• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 February, 2018  ម៉ោង 13:35 | រាយការណ៍​ពិសេស

    ​ខេត្តបន្ទាយមានជ័យ​៖ មន្ត្រី​យោធា​ជាន់ខ្ពស់ នៃ​ក្រសួង​ការ ពារ​ជាតិ​មួយរូប បាន​បង្ហើប​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន នា​ព្រឹក ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា លោក​ឧ​ត្ត​សេនីយ៍​ត្រី នេ​ត សំអាត អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំ​កម្ពុជា​-​ថៃ ដដែល​យក​ចាន​គប់​លើ​ក្បាល​ក្មេងស្រី រត់​តុ កាល ពី​ពេល​ថ្មីៗ​កន្លងមកនេះ ត​ត្រូវបាន​ថ្នាក់លើ​ដកប​ញ្ឃ​រ​ជើង​នៅ​ក្រសួង ការពារជាតិ​បណ្តោះអាសន្ន ដើម្បី​ទទួលពិន័យ​ទណ្ឌកម្ម​។​

    ​ប្រ​ភ​ពី​មន្ត្រី​យោធា​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ បាន​ប្រាប់​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ដែលមាន​រឿងអាស្រូវ​ផឹកស៊ី​ស្រវឹង​ប្រើ​អំពើហិង្សា​យក​ចាន​គប់​លើ ក្មេងស្រី​រត់​តុ​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​បែកក្បាល​ដេរ ៤​ថ្នេរ កាលពី​ចុងខែ​មករា ឆ្នាំ​២០១៨ កន្លងមកនេះ ត្រូវបាន​ថ្នាក់លើ​ដក​បញ្ឈរជើង​នៅ​ក្រសួងការពារជាតិ​ហើយ​។ ប្រភប​ន្ត​ទៀតថា លោក​ផ្លា​យ​១​ទំនើង​នោះ ត្រូវ​ប្រឈម​នឹង​វិន័យ​ទណ្ឌកម្ម​កងកម្លាំងប្រដាប់អាវុធ​។​

    ​សូម​រំលឹកថា នៅ​យប់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ កន្លងមកនេះ វេលា​ប្រហែល​ម៉ោងជាង ៧​យប់ លោក​ឧត្ដមសេនីយ៍ត្រី នេ​ត សំអាត អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ នៃ​ក្រសួងការពារជាតិ បាន​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​សប្បាយរីករាយ នៅ​ភោជនីយដ្ឋាន “​ស្រះ​ត្រជាក់ចិត្ត​ថ្មី​” ដែលមាន​គ្នីគ្នា​ប្រមាណ​ជា ៨ ទៅ ៩​នាក់ ស្ថិតក្នុង​សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ បន្ទាប់ពី​កម្មវិធី​ផឹកស៊ី​អូសបន្លាយ​ពេល​ដល់​យប់​ជ្រៅ ដោយ​ក្រុម​លោក​ផ្កាយ​១ នេ​ត សំអាត បាន​ផឹក​អស់​ប្រហែលជា​ស្រា​បៀ​ប្រមាណ ៣-៤ កេស ស្រវឹង​គ្រប់គ្នា លុះដល់​វេលា​ម៉ោង ១១​ជាង​យប់ ថ្ងៃ​ដដែល​ក្មេងស្រី​អ្នកមើល​តុ​បាន​ដើរទៅ​បន្ទប់ទឹក ពេល​មក វិញ​ក៏ត្រូវ​លោក​ផ្កាយ​១ យក​ចាន​គាប់ ទៅលើ​នាង កណ្ដាល​ចំ​ថ្ងាស​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន រួម​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដេរ​ស្នាមរបួស​អស់ ៤​ថ្នេរ​។

