• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​ប្តី​កំណាច​វាយ​ប្រពន្ធ​នឹង​ដងកាំបិត អូស​ទម្លាក់​ពីលើផ្ទះ​វាយដំ​ធ្វើបាប​តាម​អំពើ​ចិត្ត រហូតដល់​ស្លាប់​យ៉ាង​អា​ណោ​អាធ័ម​បំផុត​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 31 January, 2018  ម៉ោង 15:03 | សន្តិសុខ​សង្គម

    ​ខេត្តបាត់ដំបង​៖ ប្តី​កំណាច យក​ដងកាំបិត វាយ​ប្រពន្ធ​ទក់​សាច់ អូស​ទម្លាក់​ពី​ផ្ទះ និង​កាប់​ផ្តាច់​ខ្សែ​អង្រឹង​ទម្លាក់​ប្រពន្ធ ធ្វើបាប​តាមចិត្ត មិន​ឆ្លង​១​យប់​ផុត​ផង ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​យ៉ាង​អាណោច​អាធ​ម័​បំផុត​។ ហេតុការណ៍​ដ៏​អកុសល​នេះ​បាប​កើតឡើង​កាលពី​រសៀល ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​តា​ម៉ុ​ន ក្រុមទី​០៩ ភូមិ​គំនរ​បេង ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

    ​ប្តី​កំណាច ឈ្មោះ ហ៊ឺ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំមាន​ទីលំនៅ ចំណុចកើតហេតុ​ខាងលើ មុខរបរ​កម្មករ បាន​យក កាំបិត​ខ្វាវ មាន​ដង​ឫស្សី វាយ​ទៅលើ ប្រពន្ធ​ឈ្មោះ ជ្រុ​ន ហ៊​ន អាយុ ៤២​ឆ្នាំ ។ បន្ទាប់ពី​វាយ​ហើយ បាន​ចាប់​អូសទាញ ឡើងទៅ​លើផ្ទះ បណ្តាលឱ្យ​ធ្លាក់​ពីលើផ្ទះ និង​បាន​បន្តម​កកាប់​ខ្សែ​អង្រឹង ជនរងគ្រោះ​កំពុង​ដេក ។​

    ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ជា​ប្រពន្ធ ពុំមាន​អ្នក​យកទៅ​មន្ទីរពេទ្យ​ព្យាបាល​ទេ​នៅ​នឹង​ផ្ទះ​។ លុះដល់​ម៉ោង​ប្រហែល ០១ យប់ ឈានចូល​ថ្ងៃទី​៣០ ខែមករា​ឆ្នាំ​២០១៨ ជន​រង គ្រោះ ជា​ប្រពន្ធ ក៏​ដាច់ខ្យល់ ស្លាប់​យ៉ាង​វេទនា​បំផុត​។ ក្រោយ​ស្ត្រី​រងគ្រោះ​ស្លាប់​ភ្លាម​នគរបាល​មូលដ្ឋាន​បាន​ឃាត់ខ្លួន បុរស​ជា​ប្តី ដោយ​ដាក់​ខ្នោះ​យកទៅ​សួរចម្លើយ​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...