• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ផឹកស្រា​ក្លែមសំដី ឈានដល់​កាប់​គ្នា អ្នកខ្សោយ​ចូល​ពេទ្យ អ្នកខ្លាំង​ចូល​គុក​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 February, 2018  ម៉ោង 15:23 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ស្ពឺ​៖ យុវជន​២​នាក់ បបួលគ្នា​ផឹកស្រា ជជែក​គ្នា​លេង​រហូតដល់​ទាស់សំដី ឈានដល់ ទាញ​កាំបិតផ្គាក់​កាប់​គ្នា​ផ្អើល​ទឹល​ពេញ​ភូមិ នគរបាល​ចុះទៅ​ចាប់វាយ​ខ្នោះ​ជនបង្ក​។ ហេតុការណ៍​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ទួល​ឃុំ​ព្រៃ​ក្រសាំង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

    ​នគរបាល​មូលដ្ឋាន​ប្រាប់ថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ឈ្មោះ ទិន ទ័​រ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ផឹកស៊ី​ជាមួយ​ជនរងគ្រោះ ឈ្មោះ តាំង​លី ហៅ ម៉ាប់ អាយុ​៣៣​ឆ្នាំ រស់ នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​។ ផឹក​រហូត​ទាស់​ពាក្យសម្តី​ជាមួយ​ជនរងគ្រោះ​រួចហើយ​ក៏​ទាញ​កាំបិតផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​

    ​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់​ដាក់​ខ្នោះ​ប​ញ្ចូ​ន​មកកាន់​អធិការដ្ឋាន​នគរបាល​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...