• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​ប្តី​កាប់​ដើមឈើ ប្រពន្ធ​ទៅ​ឈរ​ក្បែរ​ត្រូវ​ឈើ​រលំ​សង្កត់​ចំក្បាល​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 February, 2018  ម៉ោង 13:05 | សន្តិសុខ​សង្គម

    ​ខេត្តរតនគិរី​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយសា​តែ ប្តី​របស់ខ្លួន កាប់​ដើមឈើ ហើយ​ឈរ​ក្បែរ ដើមឈើ​បាន​រលំ​ចំក្បាល​ស្លាប់​យ៉ាង​រន្ធត់ កាលពី វេលា​ម៉ោង​១៤ និង​៣០​នាទី​
    ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ នៅ​ចំណុច​អូរ​ល្អះ​តូច​ស្ថិតនៅ​ភូមិ​៥ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ។​

    ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ស្រី្ត​រងគ្រោះ​មានឈ្មោះ មេ​ង រឹម អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​។ រីឯ​ប្តី​ឈ្មោះ នួន អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

    ​បុរស​ជា​ប្តី​បាន​ប្រាប់​សមត្ថកិច្ច​ថា រូបគាត់​ពេលដែល​កំពុងតែ​កាប់​ដើមឈើ​មិនបាន​ដឹងថា ប្រពន្ធ​ឈរ​ក្បែរ​នោះទេ លុះ​ដល់ពេល​ដើមឈើ​រលំ​ដល់​ដី​ទៅ​មើល​ទើប​ដឹងថា​ប្រពន្ធ​នៅក្បែរ​ត្រូវ​ឈើ​សង្កត់​ចំ​ស្លាប់​បាត់ទៅហើយ​។ សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​សាកសព ហើយ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...