• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ចាប់​ខ្លូន​មន្ត្រី​យោធា​ឈ្មោះ កើត វេហា បាន​ហើយ​ពាក់ព័ន្ធ​ការបាញ់សម្លាប់​មនុស្ស​៣​នាក់ (​មន្ត្រី​អាវុធហត្ថ មន្ត្រី​បរិស្ថាន និង​បុគ្គលិក​អង្គការ WCS) នៅ​ខេត្តមណ្ឌលគិរី ខណៈ​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ កំពុង​រត់គេចខ្លួន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 February, 2018  ម៉ោង 11:58 | សន្តិសុខ​សង្គម

    ​ខេត្ត​មណ្ឌល​គី​រី​៖ សមត្ថកិច្ច​ជាន់ខ្ពស់​ខេត្ត​មណ្ឌល​គី​រី បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា មន្ត្រី​យោធា​ការពារ​ព្រំដែន​ឈ្មោះ កើត វេហា ហៅ ឆៃ ដែល​ពាក់ព័ន្ធ​ការបាញ់សម្លាប់​មន្ត្រី​អាវុធហត្ថ មន្ត្រី​បរិស្ថាន និង​បុគ្គលិក​អង្គការ WCS នៅ​ស្រុក​អូររាំង ត្រូវបាន​ចាប់ខ្លួនបាន​ហើយ​កាលពី​យប់មិញ​។​

    ​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ដោយឡែក​ឈ្មោះ ផល ពេញ នាយ​នគរបាល​ប៉ុស្តិ៍​អូរ​លែ កំពុងតែ​រត់គេចខ្លួន​មិនទាន់​ចាប់បាន​នៅឡើយ​ទេ​។ បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ ត្រូវ​និង​កំពុង​សួរនាំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​។ ជនដៃដល់ នៃ​ការបាញ់សម្លាប់​ជនរងគ្រោះ​ទាំង​៣​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ប្រាប់ថា មាន​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ ឈ្មោះ ផល ពេញ រួមទាំង​មន្ត្រី​យោធា​ការពារ​ព្រំដែន​ឈ្មោះ កើត វេហា និង​ឈ្មោះ ងួ​រ ជាម​ន្ដ្រី​យោធា​ការពារ​ព្រំដែន​នៅ​តំបន់​អូរ​រ​លែ​។​

    ​សូមបញ្ជាក់ថា ការបាញ់ប្រហារ​នេះ​បានកើត​ឡើង​នៅ​ចំណុច​ប៉ុស្ដិ៍​អូរ​រ​លែ ក្នុងភូមិ​សាស្ដ្រ​ភូមិ ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី នៅ​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់ រួមមាន​៖ មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​, មន្ដ្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​បុគ្គលិក​អង្គការ​សមាគម អភិ​រក្សា​សត្វព្រៃ Wildlife Conservation Society (WCS) ដែល​ជនរងគ្រោះ​ទាំង​៣​នាក់​ចុះ​ល្បាត​ព្រៃ ជួប​បទល្មើស​វៀតណាម​កំពុង​បោះជំរុំ​កាប់​ឈើ ដោយ​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ ឈ្មោះ ផល ពេញ រួមទាំង​មន្ត្រី​យោធា​ការពារ​ព្រំដែន​តំបន់​អូរ​រ​លែ​ឈ្មោះ កើត វេហា និង​ឈ្មោះ ងួ​រ ចរចា​មិនត្រូវ ក៏​បាញ់សម្លាប់​ដើម្បី​បំបិទរឿង​ឃុបឃិត​ឱ្យ វៀតណាម​ចូល​កាប់​ឈើ​នោះ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...