• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • បុរស​ម្នាក់ ដែល​ឈ្លោះ​ជាមួយ​ប្រព​ន្ឋ ហើយ​ដុត​ផ្ទះ​ខ្លួនឯង បណ្តាលឱ្យ​ឆេះ​រាលដាល​ផ្ទះ​អ្នកជិតខាង​អស់​១​ខ្នង​ថែមទៀត ត្រូវ​សមត្ថ​កិ​ច្ច្ង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 February, 2018  ម៉ោង 20:22 | សន្តិសុខ​សង្គម

    ​ខេត្ត​ព្រះសីហនុ ៖ បុរស​ចិត្តខ្លាំង​ម្នាក់ ជម្លោះ​ជាមួយ​ប្រពន្ធ​ខ្លួន រហូត​ឈានដល់​ដុត​ផ្ទះ​របស់ខ្លួន ឆេះ​រាលដាល​ដល់ផ្ទះ​ពលរដ្ឋ​ក្បែរ​ខាង​មួយ​ខ្នង​ថែ​ទៀត​កាលពីមុន​ព្រឹក​ព្រលឹម ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រោយ​ផ្សារលើ ស្ថិត​ក្រុម​១៨ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​នោះ​ត្រូវ បាន សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់ខ្លួន​ខណៈ​បាន​របួស​ដោយសារ​ភ្លើង​ឆេះ​រោល​ខ្លួន​បង្ក​ឱ្យ​របួស​ផងដែរ​នោះ ដើម្បី​ចាត់ការ​តាមច្បាប់​។​

    ​មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ម៉ែន សីហា ហៅ អា​ប៉ូ​ឡូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្រុម​១៨ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​, ខូចខាត​ផ្ទះ​មាន​ទំហំ ០៦​ម៉ X ០៩​ម៉ ធ្វើ​អំពី ឈើ​លើ ថ្ម​ក្រោម ប្រ៉​ក់​ស័ង្កសី ខូចខាត ទាំងស្រុង ។ ចំណែក​ជនរងគ្រោះ​ដែល​ឆេះ​ផ្ទះ​អ​សើ​១​ខ្នង​ដែរនោះ​មាន ឈ្មោះ ឈាង អេង​ស្រាយ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មុខរបរ គ្រូពេទ្យ ផ្ទះ​ឈើ​លើ ថ្ម​ក្រោម មាន​ទំហំ ០៩​ម៉ x ២៧​ម៉ ខូចខាត​ទាំងស្រុង​។​

    ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ថា ដើម្បី​ពន្លត់អគ្គីភ័យ​នោះ បាន​ប្រើប្រាស់ ទឹក​អស់​ចំនួន​១១​រថយន្ត​ទើប​អាច​ទប់ស្កាត់​មិនឱ្យ​ភ្លើង​ឆេះ​រាល​ទៅដល់​ផ្ទះ​ពលរដ្ឋ​ដ៍ទៃទៀត​។ កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់ថា អគ្គី​ភ​យ័​នេះ​មូលហេតុ​គឺ​បង្ក​ចេញពី​ម្ចាស់ផ្ទះ​ទី​១ ឈ្មោះ ម៉ែន សីហា ដោយសារ​មានការ​ឈ្លោះប្រកែក​គ្នា​ក្នុង​គ្រួសារ ក៍បាន​ដុត​ផ្ទះ​ខ្លួនឯង បណ្តាល​ឲ្យ​រាលដាល​ឆេះ​ដល់ផ្ទះ​អ្នកជិតខាង ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...