• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • មន្ត្រី​យោធា​ម្នាក់​ជិះ​ម៉ូតូ សង្ស័យ​រអិល​នឹង​ចំណិត​ដំឡូង​ដែល​អ្នកភូមិ​ហាល​លើ​ចិញ្ចើមផ្លូវ រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ដួល​បាក់ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង !
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 8 February, 2018  ម៉ោង 10:55 | សន្តិសុខ​សង្គម

    ​ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ជាម​ន្ត្រី​យោធា ដែលមាន​ជំងឺ​ប្រចាំកាយ លើសឈាម បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ដួល​នៅលើ​ថ្នល់ជាតិ​ស្លាប់​ភ្លាមៗ កាលពី​រសៀល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ត្រង់ចំណុច​ភូមិ អូរ​ក្សាន្ត ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

    ​ប្រភព​នៅក្បែរ​កន្លែងកើតហេតុ​ឱ្យដឹងថា ជន​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង លុះ​មកដល់​កន្លែង​ហេតុ ស្រាប់តែ​ម៉ូតូ​ជនរងគ្រោះ​រេ​ចង្កូត​ធ្លាក់​ចូលទៅក្នុង​ប្រឡាយ​ក្បែរ​ចិញ្ចើមផ្លូវ ដែល​គេ​សង្ស័យថា​អាច​រអិល​ដោយសារ​គំនរ​ចំណិត​ត្រ​ឡូង​ដែល​អ្នកភូមិ​ហាល​នៅលើ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​បាក់​.​ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

    ​នគរបាល​មូលដ្ឋាន​ឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សំ សួ​ម ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​មន្ត្រី​យោធា​មាន​ឋានន្តរស័ក្តិ វរសេនីយ៍ទោ ជិះ​ម៉ូតូ C125 ពណ៌​ខៅ្ម សេរី​ឆ្នាំ​២០១៨ (​គ្មាន​ស្លាក​លេខ​) រស់នៅ​ភូមិ​សែន​រុងរឿង​មួយ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ នគរបាល​បច្ចេកទេស​បញ្ជាក់ថា ពិតជា​ស្លាប់​ដោយសារ​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​។ ហើយ​បានប្រគល់​ម៉ូតូ និង​សព​ឱ្យ​គ្រួសារ​ជនរងគ្រោះ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...