• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • លោក ហេង ទ្រី បាន​ច្រាន​ចោលការ​ចោទ​រូបលោក​ថា​៖ «​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ រឿង​ប្រមូល​ផល​អនុផល​ព្រៃឈើ និង​លួច​កាត់​ដី ស្ថាន​នី​យ៍​ដាំ​កូនឈើ​ស្ថិតនៅ​ស្រុក​សន្ទុក លក់​ជា​បន្តបន្ទាប់​»
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 7 February, 2018  ម៉ោង 18:03 | ព័ត៌មាន​ជាតិ

    ​​ខេត្តកំពុងធំ​៖ បន្ទាប់ពី​គេហទំព័រ សារព័ត៌មាន​ខ្មែរ​អង្គរ បានចុះផ្សាយ នូវ​អត្ថបទ ដែលមាន​ចំណងជើង​ថា​៖ «​លោក ហេង ទ្រី រង​ការ​ចោទថា កំពុង​ប្រព្រឹត្ត​អំពើពុករលួយ រឿង​ប្រមូល​ផល​អនុផល​ព្រៃឈើ និង​លួច​កាត់​ដី ស្ថាន​នី​យ៍​ដាំ​កូនឈើ​ស្ថិតនៅ​ស្រុក​សន្ទុក លក់​ជា​បន្តបន្ទាប់​» កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨​ម្សិល​ម៉ិ​ញ​នេះ លោក ហេង ទ្រី ដែ​លជាម​ន្ត្រី​ជាប់កិច្ចសន្យា នៃ​ខណ្ឌ​រដ្ឋា​បាល​ព្រៃឈើ​ខេត្តកំពង់ធំ និង​ជាម​ន្ត្រី​គ្រប់គ្រង​ស្ថា​នី​ដាំ​កូនឈើ​ស្ថិតនៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ នៅ​ព្រលប់​ថ្ងៃ​ដដែល​នេះ លោក​បាន​ទូរស័ព្ទ​មកកាន់​ការិយាល័យ​និពន្ធ​នៃ​គេហទំព័រ សារព័ត៌មាន​ខ្មែរ​អង្គ​រថា ការចុះផ្សាយ​ប្រភព ព័ត៌មាន​ដែល​បាន​ចោទប្រកាន់​រូបលោកថា ទី​១​ធ្វើ​អាជីវកម្ម​ឈើ​អុស​ខុសច្បាប់​, ទី​២​កាប់​ឈើ​អុស​ក្រៅ​ដី​ស្ថានីយ៍​, ទី​៣​លួច​កាត់​ស្ថា​នី៍​យ៍ដែល​ដី​ឈូសឆាយ​រូ​ច​ហើយ​លក់​ឱ្យ​ឈ្មួញ​ពិតជា​ផ្ទុយ​ស្រឡះពីការពិត ហើយ​ប្រ​សិនបើជាករណីមែន លោក​សូម​ស្បថ​ដាក់​ជីវិត «​ឱ្យចេញ​ទៅណា​មក​ណា​ឡាន​បុក​ស្លាប់​» ហើយ​លោក​ហ៊ាន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ប្រសិនបើ​ថ្នាក់លើ​ស្រាវជ្រាវ​ឃើញ​យ៉ាង​ដូច្នេះ​មែន​។

