• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • កែច្នៃ​ផាវ​បម្រុង​យកទៅ​បោក​បំផ្ទុះ​ចាប់​ត្រី ខុស​បច្ចេកទេស​ផ្ទុះ​បង្ក​ឱ្យ​បុរស​ម្នាក់​ដាច់​កដៃ​ម្ខាង និ​ម្នាក់ទៀត​របួស​ឈាម​ដាប​ពេញ​ខ្លួន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 February, 2018  ម៉ោង 13:40 | Uncategorized

    ​ខេត្តរតនគិរី​៖ នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បានឱ្យដឹង​ថស ប្រជា ពលរដ្ឋ​២​នាក់​បាន​រងរបួស​ធ្ងន់​១​នាក់ និង​ស្រាល​១​នាក់ ដោយ​សាត កែច្នៃ​ផាវ​ធ្វើ​គ្រាប់បែក​យកទៅ​បោក​ចាប់​ត្រី តែ​មិនទាន់​ទាំង​យកទៅ​បោក​ផង គ្រាប់​ផាវ​ច្នៃ​នោះ​ផ្ទុះ​លាន់​យ៉ាង​កក្រើក​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ​ឆ្នាំ​២០១៨ នេះ​នៅ​ចំណុច​អូរ​តាង ភូមិ​សំ ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ​។​

    ​លោក ម៉ៅ សាន់ អធិការនគរបាល​ស្រុក​អូ​រយ៉ា​ដាវ បានបញ្ជាក់​ឱ្យដឹងថា មាន​ជនរងគ្រោះ​ទាំង​២​នាក់​៖ ទី​១-​ឈ្មោះ សេវ ទុំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចា​រាយ រងរបួស​ធ្ងន់ ដាច់​.​ក ដៃ និង​របួស​ពេញ​ខ្លួន និង​ទី​២-​ឈ្មោះ សេវ ខ្វា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ចា​រាយ តង​របួសស្រាល​។ នគរបាល​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ និង​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​មណ្ឌល​ភាព​ស្រុក​អូរ​យ៉ា​ដាវ​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...