• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • បងប្រុស​ប្រមឹក​ស្រា ខឹង​ប្អូន​ណែនាំ​ឲ្យ​ឈប់​ផឹក ទាញ​ស្នរ​មុខ​ពីរ​ចាក់​ប្អូន​ឱ្យ​រងរបួស​ធ្ងន់ តែ​ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 February, 2018  ម៉ោង 13:22 | សន្តិសុខ​សង្គម

    ​ស្រុក​កោះធំ / ខេត្តកណ្តាល​៖ ជន​ប្រមឹក​ញៀន​ស្រា​ពេញបន្ទុក មក​ស្នាក់​នៅផ្ទះ​ប្អូន​លេង តែងតែ​ផឹក​ជាប្រចាំ ស្រវឹង​ស្រែក​ឡូឡា​រំខាន​ដល់​ការរស់នៅ ដល់​អ្នកជិតខាង សភាព​បែបនេះ​ទើប​ប្អូនប្រុស​បង្កើត​ណែនាំ​ថា អោយ​ឈប់​ផឹក និង​ស្រែក​ឡូឡា រំខាន​ដល់​អ្នកជិតខាង​ទៀត​បើ​មិន​ឈប់​ផឹកស្រា​ទេ មិន​អនុ​ញ្ញ​ត​ឱ្យ​ស្នាក់​នៅផ្ទះ​គាត់​ទៀត​ទេ ជនសង្ស័យ​ខឹង ក៏​ស្ទុះ​ទៅ​ទាញ​ស្នរ​មុខ​ពីរ​ចាក់​លើ​ប្អូន ជាប់​ផ្លែ​ស្នរ​នៅ​នឹង​មុខ រងរបួស​ធ្ងន់ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​២២ និង​៣០​នាទី នៅ​ចំណុច​ផ្ទះ ជនរងគ្រោះ ស្ថិត​ក្នុងភូមិ​ឃ្លាំង​លិច ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល​។​

    ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ុយ រ៉េ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃ្លាំង​លិច ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) ជា​បង​បង្កើត​ជន​រងរបួស​។ ចំណែក​
    ​ជនរងគ្រោះ​ឈ្មោះ អ៊ុយ សំ​ណាន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃ្លាំង លិច ឃុំ​លើក ដែក ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​នេសាទ បាន​រងរបួស​ធ្ងន់ ។

    ​នគរបាល​បន្តទៀតថា ជនសង្ស័យ ខាងលើ​ជា​មនុ​ស្សញៀន​ស្រា​ផឹកស្រា ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ ហើយ​ពេល​ស្រវឹងស្រា​ម្តងៗ​ស្រែក​ឡូឡា​មិនចេះ កោតក្រែង​ខ្លាចចិត្ត​អ្នក​ដ៏​ទៃ​ដែល​រស់​ភូមិ​ផង​របង​ជាមួយគ្នា​នោះទេ​។ ហើយ​ជនសង្ស័យ​និង​ជនរងគ្រោះ​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា​។ លុះ​នៅមុន​ពេល​កើតហេតុ​ខាងលើ ប្រមាណ​ជា​១០​ថ្ងៃ​មកហើយ ដែល​ជនសង្ស័យ បានមក​លេង​ផ្ទះ ជនរងគ្រោះ អ៊ុយ សំ​ណាន ទិញ​ស្រា ផឹក​ស្រវឹង ស្រែក​ឡូឡា រំខាន​បងប្អូន និង​អ្នកជិតខាង​គ្មាន បាន​ដេក​ពួន​នោះទេ ។​

    ​ពេលនោះ​ជនរងគ្រោះ​ជា​ប្អូន បាន​និយាយ​ណែនាំ អោយ​ឈប់​ផឹក និង​កុំ​ស្រែក​ឡូឡា​រំខាន​គេឯង​ទៀត បើ​ពុំ​ដូច្នោះ​ទេ ខ្លួន​និង​មិនអោយ​ស្នាក់នៅ​លេង​ផ្ទះ បន្តទៀត​ទេ​គឺ​និង​ដេញ​អោយ​ត្រលប់ ទៅវិញ​ហើយ ស្រាប់តែ​ពេលនោះ​ជន សង្ស័យ​ជា​បង​បាន​ប្រកាន់​ខឹង​រួច បាន​ស្ទុះ​ទៅយក​ផ្លែ​ដែក (​ស្នរ​មុខ​ពីរ​) ដែល​សៀត​ជាប់​ជញ្ជាំង​ផ្ទះ​របស់​ជន រងគ្រោះ មកចាក់​ទៅលើ​ជនរងគ្រោះ ជា​ប្អូន​ត្រូវចំ​ផ្ទៃមុខ​ខាងឆ្វេង​បណ្ដាល អោយ​ជាប់​ផ្លែ​ស្នរ​នៅ​និង​មុខ រួចហើយ​ជនសង្ស័យ បាន​ដើរ​ចុះ​ដើរ​ឡើង ស្រែក​ឡូឡា​ពេញ​ភូមិ ។​

    ​ពេល​ទទួល​ព័ត៌មាន​នេះ​ភ្លាម​នគរបាល ប៉ុស្ដិ៍​លើកដែក ហើយ​កម្លាំង​ប៉ុស្ដិ៍​បាន​ចុះ ស្រាវជ្រាវ​ដល់​កន្លែង កើតហេតុ រួច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន ភ្លាមៗ​បញ្ជូន​មកកាន់​អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ​តែម្ដង ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុម គ្រួសារ នាំយកមក​សង្គ្រោះបន្ទាន់ នៅឯ​មន្ទី​ពេទ្យ​បង្អែក ស្រុក​កោះធំ ទាំង​មាន​ផ្លែ​ស្នរ​ជាប់​និង​មុខ ហើយ​បន្ត​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​រាជធានី​ភ្នំពេញ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...