• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ប្រជាពលរដ្ឋ​ម្ចាស់​ដី​ស្របច្បាប់ នៅ​ឃុំ​កែវផុស ចំនូ​ន​ជាង​១០០​គ្រួសារ​គ្រោង​ដាក់ពាក្យ​បណ្តឹង​អតីត​នគរបាល​ម្នាក់ និង​ឪពុកក្មេក​រូ​ម​នឹង​បក្ខពួក​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​រំលោភ​ដីធ្លី​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 7 February, 2018  ម៉ោង 11:43 | ព័ត៌មាន​ជាតិ

    ​​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​ចំនូ​ន​ប្រមាណ​១០០​គ្រូ​សារ​នៅ​ឃុំ​កែវផុស បានប្រកាស់​ពី​ជំហរ​របស់​ខ្លូន​ថា នឹងដាក់ ពាក្យបណ្តឹង អតីតមន្ត្រី​ប៉ូលិស​ម្នាក់ នឹង​ឪ​ពូក​ក្មេក រូ​ម​នឹង​បក្ខពួក ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ករណី ចូលទៅ​បង្គោលរបង​ថ្ម​រំលោភ​យក​ដីធ្លី ស្របច្បាប់ របស់​ពួកគាត់ យ៉ាង​អានាធិបតេយ្យ​ព្រមទាំង​បាន ធ្វើការ​កំរាម ប្រមាថ​អាយុជីវិត​ដល់​បងប្អូន ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ថាបើ​អាណា​ហ៊ាន​ខ្លាំង​ពួកវា​នឹង​យក​កាំភ្លើង​បាញ់សម្លាប់ មិន​ឲ្យ​សល់​ម្នាក់​នោះឡើយ ។

    ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ ខាងលើ​នៅ​ចំពោះមុខ​ក្រុម​អ្នកយកព័ត៌មាន (​កាសែត និង​ទូរទស្សន៍​) ព្រឹក​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៨ បាន​និយាយ​រៀបរាប់ ប្រាប់ ឲ្យ​ដឹងថា​ជនជាប់សង្ស័យ​ដែល ប្រជាពលរដ្ឋ​គ្រោង​ប្តឹងទៅ សាលា ដំបូង​ខេត្ត​ព្រះសីហនុ​ឲ្យ​ជូ​យ​រក​យុត្តិធម៌​ពាក់ព័ន្ធ​រំលោភ​ដីធ្លី​ខាងលើ​នោះ​មានឈ្មោះ​ទី​១​ឈ្មោះ នង ចាន់ ជា​អតីត ប៉ូលិស ទី​២​ឈ្មោះ​ឡាយ ចាន់​ណាវី (​ជា​ប្រពន្ធ​) ទី​៣​ឈ្មោះ ឡាយ សៀម ជា​ឪ​ពុ​ក្មេក នឹង​ទី​៤​ឈ្មោះ កុល លឹម អេង ជា​ម្តាយក្មេក​នឹង​បក្ខពួក​មួយចំនួនទៀត​។​

