• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​ជិះ​ម៉ូតូ​តាម​ញ៉ែ ទំនង​ប៉ះចំ​សង្សារ​គេ ត្រូវបាន​គេ​កាប់​៣​ដាវ​សា​ម៉ូ​រ៉ៃ​រយះ​ក្បាល របួស​ធ្ងន់ធ្ងរ !
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 February, 2018  ម៉ោង 08:07 | សន្តិសុខ​សង្គម

    ​ខេត្តបន្ទាយមានជ័យ​៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​តាម​ញ៉ែ ក្មេងស្រី ២​នាក់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​គ្នា ហើយ​ទំនង​ប៉ះចំ​សង្សារ​គេ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ព្រួត កាប់​ចំនួន​៣​ដាវ​សាមូរ៉ៃ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ភូមិ​ថ្នល់​ដាច់ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

    ​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ រឿន ស៊ីម៉ាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​កំពីងពួយ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។ ករណី​ហិង្សា​ដោយ​ចេ​ត នា​នេះ សមត្ថកិច្ច្ច​នៅ​មិនទាន់​ដឹងថា ជា​ករណី គំនុំ ឬក៏​រឿង​ស្នេហា​នោះទេ​។ កម្លាំង​នគរបាល​ជំនាញ កំពុងតែ ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនដៃដល់ ។​

    ​ប្រភព​បានឱ្យដឹង​ទៀតថា បើតាម​ការសាកសួរ​ជនរងគ្រោះ បា​ម​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង តាម​និយាយ​សាក​សង​ជាមួយ ក្មេងស្រី​២​នាក់​ជិះ​ម៉ូតូឌុប​គ្ន​ហើយ​មិនដែល​ស្គាល់ឈ្មោះ​នាង​នោះទេ​។ ខណៈ ជិះ​មកដល់​ផ្លូវបត់​ចូលក្នុង​ភូមិ​ថ្នល់​ដាច់ ស្រាប់​តែមាន​យុវជន​មិនដឹង​គ្នា​ប៉ុន្មាន​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ដេញតាម​ពីក្រោយ​ជនរងគ្រោះ ហើយ​បាន​កាប់ បណ្តាល​ឲ្យ​របួស​ក្បាល​ផ្នែក​ខាងក្រោយ ០១​កន្លែង , ផ្នែក​ខាងមុខ​០២​កន្លែង​មុត​ជ្រៅ របួសធ្ងន់​ហើយ​ត្រូវបញ្ជូន​ទៅកាន់ មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូរី​ទាំងយប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...