• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • យុវជន​វ័១៨ឆ្នាំម្នាក់ ជិះម៉ូតូម៉ាក Duke វ៉ារថយន្តដឹកកម្មករមិនផុតដួលខ្ទាតចូលខាងក្រោម កិនស្លាប់មួយរំពេច!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 February, 2018  ម៉ោង 19:52 | សន្តិសុខ​សង្គម

    ខេត្តកណ្តាល៖ យុវជនវ័យ១៨ឆ្នាំម្នាក់ ជិះ​ម៉ូតូ​ម៉ាក Duke វ៉ារថយន្តដឹកកម្មករស្របទិសគ្នា រអិលដីននៅលើថ្នល់ ដួលខ្ទាតចូលខាងក្រោមរថយន្តកិនស្លាប់មួយរំពេច កាលពីព្រឹកថ្ងៃទីី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ២ នៅចន្លោះគីឡូម៉ែត្រលេខ ២៦ និង២៧ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

    នគរបាល​ស្រុក​កណ្តាលស្ទឹង​បានឱ្យដឹងថា ជនរងគ្រោះស្លាប់នោះមានឈ្មោះ រដ្ឋ ធានី ភេភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជិះ​ម៉ូតូ​ម៉ាក Duke C200 ពណ៌​ខ្មៅ លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-2984 ហើយបានឡើងវ៉ាពីខាងស្ដាំរថយន្តរថយន្ត១គ្រឿង រួច​ក៏​ដួល​បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទាតចូលក្រោមរថយន្តដឹក​កម្មករ​មួយគ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពត 3A-0105 បបើកបរស្របទិសគ្នា ពីត្បូងទៅជើងកិនស្លាប់តែម្ដង។

    ប្រភពឱ្យដឹងថា ក្រោយពីរវាស់វែងរួចសមត្ថកិច្ចក៏បានប្ាន​ប្រគល់​សព​ជូន​សាច់ញាតិ​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះរថយន្ត និង​ម៉ូតូ​កម្លាំងជំនាញយកមករក្សារទុកនៅអធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​ចាត់ការ​តាម​និតិ​វិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...