• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • លួចម៉ូតូកំពុងឡើងជិះគេច ត្រូវ​​ម្ចាស់​ស្រែក​ដេញ​តាម ភ័យ​ស្លន់​ស្លោ​បើក​កាន់​តែ​លឿន​ដួល​របួស​ធ្ងន់​សន្លប់​ឈឹង ប៉ូលិស​ទៅ​ដល់​ល្មម!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 February, 2018  ម៉ោង 19:53 | សន្តិសុខ​សង្គម

    ខេត្តប៉ៃលិន៖ បុរសម្នាក់លួចម៉ូតូគេឡើងជិះចេញទៅហើយ តែត្រូវម្ចាស់ដឹងទាន់ ហើយស្រែក​ដេញតាម​ក្រោយ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោបើកកាន់តែលឿនបណ្តាលឱ្យដួលរបួសធ្ងន់ ហើយត្រូវនគរ​បាលទៅដល់ល្មម។ ហេតុការណ៍នេះ​បានកើតឡើង កាលពីវេលាម៉ោង ១២ និហ៣០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុច មុខកាសុីណូ JM ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

    មន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឱ្យដឹងថាជនសង្ស័យឈ្មោះ ចាន់ សារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិ១២ សង្កាត់ផ្សារថ្មី៣ ខណ្ខដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ បួន សារ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។

    ប្រភពបានបញ្ជាក់ថា ខណៈជនរងគ្រោះបានចូលលេងល្បែងក្នុងកាសុីណូ MJ ហើយបានទុក ៊សោរម៉ូតូ នៅលើទូរបាញ់ត្រី ហើយជនសង្ស័យលួចយកសោរ រួចទៅចាក់ម៉ូតូ ដែលជនរងគ្រោះទុកចោលនៅខាងក្រៅ រួចជិះរត់គេចខ្លួន។ តែត្រូវបានម្ចាស់ម៉ូតូឃើញទាន់ ក៏ស្រែកឆោឡោ ដេញតាមរហូតដល់ចំណុច លូដាច់ ភូមិផ្សារព្រំ ជនសង្ស័យបានដួលម៉ូតូរបួសធ្ងន់ សន្លប់បាត់ស្មារតីនៅនឹងកន្លែង។

    ប្រភពបន្តទៀតថា ស្របពេលនោះកម្លាំងនគរបាលមូលដ្ឋានបានទៅដល់ភ្លាម ហើយបានបញ្ជូនជនសង្ស័យទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ រីឯម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ ដើម្បីរងចាំម្ចាស់ដើមមកយក ។ ដោយឡែកជនសង្ស័យបសនកសាងសុំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...