    ​ក្រុម​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ដី​តំបន់​ខាងលើនេះ​ពូក​គាត់​បាន​កាន់កាប់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ ព្រមទាំង​មានការ​ទ​ទូល​ស្គាល់​ពីរ​អជ្ញាធរ​មូលដ្ឋា្ន​ន​យ៉ាង​ច្បាស់លាស់​ផងដែរ​ដោយ​ប្រកបមុខរបរ​ធ្វើស្រែ​ចំការ​ជាប្រចាំ​។​ដោយឡែក​សំរាប់​ជន​ឈ្មោះ ទី​១​ឈ្មោះ នង ចាន់ ជា​អតីត ប៉ូលិស ទី​២​ឈ្មោះ​ឡាយ ចាន់​ណាវី (​ជា​ប្រពន្ធ​) ទី​៣​ឈ្មោះ ឡាយ សៀម ជា​ឪ​ពុ​ក្មេក នឹង​ទី​៤​ឈ្មោះ កុល លឹម អេង ជា​ម្តាយក្មេក និង​បក្ខ​ពូក​មួយ​ចំនូ​ន​ទៀត គឺ មិនដែល​មាន​ដី​នៅ​តំបន់​នេះ​សូម្បីតែ​បន្តិច​ក៏​គ្មាន​ដែរ ប៉ុន្តែរ​បែរជា​ហ៊ាន​មក​រំលោភបំពាន​ប្រើ​អំពើហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​កាន់កាប់​សុច្ចរិត​រូ​ច​ហើយ​ធ្វើការ​បោះ​ថ្ម វាទី​រំលោភ​យក​យ៉ាង អានាធិបតេយ្យ​ចូលកាន់​កាប់ឆៅៗ តែម្តង ហើយ​ជុំវិញ​បញ្ហារ​នេះ ក៏មាន​មន្ត្រី អភិបាលរង​ស្រុក​កំពង់សីលា​ម្នាក់ ក៏មាន​ការពាក់ព័ន្ធ​ផងដែរ ។​

    ​លោក វ៉ែន ណែន ក្រុម​ព្រឹក្សា​ឃុំ កែវ ផុស ជុំវិញ​បញ្ហារ​នេះ បានធ្វើការ​បញ្ជាក់ថា បើ​ការពិនិត្យ​លើ​ឯកសារ ពាក់ព័ន្ធ​កាន់កាប់ ដីធ្លី​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺមាន​គ្រាប់​គ្រាន់ នឹងមាន​ការ​ទ​ទូល​ស្គាល់​តាមផ្លូវ​ច្បាប់ តាំង ពីរ​ថ្នាក់ ដឹកនាំ​អាជ្ញាធរ​ដែនដី​ជំនន់​មុនៗ​រហូតដល់​បច្ចុប្បន្ន ហើយ​ឯកសារ​ពាក់ព័ន្ធ​ទាំងនោះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏បាន​ដាក់ចូល​សាលាឃុំ​រូ​ចរាល់​ផងដែរ សរុបសេចក្តី​មក​អ្វីដែល​ជន​ដូច​មានឈ្មោះ​រៀបរាប់​ខាងលើ នាំគ្នា​ចូលទៅ​បោះបង្គោល វាតទី​យក​ដី​ប្រជាពលរដ្ឋ​កំពង់​រស់នៅ​កាន់កាប់​ជាក់ស្តែង​បែបនេះ​វា​ជា​ទង្វើ​ផ្ទុយ​ពី​ផ្លូវច្បាប ទាំង ស្រុង​ហើយ ។

    ​ជាមួយគ្នា នេះ​លោក វ៉ែន ណែន មន្ត្រី​ក្រុម​ព្រឹក្សា ក៏បាន​ធ្វើការ​ញ្ជា​ក់​ផងដែរ​ថា ឈ្មោះ នង ចាន់ ឈ្មោះ​ឡាយ ចាន់​ណាវី ទី​៣​ឈ្មោះ ឡាយ សៀម នឹង​ឈ្មោះ កុល លឹម អេង នឹង​បក្ខពួក អះអាងថា​ដី​ដែល​ប្រជាពលរដ្ឋ កំពង់ រស់នៅ នេះ ជា​ដី​កម្មសិទ្ធិ​របស់​ខ្លូន​សូម​ដាក់ពាក្យ​បណ្តឹង​ទៅ​សាលាឃុំ​ដល​ម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ឃុំ ធ្វើការ ដោះស្រាយ​តាម ផ្លូវច្បាប់ ដោយ​នាំយក​ឯកសារ​ពាក់ព័ន្ធ​ដែល​បញ្ជាក់​ពី​សិទ្ធិ​កាន់កាប់​ដី​ខាងលើនេះ​មកជា​មួយ​ផង ហើយ​បើ​គ្មានទេ សូម ដក​ខ្លូន​ជាបន្ទាន់ ជាសវាង ប្រឈម​នឹង​ផ្លូវច្បាប់ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...