• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • រថយន្តបុក​ម៉ូតូ​បង្ក​ឱ្យ​អ្នកបើក​ម៉ូតូ​របួសធ្ងន់​នៅ​ស្រុក​ព្រៃនប់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 8 February, 2018  ម៉ោង 09:17 | សន្តិសុខ​សង្គម

    ​​ខេត្ត​ព្រះសីហនុ​៖ លុច​សុ​ី​ស RX៣៣០ បាន​បុក​ម៉ូតូ​វ៉េវ កល់​ជាប់​ពីក្រោម បង្ក​ឱ្យ​អ្នកបើកបរ​ម៉​តូ​របួសធ្ងន់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​នៅលើ​ផ្លូវជាតិ​៤ ចន្លោះ គីឡូម៉ែត្រ​១៦៣-១៦៤ ស្ថិតនៅ​ភូមិ តា​នៃ ឃុំ​តា​នៃ ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

    ​តាម​ប្រភព​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ មឿ​ន សារី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​រងរបួស​ធ្ងន់​។ ដោយសារ​
    ​រថយន្ត​ម៉ាក លុច​សុ​ី​ស RX៣៣០ ព​ណ៏​ស ផ្លាកលេខ ភ​-​ព ២AP-១០៨៥ បើកបរ​ដោយ​ឈ្មោះ យ៉​ត វុទ្ធី ភេទ ប្រុស អាយុ​៤២ មុខរបរ បើកបរ មាន​ទីលំនៅ សង្កាត់ បឹងកក់​២ ខណ្ឌទួលគោក ភ្នំពេញ មិន​រងរបួស​ទេ​។​

    ​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ឃ្លីនិក​ឯកជន​វាលរេញ​។ រថយន្ត​និង​ម៉ូតូ ប៉ូលីស​ចរាចរណ៍ ស្រុក​ព្រៃនប់​យកទៅ​រក្សាទុក​ប​ណ្តោះ​អាសន្ន​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...