• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • លោក កឹម សុខា ត្រូវបាន​បញ្ជូន​ទៅដល់​សាលាឧទ្ធរណ៍​ហើយ ដើម្បី​ចូលរួម​សវនាការ រឿង​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 February, 2018  ម៉ោង 11:05 | ព័ត៌មាន​ជាតិ

    ​​ភ្នំពេញ​៖ លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ដឹក​ទៅដល់​សាលាឧទ្ធរណ៍​ហើយ នៅ​ម៉ោងជាង ៥ និង​០០​នាទី ព្រឹក​ព្រលឹម​ថ្ងៃទី​០១ ថ្ងៃ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។​

    ​សវនាការ​របស់​ជន​ត្រូវ​ចោទ កឹម សុខា នឹងត្រូវ​ធ្វើ​ឡើងជា​អសាធារណៈ នៅ​បន្ទប់​លេខ​៣ នៃ​សាលាឧទ្ធរណ៍ ទៅលើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ប្រឆាំងនឹង​ការសម្រេច​មិន​ដោះលែង​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

    ​នៅ​សាលាឧទ្ធរណ៍ នា​ព្រឹក​នេះ គេ​សង្កេតឃើញ​មានការ​ដាក់​របាំង​ការពារ​យ៉ាង​តឹងរឹង និង​មាន​សមត្ថកិច្ច​ជាច្រើន បាន​ប្រមូល​ផ្តុំគ្នា​ការពារ​នៅ​ទីនោះ​ផងដែរ​។​

    ​លោក ទូច ថា​រិ​ទ្ធិ បាន​បញ្ជាក់ថា លោក កឹម សុខា សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា នេះ ដឹកនាំ​ដោយ​លោក លោក ផូ ពៅ​ស៊ុន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ និង​លោក​ព្រះរាជអាជ្ញា ហ៊ឹង ប៊ុន​ជា ជា​តំណាង​មហាអយ្យការ​។​

    ​សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​មានការ​បែកធ្លាយ​វីដេអូ មួយ​បង្ហាញថា លោក​បាន​សារភាព​អំពី​ការ​អនុវត្តតាម​ការបង្គាប់​បញ្ជា​របស់​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ជា​យូរណាស់​មកហើយ​។​

    ​លោក កឹម សុខា ត្រូវបាន​តុលាការ​ឃុំខ្លួន ដាក់ពន្ធនាគារ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ល្មើស «​ក្បត់ជាតិ​» ដែល​អាច​ប្រឈមមុខ​នឹង ការជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហាញថា លោក កឹម សុខា ជាប់ចោទ​ប្រកាន់​ពីបទ «​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

    ​ទោះបី​ជាមាន​បណ្តឹង​ជំទាស់ និង​បណ្តឹងសុំ​នៅក្រៅ​ឃុំ​ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​នា​ថ្មីៗ​នេះ ទាំង​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល បានសម្រេច​ទាត់ចោល​បណ្តឹង​របស់ ក្រុម​មេធាវី​ការពារ​ក្ដី លោក កឹម សុខា ដែល​ប្តឹង​ប្រឆាំងនឹង​ដីកា​សម្រេច​ឃុំខ្លួន លោក កឹម សុខា ដោយ​ស្ថាប័ន​តុលាការ អះអាងថា ការសម្រេច​ឃុំខ្លួន លោក កឹម សុខា ជា​រឿង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​៕ (fn)​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...