    ​នារី​បំរើភ្ញៀវ​ផ្នែក​រត់​តុ ជា​ក្មេងស្រី​រងគ្រោះ បាន​និយាយថា ពេល​នាង​ដើរទៅ​បន្ទប់ទឹក​ហើយ ត្រូវបាន​អ្នកធំ​ថ្នាក់​ផ្កាយ​១ គប់​នាង​នឹង​ចាន​ដោយ​មិនបាន​ដឹងថា លោក​ផ្កាយ​១ ខឹង​នាង​រឿង​អី​នោះទេ​? ដោយសារ​នាង​មិនបាន​ឈ្លោះប្រកែក​តបត​ដោយ​ពាក្យ​ធ្ងន់ធ្ងរ​អី​ជាមួយ​លោក​ផ្កាយ​១ រូបនេះ​ទាំងអស់ នាង​ក៏​ឆ្ងល់​ដែរ​ថា ហេតុ​អី​បានជា​លោក​ផ្កាយ​១ រូបនោះ គប់​នាង​បែបនេះ​? លុះ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ បងស្រី​ជនរងគ្រោះ បាន​នាំ​ប្អូនស្រី​រូបនោះ ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​។

    ​លោក​ឧត្ដមសេនីយ៍ត្រី នេ​ត សំអាត បាន​ឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ថា រូបលោក បាន​នាំ​មិត្ត​ភ័ក្តិ​មក​ញ៉ាំ​អី និង​ផឹក​បន្តិចបន្តួច ព្រមទាំង​ច្រៀង​លេង រាំលេង ក្នុង​ភោជនីយដ្ឋាន​ខាងលើនេះ ដោយ​ឃើញ​នារី​រងគ្រោះ បាន​អង្គុយ​កំដរ​មិត្តភក្តិ​របស់លោក​ចេះតែ​ដើ​ចេញ ដើរចូល មិនចេះចប់​សោះ​ភ្លាមនោះ លោក​ក៏បាន​សួរ​ថៅកែ ហាង​ថា ហេតុ​អី​នារី​ម្នាក់​នឹង ចេះតែ​ដើរចេញ​ដើរចូល​អីចឹង​? អត់​សប្បាយ​ទេ​ដោយ​លោក​ធុញ​ខ្លាំងពេក​។ លោក​បាន​បន្ថែមថា ក្រោយមក លោក​ឃើញ​នារី​ម្នាក់​នោះ ដើរ​ចូលមក លោក​ក៏បាន​យក​ចានចង្កឹះ​គាប់​ទៅ​ជញ្ជាំង អាច​ចំ​សសរ​បែក​ចាន​ក៏​ខ្ទាត​កំទិច​ចាន​ចំក្បាល​រយៈ​តែម្តង ហើយ​លោក និង​មិត្តភក្តិ​ក៏​ជួយ​យក​នាង​ទៅ​មន្ទីរពេទ្យ​ផងដែរ​។

    ​សូមបញ្ជាក់ថា ក្មេងស្រី​រងគ្រោះ ឈ្មោះ ជិន ស្រី​នាង អាយុ​១៥​ឆ្នាំ មុខរបរ អ្នករត់​តុ នៅក្នុង​ភោជនីយដ្ឋាន​ខាងលើនេះ​។ បន្ទាប់ពី​មាន​ពាក្យបណ្តឹង អ្នកបង្ក​ខាងលើនេះ គឺ​បាន​សម្រុះ​ស​ម្រួ​ក​គ្នា​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​សងជំងឺចិត្ត​នារី​រងគ្រោះ ត្រឹម​ទឹកប្រាក់ ១,៤០០,០០០ រៀល ដើម្បី​បញ្ចប់​រឿងរ៉ាវ​អាស្រូវ​នេះ និង​ព្យាយាម បិទបាំង​ព័ត៌មាន​ផងដែរ ប៉ុន្តែ​ត្រូវបាន​បែកធ្លាយ​ដល់​ថ្នាក់លើ ទើ​ម​មាន​ចំណាត់ការ​រហូត​ដក​បញ្ឈ​ជើង​។

