• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​សាំ​យ៉ុង​ដឹកឈើ បែក​កង់​រេ​ចង្កូត​ធ្លាក់​ផ្លូវ បុក​ដើមឈើ របួស​របួស​៣​នាក់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 February, 2018  ម៉ោង 08:35 | សន្តិសុខ​សង្គម

    ​ខេត្តព្រៃវែង​៖ រថយន្ត​សាំង​យ៉ុង​ដឹកឈើ បែក​កង់​រេ​ចង្កូត​ជ្រុល​បុក​ដើមឈើ បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់ រងរបួស​ធ្ងន់​ស្រាល​។ ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១ កុម្ភៈ នេះ លើផ្លូវ​ជាតិ​លេខ​៨ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០០ និង​១០១ នៅ​ចំណុច​ភូមិ​ដូន​កឹង ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​

    ​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​១​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ក្រហម ដឹកឈើ​ព​ញ ធ្វើដំណើរ​ពី​កើ​តទៅ​លិច លុះដល់​ចំណុច​ខាងលើ រថយន្ដ​ស្រាប់តែ​បែក​កង់​ក្រោយ ក៏​រេ​ចង្កូត​ធ្លាក់​ពីលើ​ថ្នល់​ជ្រុល​ទៅបុក​ដើមឈើ បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​តែម្តង​។​

    ​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណីនេះ គឺ​បណ្ដាល​អ្នកបើកបរ​ឈ្មោះ ប៉េង ដេប៉ូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ស្រឡូង ឃុំ​ក្ដឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង (​រងរបួស​ធ្ងន់​) និង​អ្នករួមដំណើរ​២​នាក់ ឈ្មោះ ភា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​របួសធ្ងន់​) និង​ឈ្មោះ ប៉េង ស្រី​ណេ ភេទ​ស្រី នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​របួសស្រាល​)​។​

    ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ស្រុក​កំចាយមារ រីឯ​ឈើ និង​រថយន្ត បាន​ដឹក​យកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​ដូន​កឹង រង់ចាំ​ដោះស្រាយ​បន្ត​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...