• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • លោកស្រី រស់ សោ​ភ​នី អ្នកអាន​ព័ត៌មាន​អន្តរជាតិ​ដ៏​ល្បីឈ្មោះ​នៅ​ប៉ុស្តិ៍ ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) បានទទួល មរណភាព​ក្នុង​វ័យ​៦៣​ឆ្នាំ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 February, 2018  ម៉ោង 13:29 | សន្តិសុខ​សង្គម

    ​ភ្នំពេញ​៖ លោកស្រី រស់ សោ​ភ​នី ដែល​គេ​ស្គាល់​ថា គឺជា​អ្នកអាន​ព័ត៌មាន​អន្តរជាតិ​ដ៏​ល្បីល្បាញ ដែលមាន​សំឡេង​ដ៏​ទាក់ទាញ​អ្នក​ស្តាប់ របស់​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ (​ទ​ទក​) បានទទួល​មរណភាព នៅ​ប្រទេស​បារាំង នៅក្នុង​មន្ទីរពេទ្យ​អុ​ប​ពី​តា​ល់​ឌឺ​ហ្សឺ​ដង់ ក្នុង​ទីក្រុង​ហ្សឺ​ដង់ នៅ​ម៉ោង​៥ និង​២០​នាទី ម៉ោង​ប្រទេស​បារាំង ត្រូវ​នឹង​១១ និង​២០ ថ្ងៃត្រង់​ម៉ោង​នៅ​កម្ពុជា ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ដោយ​រោគាពាធ ក្នុង​វ័យ​៦៣​ឆ្នាំ​។ អ្នកស្រី លក្ខិណា ជា​ក្មួយ​ស្រី​របស់​សព​លោកស្រី រស់ សោ​ភ​នី​បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា លោកស្រី រស់ សោ​ភ​នី មាន​ជំងឺ​រលាក​ថ្លើម និង​គ្រលៀន​ឈប់​ដំណើរការ​។​

    ​អ្នកស្រី លក្ខិណា បន្តថា លោកស្រី រស់ សោ​ភ​នី បាន​ចូលនិវត្តន៍​ពី​ក្រសួង​ព័ត៌មាន​រយៈពេល​២​ឆ្នាំ​មកហើយ​។ មុន​ចូលនិវត្តន៍​លោកស្រី​មាន​តួនាទី​ជា​អនុប្រធាននាយកដ្ឋាន និង​ជា​អ្នកគ្រប់គ្រង​ព័ត៌មាន​អន្តរជាតិ នៅ​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា​។ អ្នក​ចូលចិត្ត​តាមដាន​ព្រឹត្តិការណ៍​អន្តរជាតិ​ពិតជា កោតសរសើរ​ដល់​លោកស្រី រស់ សោ​ភ​នី ថា​មាន​ទេព​កោសល​ពូកែ​អាន​លើកដាក់​សំឡេង ធ្វើឱ្យ​អ្នកទស្សនា ឬ​ស្តាប់​លួច​កោតសរសើរ​គ្រប់ៗ​គ្នា​។ ហើយ​បានធ្វើឱ្យ​ព័ត៌មាន​អន្តរជាតិ​ប្រចាំ​ទូរទស្សន៍​ជាតិ (​ទ​ទក​) មាន​អ្នក​ចង់​ទស្សនា​គ្រប់ពេល​។ តែ​នៅពេលនេះ​លោកស្រី រស់ សោ​ភ​នី បាន​លា​ពី​សាច់ញាតិ មិត្តភក្តិ និង​ជនរួមជាតិ​ឥត​វិល​វិញ​ទេ​ចាប់ពីពេលនេះ​តទៅ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...