• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • បុរស​២​នាក់​ចេញពី​ផឹកស៊ី បើក​ម៉ូតូ​លឿន បុក​គោ​ដើរ​ឆ្លងថ្នល់ ដួល​ស្លាប់​អ្នកបើកបរ ចំណែក​អ្នកជិះ​ខាងក្រោយ​របួសស្រាល​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 31 January, 2018  ម៉ោង 13:13 | សន្តិសុខ​សង្គម

    ​ខេត្តកណ្តាល​/​ស្រុក​ពញាឮ​៖ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ជាមួយគ្នា បើក​លឿន បន្ទាប់​ចេញពី​ផឹកស៊ី​ស្រវឹង​ស្រឿងៗ ស្របពេល​យប់​ផង បាន​បុក​សត្វ​គោ​ដើរ​ឆ្លងផ្លូវ​ពេញទំហឹង​ដួល​បោក​លើ​ថ្នល់​ស្លាប់​អ្នក​ឌុប​ភ្លាមៗ និង​អ្នក​ជិ​ពីក្រោយ​របួសស្រាល កាលពី​វេលា​ម៉ោង​១៩ និង​២៥​នាទី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​37-38 ចំណុច​ភូមិ កំពង់​ចុះ​វារ ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

    ​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​ម៉ូតូ​ម៉ាក Honda dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GH-1746 បើកបរ ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​ឈ្មោះ ទ្រី ភេទ​ប្រុស អាយុ​៣៤ ទីលំនៅ ភូមិ​កំពង់​អុស កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល បាន​បុក​សត្វ​គោ​ដើរ​ឆ្លង​ថ្នល់ជាតិ ពី​ត្បូង​ទៅ​ជើង បណ្តាលឱ្យ​ដួល
    ​ស្លាប់​អ្នកបើកបរ​នៅ​កន្លែងកើតហេតុ អ្នករួមដំណើរ​ឈ្នោះ​ណេ​ត ខ្នា ភេទ​ប្រុស អាយុ​៣៥ ទីលំនៅ​ជាមួយគ្នា របួសស្រាល​។ ចំណែក​សត្វ​រត់​បាត់​ពី​កន្លែងកើតហេតុ​។​

    ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​វិហារ​ហ្លួង បានធ្វើការ​សន្និដ្ឋានថា ករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​មាន​ល្បឿន​លឿន ក្នុងស្ថានភាព​ស្រវឹង​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...