    ​ថ្លែង​តាម​ទូរស័ព្ទ លោក ហេង ទ្រី បានឱ្យដឹងថា ការកាប់​ឈើ​អុស​សំអាត​ដី​ដើម្បី​ឈូសឆាយ​ដាំ​កូនឈើ​ធ្វើឡើង​តែ​លើដី​ស្ថានីយ៍​តែប៉ុណ្ណោះ​។ រូបលោក​ជាប់កិច្ចសន្យា​ដាំ​កូនឈើ​លើ​ផ្ទៃដី​ចំនួន​ជាង ២៧០០​ហិកតា ដែលមាន​ចំនួន​៤​ប្លង់​នៅ​ទីតាំង​ខុសៗ​គ្នា​គឺ​៖ ប្លង់​ទី​១-​អូរ​អន្លង់​ថ្ម​,​ប្លង់​ទី​២-​ត្បែង​,​ប្លង់​ទី​៣-​អូរ​គគី និង​អូរ​ក្រពើ​, ប្លង់​ទី​៤​នៅ​ភ្នំ​សេវា ។ ដី​ទាំងនេះ​មួយ​ចំ​ណែ​កបានដកហូតពីការកាប់ទន្ទ្រានរបប្រជាពលរដ្ឋ ហើយ​លោក​វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ស៊ី​ញ៉េ​ប្រកាស​ដាក់​ជា​ស្ថានីយ៍​ដាំ​កូនឈើ​ការ​ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​លោក ហេង ទ្រី កំពុង​ដឹកនាំ​កម្លាំង​ធ្វើ​កិច្ចការ​នោះក្រោមបញ្ជាលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ជាប្រធានស្ថានីយ៍ និងលោកនាយផ្នែកជាអនុប្រធានស្ថានីយ។ លោក ហេង ទ្រី បាន​បញ្ជាក់ថា ការធ្វើ​អាជីវកម្ម​អុស​លោក​បាន​បំពេញ​កត​ព្វ​កិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ គឺ​១​ស្ទ័​រ ៥៥០០​រៀល ដោយ​ក្រុមមន្ត្រី​ប្រមូល​ពន្ធ​បាន​ចុះ​វាយតម្លៃ និង​ប្រមូល​ពន្ធ​មិនដែល​រំលង​ឡើយ​។ ចំ​ពោះកាលើកឡើងថា លោក ធ្វើ​អាជីវកម្ម​អត់​ច្បាប់​នោះ​ពិតជា​មិនត្រូវ​ទេ​។ ដូច្នេះការដឹកជញ្ជូនអុសលោកមាន (PC) លិខិតស្នាម​អនុញ្ញាត​ត្រឹមត្រូវ​។ ឈើ​អុស​នេះ​លោក​ទទួល​សិទ្ធិ​ដឹក​ទៅកាន់ ខេត្តកំពង់ធំ ខេត្តកំពង់ចាម និង​ខេត្តកណ្តាល​។​

    ដោយឡែក​ការចោទប្រកាន់ថា លោក លួច​កាត់​ដី​ស្ថានីយ៍​លក់​នោះ​ជាការ​ចោទ​មួលបង្កាច់​លោក​ទាំងស្រុង គ្មានទេ​សូម្បីតែ​១​ម៉ែត្រ ឬ​២​ម៉ែត្រ បើ​រកឃើញ​ដាក់ទោស​គាត់​ទៅ​ចុះ ហើយ​លោក​ស្បថ​ដាក់​ជីវិត​។ លោក ហេង ទ្រី បាន​ប្រាប់​ឱ្យដឹងថា ស្ថានីយ៍​ដាំ​កូនឈើ​ថ្មសំលាង បាន​ដាំ​រួចរាល់​លើ​ទំហំ​ដី​ជាង​៧០០​ហិកតា អនុវត្ត​កាលពី​ឆ្នាំ​២០១៣ ដាំ​កូនឈើ​មា៖ គ្រញូង ធ្នង់ បេង កកោះ គគី លាយ​នាងនួន​ខ្លះៗ​។ ដើម្បី​បញ្ជាក់​ពី​ទំហំ​ដី​ស្ថានីយ៍​ក្រសួង​បាន​ចំណាយ​ថវិកា​ច្រើនណាស់ តម្រូវឱ្យ​ជីក​ប្រឡាយ​ក្រវាត់​ផ្ទៃដី​ស្ថានីយ៍ និង​ប្រយោជន៍​ដើម្បី​បញ្ជៀ​ស​សត្វ​ចូល​បំផ្លាញ និង​ភ្លើង​ឆេះ ។ ដោយ​ប្រឡាយ​ការពារ​នេះ មាត់​លើ​ប្រវែង​៤​ម៉ែត្រ ជម្រៅ​៣​ម៉ែត្រ បាត​២​ម៉ែត្រ​។ ហើយ​មុននឹង​ស្ថាបនា ប្រឡាយ នេះ​សុទ្ធតែ​ចុច យូ​ធី​អិ​ម (UTM) ច្បាស់លាស់ ដូច្នេះ​តើ​ឱ្យ​គាត់​លួច​ដី​ស្ថានីយ៍​យកទៅលក់​បាន​យ៉ាងដូចម្តេច​? លោក​បាន​បញ្ជាក់ថា ក្រៅតែពី​លោក ជិះ​ម៉ូតូ​ពិនិត្យ​ជុំវិញ​ស្ថា​នីយ​ថ្មសំលៀង ខាង​មន្ត្រី​ត្រួតពិនិត្យ​ក៏​ឧស្សាហ៍​ចុះ អង្កេត​ផងដែរ​។

