• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​សិស្សស្រី​ថ្នាក់​ទី​១២ វ័យ​១៨​ឆ្នាំ​ម្នាក់ ត្រូវគេ​ចាប់រំលោភ​ហើយ​សម្លាប់ នៅក្បែរ​ផ្ទះ​របស់ខ្លួន !
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 February, 2018  ម៉ោង 11:04 | សន្តិសុខ​សង្គម

    ​ខេត្តរតនគិរី​៖ សិស្ស​ថ្នាក់​ទី​១២ ម្នាក់​ត្រូវគេ​ចាប់រំលោភ ហើយ​សម្លាប់​នៅក្បែរ​តូប​លក់​ចាប់ហួយ របស់ខ្លួន ស្ថិត​ក្នុងភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង​។ ករណី​ដ៏​រន្ធត់​នេះ​ត្រូវ​ក្រុមគ្រួសារ​ប្រទះឃើញ កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​

    ​តាម​ការបញ្ជាក់​ពី​ឪពុក​ជនរងគ្រោះ​ឈ្មោះ ស៊ុត អាត់ ជនជាតិ​គ្រឹ​ង រៀបរាប់​ឱ្យដឹងថា កូនស្រី​គាត់​ឈ្មោះ អាត់ ស៊ី​ង អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ រៀន​នៅ​វិទ្យាល័យ ហ៊ុនសែន ភូមិ​ថ្មី ក្រុង​បាន​លុង​។ លោក​បន្តថា កូនស្រី​តែងតែ​ដេក ក្នុង​តូប​លក់​ចាប់ហួយ​ម្នាក់ឯង គឺ​មិន​ឡើង​ដេក​ផ្ទះ នៅក្រោយ ជាមួយ​ក្រុមគ្រួសារ​នោះទេ​។ ហើយ​យប់កើតហេតុ​នេះ មិនមាន​ឮសូរ​សំឡេង​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ​, ប៉ុន្តែ​ចន្លោះ​ម៉ោង​៧-៨​យប់ រូបគាត់​ចូលមកក្នុង​លក់​ហួយ មិនឃើញ​ដូច​សព្វដង ក៏​ដើររក​ជុំវិញ​ផ្ទះ​តែ​ពុំ​ឃើញ​ទេ​។

    ​ឪពុក​ជនរងគ្រោះ​បាន​បញ្ជាក់ថា លុះដល់​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្រាប់តែ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​វាលស្មៅ ក្បែរ​តូប​លក់​ចាប់ហួយ ទាំង​អ​ក្រា​ត​កាយ​គួរ​អាណិតអាសូរ​។​

    ​ករណីនេះ​រហូតដល់​៧ និង​៤៥​នាទី ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ លោក ហាក់ ហ៊​ន់ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តរតនគិរី ដឹកនាំ​សមត្ថកិច្ច​នគរបាល​ជំនាញ និង​នគរបាល​មូលដ្ឋាន ធ្វើ​កោសល្យវិច័យ រួច​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​។ ហើយ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​បំបែក​ករណី​ឃាតកម្ម​បិទមុខ​នេះ​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...