• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ដោយសារតែ​ជម្លោះ​ប្តី​ប្រព​ន្ឋ បុរស​ម្នាក់​ឈានដល់​ដុត​ផ្ទះ​ខ្លួនឯង​ចោល ឆេះ​ម៉ត់​ផ្ទះ​២​ខ្នង រត់​ជាន់ជើងគ្នា​ទាំង​ព្រលឹម​នៅ​ផ្សារលើ​ខេត្ត​ព្រះសីហនុ !
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 February, 2018  ម៉ោង 11:08 | សន្តិសុខ​សង្គម

    ​​ខេត្ត​ព្រះសីហនុ​៖ មានការ​អះអាងថា ដោយសារតែ​ជម្លោះ​ក្នុង​គ្រួសារ បុរស​ម្នាក់​បាន​ឈានដល់​ដុត​ផ្ទះ​ខ្លួនឯង​ចោល ហើយ​បាន​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នក​ក្បែរ​ខាង​អស់​១​ខ្នង​ថែមទៀត​។ ករណី​អគ្គីភ័យ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ព្រហាម​ថ្ងៃ​៦ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ នៅ​ម្តុំ​ខាងក្រោយ​ផ្សារលើ ក្រុងព្រះសីហនុ​។​

    ​តាម​ការអះអាង​ពី​ពលរដ្ឋ​ថា ជា​ករណី​ដុត​ផ្ទះ​ខ្លួនឯង​ថា មូលហេតុ​បណ្តាលមកពី​ទំនាស់​ក្នុង​គ្រួសារ ហើយ​ហេតុការណ៍​នេះ​បាន​បណ្តាលឱ្យ​ផ្ទះ​ឈើ​២​ខ្នង​បាន​ឆេះ​ខូចខាត​ទាំងស្រុង ក្នុងនោះ​ផ្ទះមួយ​ខ្នង​ជា​ផ្ទះ​ដែល​គេ​អះអាងថា​ម្ចាស់​ដុត និង​មួយ​ខ្នង​ទៀត​ជា​ផ្ទះ​ពលរដ្ឋ​ក្បែរ​ខាង​។​

    ​ទោះជា​យ៉ាង​ករណីនេះ​សមត្ថកិច្ច​បញ្ជាក់ថា ករណីនេះ​គេ​នៅ​ពុំទាន់​ប្រាកដ​ពី​មូលហេតុ​ជាក់លាក់​នៅឡើយ​ទេ ដោយ​រង់ចាំ​ការស្រាវជ្រាវ​ជា​ផ្លូវការ​សិន​។ ដោយឡែក​បុរស​ដែល​រង​ការ​ចោទថា បាន​ដុត​ផ្ទះ​ខ្លួនឯង​នោះ​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ ដោយសារ​រងគ្រោះ​រលាក​ភ្លើង​ក្នុងពេល​កើតហេតុ​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...