• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​២៤​គ្រួសារ តាម​បណ្តោយ​ផ្លូវ​២៨​មិថុនា​បង្ហាញ​ជំ​ហរ​​ចំនួន​៣​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដែលមាន​រយះពេល​ជាង​២០​ឆ្នាំ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 February, 2018  ម៉ោង 16:27 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ ក្រុម​ប្រជាពលរដ្ឋ ចំនួន​២៤​គ្រួសារ តាម​បណ្តោយ​ផ្លូវ​២៨​មិថុនា នាពេល​ថ្មីៗ​នេះ នៅតែ​បានបង្ហាញ​ជំ​ហ៊រ​ដ៏​រឹងមាំ​ដោយ​ពួកគាត់​បាន​អះអាងថា បើ​ទោះ​ទំនាស់​ដីធ្លី​របស់​ពួកគាត់​មាន​រយះពេល​ជាង​២០​ឆ្នាំ​ហើយ​យ៉ាងណាក្តី ប៉ុន្តែ​ពួកគាត់​មិន​បោះបង់​នោះទេ ដរាបណា​មាន​ដំណោះស្រាយ​សមស្រប​ជូន​ពួកគាត់ ទើប​ពួកគាត់​បញ្ឈប់​នៅ​ការទាមទា​នេះ​។​

    ​ជុំវិញ​បញ្ហា ជំលោះ​ដីធ្លី​ដ៏​រាំ​រៃ​នេះ បង ស្រី​ហង្ស ចិន្តា តំណាង ប្រជាពលរដ្ឋ បាន​អះអាងថា ចំពោះ​ទំនាស់​ដីធ្លី​នេះ​គឺមាន​អាយុកាល​តាំងពី​ឆ្នាំ​១៩៩៦ មក​ម្លេះ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ សម្រាប់​ពួកគាត់​នៅតែ​ពុំទាន់​ទទួលបាន យុ​ត្តិ​ធ​ម៏​នៅឡើយ បើទោះបី​ពួកគាត់​មាន​ឯកសារ គ្រប់គ្រាន់​បែបណា​ក្តី រហូតដល់​ពួកគាត់​មាន​ចំណារ​ពី​មន្ត្រី​ថ្នាក់​កំពូល ចា​អោយ​មន្ត្រី​អាជ្ញាធរ​ធ្វើការ​ដោះស្រាយ ក៏​អាជ្ញាធរ និង ប្រ​ព័​ន្ឋ​តុលាកា​មិន​ដោះស្រាយ​នោះដែរ​។ ដូចនេះ​មានតែ​សម្តេច​អគ្គមហាសេនាបតី​ទេ​ជោ ហ៊ុន សែន តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​អាចជួយ​ក្រុម​ប្រជាពលរដ្ឋ ដូច​ពួកគាត់​បាន​។​

    ​ប្រភព​ដដែល​បាន​បន្តថា ទោះបីជា​ពេលនេះ បញ្ហា​ទំនាស់​នេះ មាន​រយះពេល​ជាង​២០​ឆ្នាំ​យ៉ាងណាក្តី ប៉ុន្តែ​ជំ​ហ៊រ​របស់​ពួកគាត់ នៅតែ​ដ៏​ដែល ដោយបាន​ប្រកា់ន់យក​នៅ​ជំ​ហ៊រ​ចំនួន​០៣ ក្នុងនោះ ទី​០១ ទាមទា​ដី​ចំនួន​ជាង​០៤​ហិច​តា​មកវិញ​។​ទី​០២ ដោះស្រាយ​គោលនយោបាយ តាម​តម្លៃ​ទីផ្សារ នាពេល​បច្ចុប្បន្ន ឬ តាម​យុ​ទ្ឋ​សាស​ន៏​ឈ្នះៗ តាម​ច្រក​ណាមួយ​ដែ​មានការ​ឯកភាពគ្នា ។​និង ទី​០៣ ប្តេជ្ញា​ទាមទា​ដរាបណា​មាន​ដំណោះស្រាយ បើ​ពុំ​ដូច​នោះទេ ពួកគាត់​នឹង​ប្រឆាំង​តវ៉ា​ង​និង ដាក់ពាក្យ​ទប់ស្កាត់​នូវ​ការទិញ​លក់ និង សាងសង់​សំណង់​គ្រប់​ប្រភេទ​នៅ​លើដី​ទំនាស់​នេះ​។ លោកស្រី បន្តថា ចំពោះ​ទំនាស់​ដី​នេះ ពួកគាត់​ទាំង​២៤​គ្រួសារ ក្នុងចំណោម​៩៣​គ្រួសារ ដែលមាន​ទំនាស់​ដីធ្លី​កំឡុង​ឆ្នាំ​១៩៩៦ ហើយ​ត្រូវបាន​អាជ្ញាធរ​ដោះស្រាយ​ចំនួន​៦៣​គ្រួសារ រួចហើយ​នៅឡើយ​តែ​២៤​គ្រួសារ ត្រូវបាន​រងទុក្ខវេទនា ក្នុង​ទំនាស​ដី​តំបន់​នេះ រហូត​មាន​អ្នកខ្លះ​ត្រូវ គេ​បាញ់​គំរាម អ្នកខ្លះ​ជាប់​ច្រ​វ៉ា​ក់ និង អ្នក​ខ្លះទៀត​ត្រូវជា​ប់ព​ន្ឋ​ធនាគា បើទោះបីជា​ពួកគាត់​មាន​ឯកសារ​គ្រប់គ្រាន់ មាន​កិរិយា​កាន់កាប់​ច្បាស់លាស់ រហូត​បានដាក់​ពាក្យបណ្តឹង​ទប់ស្កាត់​ជុំវិញ​ការសាងសង់​របង និង ការទិញ​លក់​យ៉ាងណាក្តី ប៉ុន្តែ​ល​ទ្ឋ​ផល​បានត្រឹមតែ​ស្មើ​សូន្យ​
    ​ ​
    ​ជុំវិញ​បញ្ហា​ជំ​ហ៊រ​របស់​ក្រុម​ប្រជាពលរដ្ឋ ចំនុច ក្រុម​០៣ ភូមិ​០១ សង្កាត់​លេខ​០៣ នេះ លោក ស្រ៊ុន ស្រ៊ន់​អភិបាលរង​ទទួលបន្ទុក​ទំនាស់​ដីធ្លី បាន​គូសបញ្ជាក់ថា ចំពោះ​ចំ​ហ៊​រទាំង​០៣​ចំនុច ដែល​បានទាមទា ចំនុច​ទី​០១ គឺ​មិនអាច​ទៅរួច​នៅទេ ប៉ុន្តែ​ចំ​បោះ ចំនុច​ទី​០២ ដោះស្រាយ​គោលនយោបាយ​តាម​យុ​ទ្ឋ​សាស​ន៏​ឈ្នះ ប្រហែលជា​អាច ប៉ុន្តែ​រងចាំ​គ​ណះ​អភិបាលខេត្ត​កោះហៅ​ម្ចាស់​ទីតាំង​ដី​ដែល​គេ​មាន​ប័ណ្ណ​កម្ម​សិ​ទ្ឋ​មក​ធ្វើការ​សម្របសម្រួល​បញ្ច​ប់​ទំនាស់​ក្នុងតម្លៃ​ណាមួយ​សិន ទើប​ចំនុច​ទី​០២​នេះ​អាច​ដំណើរ​ការចចារ​គ្នា​បាន​តាម​ក្រោយ ដើម្បី​ស្វែង​ល​ទ្ឋ​ផល​ឈ្នះៗ​ទាំងសងខាង អាជ្ញាធរខេត្ត​ពុំដែល​បាន​បង់​បោះ​ប្រជាពលរដ្ឋ​ម្តងណា​ទេ​៕ ទន់ សុខ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...