម៉ោង​ដូចខាងលើ ស្រាប់តែ​ប្រជាពលរដ្ឋ​បាន​ចេញពី​ធ្វើការ​រោងចក្រ ក៏បាន​ប្រទះឃើញ​ជនរងគ្រោះ លង់ទឹក​នៅក្នុង​ប្រឡាយ​ផ្គាប់​មុខ​ក្នុង​ទឹក ចំងាយ​ពី​ផ្លូវជាតិ​លេខ​មួយ​ប្រហែល​៣៥០​ម៉ែត្រ ។ ឃើញ​ដូច​ច្នេះ ក៏​នាំគ្នា​ឆោឡោ​ផ្អើ​រ៊​ល​នៅក្នុង​ភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល រួច​ក៍បាន​រាយការណ៍​មក​សម​ត្ត​កិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ​។​

    ​បន្ទាប់មក​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ផ្នែក​ជំនាញ​ស្រុក អាជ្ញាធរ​ភូមិ​ឃុំ និង​ពេទ្យ​ប្រចាំ​ម​ណ្ឌុ​ល​សុខភាព​ឃុំ​សំរោង​ធំ ចុះ​ពិនិត្យ​សាកសព​មិនមាន​ស្លាកស្នាម​អ្វី​ទេ និង​បាន​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន ក្រោយ​ពិនិត្យ​រួច​សព​បាន​ប្រគល់ឱ្យ​សាច់ញាតិ​ចាត់ចែង​ទៅធ្វើ​បុណ្យ​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...