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ នាយរង​សេនាធិការ​ចម្រុះ និង​ជានា​យក​ទីចាត់ការ​ការងារ​ព្រំដែន​អគ្គបញ្ជាការ បានបញ្ជាក់​ប្រាប់​បណ្ដា​ព័ត៌មាន​ក្នុងស្រុក​កាលពី​កន្លងទៅ​នៅ​ថា ពាក់ព័ន្ធ​រឿងរ៉ាវ​អាស្រូវ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឈ្មោះ នេ​ត សំអាត អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​យក​ចាន​គប់​ត្រូវ​ក្បាល​ក្មេងស្រី​រត់​តុ នៅ​ក្រុង​ប៉ោយប៉ែត​នោះ លោក​នឹង​គាំទ្រ​ទាំងស្រុង​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​តាមផ្លូវ​ច្បាប់​។​

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​សង្កត់ធ្ងន់​យ៉ាង​ថា ទង្វើ​របស់លោក នេ​ត សំអាត វា​ខុស​នឹង​ច្បាប់​កង​យោធ ពល​ខេមរភូមិន្ទ​ខ្លួន​មាន​តួនាទីរ​ហូតថ្នាក់​ឧ​ត្ត​ម​សេនីយ៍​មិនមែន​បំពាក់​ឲ្យ​យក​អំណាច​នេះ ទៅ​គាប់សង្កត់ ប្រជាពលរដ្ឋ ឬ​ប្រើ​អំពើ​ព្រៃផ្សៃ​បង្ក​ឲ្យ​មាន​របួសស្នាម​យ៉ាងនេះ​បានទេ ហើយក៏​មិនអាច​យក​ថវិកា​ប៉ុណ្ណឹង​ទៅ​បន្សាប់​ជនរងគ្រោះ​បាន ត្រូវ​ប្រឈម​នឹង​ដោះស្រាយ​បញ្ហា​នេះ អនុវត្ត​ទៅតាម​វិន័យ​កងយោធពល​ខេមរភូមិន្ទ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​មន្ដ្រី​យោធា នៃ​កងទ័ព​កិច្ចការ​ព្រំដែន បង្ក ឬ​ធ្វើ​ឲ្យ​មាន​ស្នាមរបួស​ដល់​អ្នកណាម្នាក់​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ដាច់ខាត គឺ​ត្រូវ​វិធានការណ៍​ផ្លូវច្បាប់​យ៉ាង​ដាច់ ដើម្បី​ការពារ​មុខមាត់ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​កង​យោធពលខេមរភូមិន្ទ​។

    ​ពាក់ព័ន្ធ​ករណី​ខាងលើនេះ មហាជន​ក៏បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ និង​ប៉ូលិស ប៉េអឹម គួរតែ​ជួយ​អន្តរាគមន៍​បន្ថែម ទោះបីជា​សងជំងឺចិត្ត​ក៏ដោយ ក៏​គួរ​អញ្ជើញលោក​ផ្កាយ​១ ទំនើង​ទៅ​តុលាការ ព្រោះថា លើក​នេះ​ត្រឹមតែ​បែកក្បាល​អ្នករត់​តុ ចុះបើ​ថ្ងៃ​ក្រោយពេល​ផឹកស៊ី លោក​ផ្កាយ​១ មិន​សប្បាយចិត្ត ដក​កាំភ្លើង​បាញ់​គេ មិន​របួស​ស្លាប់​គេ​អស់ហើយ​។ ចំពោះ​ករណីនេះ​មតិ​មហាជន​បានលើកឡើង​ស្រដៀងៗ​គ្នា​ថា កោតតែ​លោក​ផ្កាយ​១​វ័យ​ចំណាស់ រូបនេះ​លើ​ដៃ​យក​ចាន​គប់​ក្មេងស្រី​ទៅរួច ចុះបើ​គេ​គប់​កូនស្រី​លោក​ផ្កាយ​១​វិញ​ខ្លោចផ្សា​ប៉ុណ្ណា​?៕

    loading...