• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • បុរស​ម្នាក់​ស្រវឹងស្រា​ដើ​រេរា​តាមផ្លូវ​ពេលយប់ ត្រូវ​រថយន្តបុក​ស្លាប់​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 February, 2018  ម៉ោង 12:41 | សន្តិសុខ​សង្គម

    ​ខេត្តព្រៃវែង​៖ ដោយសារតែ​ស្រវឹងស្រា ដើរ​ពេលយប់​រេ​រ៉​លើ​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់​។ កាលពី​វេលា​ម៉ោង​២ រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៦ ខែកុម្ភ ឆ្នាំ​២០១៨ នៅ​លេ​ី​ផ្លូវ​កៅស៊ូ​លេខ​៣១៤ ស្ថិតក្នុង​ភូមិ​ចុង ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង ។​

    ​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ចើ​ម អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្ដាល បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ។ សមត្ថកិច្ច​សន្និដ្ឋានថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កដោយ រថយន្ត​ធុន​តូច​មិន​ស្គាល់​ម៉ាក បេ​ី​កបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេ​ី​ង​បាន​បុក​ជនរងគ្រោះ​កំពុង​ដើរ ពី​ជើង​មក​ត្បូង ក្នុងស្ថានភាព​ស្រវឹង​ចំ​ពីមុខ ហើយ​អូស​ប្រហែល​ជាង​៣០​ម៉ែត្រ ស្លាប់​ភ្លាមៗ​។ រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់ស្រមោល​។​

    ​សព​ជនរងគ្រោះ ក្រោយ​ធ្វើការ​ពិនិត្យ​រួចរាល់ ហើយ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...