    ​ជា​ចុងក្រោយ លោក ហេង ទ្រី បាន​បញ្ជាក់ថា ការសម្រេចបាន​ស្ថានីយ៍​ដាំ​កូនឈើ​នៅ​ថ្មសំលៀង​ពិតជា​មានការ​តស៊ូ ទាំង​ថ្នាក់ដឹកនាំ និង​ដូចជា​រូបលោក បើ​មិន​លើកទឹកចិត្ត​ទេ គួរ​កុំ​បំផ្លើសការពិត​។ ជាមួយគ្នា​នោះ​លោក ហេង ទ្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ការបំភ្លឺ របស់​គេហទំព័រ សារព័ត៌មាន​ខ្មែរ​អង្គរ ដើម្បី​បញ្ចៀស​ការភាន់ច្រឡំ​។

    ​ពាក់ព័ន្ធ​នឹក​ការលើក​បំភ្លឺ​ខាងលើនេះ ដោយសារ​កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨​ម្សិល​ម៉ិ​ញ​គេហទំព័រ សារព័ត៌មាន​ខ្មែរ​អង្គរ បាប​ចុះផ្សាយ នូវ​អត្ថបទ​ដែល​ប្រភព​មួយ​បាន​បញ្ជូន​ក្លឹមសារ តាម​សារ​អេ​ឡិ​ក​ត្រូ​និក ដែលមាន​ក្លឹមសារ​ដូច​ខាកងក្រោម៖

    ​លោក ហេង ទ្រី រង​ការ​ចោទថា កំពុង​ប្រព្រឹត្ត​អំពើពុករលួយ រឿង​ប្រមូល​ផល​អនុផល​ព្រៃឈើ និង​លួច​កាត់​ដីស្ថាន​នី​យ៍​ដាំ​កូនឈើ​ស្ថិតនៅ​ស្រុក​សន្ទុក លក់​ជា​បន្តបន្ទាប់​

    ​ខេត្តកំពុងធំ​៖ ក្រសួងកសិកម្ម បានអនុញ្ញាត​ឱ្យ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ​បង្កើត​ស្ថាន​នី​យ៍​ដាំ​កូនឈើ លើ​ផ្ទៃដី​៣០០​ហិកតា ស្ថិតនៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ ហើយ​ផ្ទៃដី​៣០០​ហិកតា​នោះ​គឺជា​ព្រៃរបោះ​មាន​ដើមឈើ​ធម្មជាតិ​ស្រាប់​។ តំបន់​កូនឈើ​នេះ​ត្រូវ​ឈូស​ព្រៃឈើ និង​ភ្ជូ​រ​ដី​ដាំ​កូនឈើ​ថ្មី​ដើម្បី​បង្កើត​ព្រៃ​ធម្មជាតិ​ឡើងវិញ​។ ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ​បាន​គាំទ្រ និង​អបអរសាទរ​ចំពោះ​ការគិតគូ​បង្កើត​ចម្ការ​ព្រៃឈើ​ឡើងវិញ​នេះ​។ ទន្ទឹមនឹង​ដំណើការ​អនុវត្ត​ឈូសឆាយ​ព្រៃឈើ​ដែល​ស្ថិតនៅ​លើដី​គម្រោង​ដាំ​កូនឈើ​នោះ បាន​លេចឮ​រឿងអាស្រូវ​ជា​បន្តបន្ទាប់ ដោយសារ​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​គ្រប់គ្រង​ការងារ​នោះ ឆ្លៀត​ទាញយក​ផលប្រយោជន៍​ដោយ​រួមដៃគ្នា​ប្រព្រឹត្ត​អំពើពុករលួយ យ៉ាង​ពេញបន្ទុក​។​

    ​ប្រភព​បាន​បង្ហើប​ឱ្យដឹងថា ការកាប់​ប្រមូល​ឈើ​នៅ​លើដី​បម្រុង​ដាំ​កូនឈើ​នោះ បានក្លាយ​ទៅជា​មុខ​ជំនួញ​ឈើ​អុស ដោយ​ដឹកជញ្ជូន​យ៉ាង​គគ្រឹក​គ្រេង​ចេញពី​ទីនោះ ប្រព្រឹត្តឡើង​ដោយ​លោក ហេង ទ្រី ជា​មន្ត្រី​ជាប់កិច្ចសន្យា របស់​ខណ្ឌ​រដ្ឋា​បាល​ព្រៃឈើ​ខេត្តកំពង់ធំ និង​ជា​អ្នកទទួល​ភារកិច្ច​ឈូសឆាយ​ភ្ជួរ​ដឺ​នៅ ស្ថាន​នី​យ៍​បម្រុង​ដាំ​ឈើ​កូន​នោះ​។ ដោយសារតែ​មានការ​ឃុបឃិត ពី​មន្ទីរ​កសិកម្ម​ខេត្ត ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ផ្នែក សង្កាត់ ចែក​ផលប្រយោជន៍​គ្នា បានធ្វើឱ្យ​ការប្រមូល​ផល​អនុផល​ព្រៃឈើ លោក ហេង ទ្រី ធ្វើឡើង​តាម​អំពើ​ចិត្ត រថយន្ត​ដឹកឈើ​អុសមាន​លិខិតអនុញ្ញាត តិចតួច ភាគច្រើន​គ្មាន​ច្បាប់ ដឹក​លើស​ទម្ងន់​ជាដើម ។ បើទោះជា​ពេលខ្លះ​ជំនាញ​បរិស្ថាន និង អាវុធហត្ថ​ខេត្ត​បាន​រាយការណ៍​ទៅ​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ឱ្យ​ឃាត់ រថយន្ត​ដឹកអុស​របស់ លោក ហេង ទ្រី ដែល​គេ​ដឹងថា​គ្មាន​ច្បាប់ ក៏​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ឃាត់​បានតែ​មួយ​ដង្ហើមចង្រិត​ដែរ​។

    ប្រភព​បាន​បន្តថា លោក ហេង ទ្រី បាន​ប្រើ​អំណាច រំលោភ​សេចក្តីសម្រេច​របស់​ក្រសួងកសិកម្ម ដោយ​ជ្រក​ក្រោម​គោលការណ៍​បង្កើត​ស្ថានីយ៍​ដាំ​កូនឈើ​នោះ បាន​ឈានទៅ​ចូល​កាប់​ឈើ​កាត់​ធ្វើជា​អុស ពី​តំបន់​ព្រៃ​ក្បែរៗ​នៅក្រៅ​ស្ថានីយ៍ ដាក់​រថយន្ត​ធំៗ​ដឹក​យកទៅលក់​ចែកចាយ តាម​អំពើ​ចិត្ត យា់ង​ហោចណាស់​មួយថ្ងៃ​ដឹក​ចាប់ពី​បី​រថយន្ត​យី​ឌុប​ឡើងទៅ​។ ករណីនេះ​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​រិះគន់ថា គេ​ធ្លាប់តែ​ឃើញ​ឈ្មួញ​ប្រព្រឹត្តល្មើស​រឿង​ព្រៃឈើ​នេះ តែ​ពេលនេះ​ដោយ​ភាព​លោភលន់ លោក ហេង ទ្រី និង​បក្ខពួក​បាន​បំពាន​កាប់​ប្រមូល​ឈើ​ពី​ដីព្រៃ​ធ្វើ​អា​ជីក​ម្មយ៉ាង​គឃ្លើន​។​

    ​ក្រៅតែពី​ការឃុបឃិត​ប្រមូល​ផល អនុផល​ព្រៃឈើ ចែក​លុយ​គ្នា​ច្រក​ហោប៉ៅ លោក ហេង ទ្រី ត្រូវ​ប្រជាពលរដ្ឋ នៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក​បាន រិះគន់ថា ដីព្រៃ​គម្រោង​ស្ថានីយ៍​ដែល​ឈូសឆាយ​ដោយ​ប្រើ​គ្រឿងចក្រ និង​ប្រេងឥន្ធនៈ​របស់​រដ្ឋ ជា​បន្តបន្ទាប់ ក្នុង​មួយ​ដំណាក់ៗ លោក ហេង ទ្រី​បាន​ឃុបឃិត​គ្នា​លួច​កាត់​លក់​ឲ្យ​ឈ្មួញ ជា​បន្តបន្ទាប់ អំពើ​ទុច្ចរិត​នេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់ លោក វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រិ​ក្ខា​ប្រមាញ់ និង​នេសាទ មេត្តា​ទប់ស្កាត់​ភាពមិនប្រក្រតី​នេះ ដែល​គម្រោង​បង្កើត​ស្ថានីយ៍​នេះ​ត្រូវបាន​មន្ត្រី​ខិលខូច​កំពុង​កេ​ញយ​ក​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដែល​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​មុខមាត់​មន្ត្រី​ស្អាតស្អំ ក្នុង​ក្រសួងកសិកម្ម​យ៉ាងធ្ងន់ធ្ង​រ និង​គួរតែ​ចាត់តាំង​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត​ជាបន្ទាន់​។ ទោះយ៉ាងណា​ការចោទប្រកាន់ លោក ហេង ទ្រី និង​មន្ត្រី​ពាក់ព័ន្ធ​ខាងលើនេះ សារព័ត៌មាន​ខ្មែរ​អង្គរ​យើង​នៅ​មិនទាន់​អាច​ស្វែងរក​ការបំភ្លឺ​បាន​នៅឡើយ​ទេ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...