• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • កម្មករសំណង់​របស់​ក្រុមហ៊ុន អេ​ម៉ា​រី​អូរ យក​គ្រឿងចក្រ​ដាក់​បិទ​ច្រក ចេញចូល​ក្រុមហ៊ុន​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ បើក​ប្រាក់ខែ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 31 January, 2018  ម៉ោង 12:19 | ព័ត៌មាន​ជាតិ

    ​ខេត្ត​ព្រះសីហនុ​៖ គិត​មកដល់​ព្រឹក ថ្ងៃទី​៣១ ខែមករា ឆ្នាំ ២០១៨ នេះ​មាន​រយៈពេល​ជិត​២​ថ្ងៃ​ហើយ ដែល​ក្រុម​កម្មករសំណង់ និង​ជាង​សំណាង់​ចំនូ​ន​ប្រមាណ​១០០​នាក់ តំណាងឱ្យ​កម្មករ​ចំនួន​៤៥០​នាក់​របស់​ក្រុមហ៊ុន​(​អេ​ម៉ា​រី​អូរ​)​ស្ថិត​ក្នុងភូមិ លេខ​០៣ សង្កាត់​លេខ ០៣ ក្រុងព្រះសីហនុ បាន​យក​គ្រឿង ចក្រ​(​អេ​ស្ការ​កាយ​ដី​)​ដ៏​ធំ​មួយគ្រឿង​ទៅ​ដាក់​បិទផ្លូវ​ច្រកចេញចូល​របស់​ក្រុមហ៊ុន ក្នុង​គោលបំណង​ទាមទា​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ជួ​ដ៉ា​រ៉ា រ៉េត ហៅ​ធា​រី ជា​អនុប្រធាន ក្រុមហ៊ុន​ដែលជា​អ្នក​ទ​ទូល​ខុសត្រូវ​លើ​ការបើក​ប្រាក់ខែ​ឱ្យចេញ​មុខ​ទ​ទូល​ខុសត្រូវ​ប្រាក់ខែ​ដែល​ក្រុមហ៊ុន​បាន​ជំពាក់​កម្មករ ចំនួន ៣​ខែ​កន្លងមក ប៉ុន្តែ​នៅ​មិនទាន់​ទ​ទូល​បាន​ដំណោះស្រាយ​នៅឡើយ​ទេ ។​

    ក្រុមកម្មករ ដែល​នាំគ្នា​បិទផ្លូវ​តវ៉ា​ខាងលើ បាន​និយាយប្រាប់​ឱ្យដឹងថា​ក្រុមហ៊ុន អេ​ម៉ា​រី​អូរ នេះ​បាន​ជំពាក់​លុយ ប្រាក់ខែ​កម្មករ​ចំនួន​៤៥០​នាក់ រយៈពេល​០៣​ខែ​កន្លងមកហើយ គឺ​ចាប់ពី​ខែ ១១.​ខែ​១២​ឆ្នាំ​២០១៧ រហូតមកដល់ ខែ​០១ ឆ្នាំ​២០១៨ នេះ​នៅ​មិនទាន់បាន​បើក​ឱ្យ​កម្មករ​នៅឡើយ​ទេ ដោយ​លុយ​ប្រាក់ខែ​ដែល​ក្រុមហ៊ុន​ជំពាក់ សរុប​ចំនួន​០៣​ខែ មិនតិចជាង​២៧​ម៉ឺន​ដុល្លារ​។ ហើយ​ការនាំយក​គ្រឿងចក្រ​បិទផ្លូវ​ច្រកចេញចូល​បែបនេះ បើសិន​លោក ស្ត្រី អនុប្រធាន​ក្រុមហ៊ុន ឈ្មោះ ជួ​ដ៉ា​រ៉ា​រ៉េត ហៅ ធា​រី មិនអាច​ធ្វើការ​ដោះស្រាយ​បានទេ​ពួកគាត់​មិន​យក​គ្រឿងចក្រ ចេញ​ដាច់ខាត ពីព្រោះ បច្ចុប្បន្ន បងប្អូន​កម្មករ​មាន​ការខ្វះខាត គ្មាន​អីរ​ហូប​ទេ ចំណែកឯ​អ្នកលក់ដូរ ដូចជា​លក់​អង្ករ ឬ​លក់​គ្រឿងឧបភោគ​ផ្សេងៗ​នៅ​ពីមុខ​ក្រុមហ៊ុន​ដែល​ធ្លាប់​ឲ្យ​កម្មករ​ទិញ​ជំពាក់​ចាំ​គីត លុយ​តាម ក្រោយ នោះ​ឥឡូវ​ក៏​គេ​លែង​ឲ្យ​ជំពាក់​ផងដែរ ដោយសារ​កម្មករ​ម្នាក់ៗ​ជំពាក់​គេ ច្រើនពេក​។​

    លោក យ៉ូ​វ ខេមរា ប្រធាន មន្ទីរ​ការងារ​ខេត្ត​ព្រះសីហនុ នៅ​ចំពោះមុខ​បងប្អូន​ក្រុមកម្មករ លោក​បានធ្វើ​ការបញ្ជាក់​ថា បញ្ហារ​នេះ​លោក នឹង​រក​ដំណោះស្រាយ​តាម​និ​តី​វិធី​ផ្លូវច្បាប់​ជួន ប៉ុន្តែរ ជា​ជំហាន​បូ​ង លោក​បាន​ស្នើឱ្យ​បងប្អូន​ក្រុមកម្មករ​ទាំងអស់​ត្រូវ​នាំយក​គ្រឿងចក្រ​ចេញពីរ​ច្រក​ផ្លូវ ចេញចូល​របស់​ក្រុមហ៊ុន​វិញ​ទៅ​ពីព្រោះថា​ធ្វើបែបនេះ​មិនមែនជា​ជំរើស​ល្អ​នោះឡើយ​តែ​ផ្ទុយទៅវិញ អាច​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​ដោយសារតែ​ច្រកចេញ​មួយ​នេះ​វា​មិនមែន​សំរាប់តែ​ក្រុមហ៊ុន (​អេ​ម៉ា​រូ​អូរ​) នោះទេ គឺមាន​ក្រុមហ៊ុន ដូចជា​ភោជនីយដ្ឋាន នឹង​កាស៊ីណូ ជាច្រើន​ទៀត​ដែល បាន​ជួល ទីតាំង ក្នុង​បរិវេណ របស់​ក្រុមហ៊ុន (​អេ​ម៉ា​រី​អូរ​) ក៏​ប្រើប្រាស់​ផ្លូវ​ច្រកចេញចូល​ទាំងអស់នេះ​ទាំង ស្រុង​ផងដែរ សរុបសេចក្តី​មក ការបិទផ្លូវ​នេះ វា​បង្ក​ផលប៉ះពាល់​ច្រើនណាស់​ទៅដល់​ក្រុមហ៊ុន អាជីវកម្ម​ផ្សេងៗ ដែល​មិន មានការ​ពាក់ព័ន្ធ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ការតវ៉ា​នេះ​បានចាប់ផ្តើម តាំងពីរ​ព្រឹក ថ្ងៃទី​៣០ រហូតមកដល់​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨​នេះ នៅ​មិនទាន់​ទ​ទូល​បាន ដំណោះស្រាយ អ្វី​នូវឡើយ​ទេ ហើយ សម្រាប់ លោក ស្រី ជួ​ដ៉ា​រ៉ា រ៉េត វិញ​ក៏​គេ​មិន ទាន់​ឃើញ វត្តមាន​របស់គាត់​ចេញមុខ​ធ្វើការ​ដោះស្រាយ​នោះដែរ គឺ​ស្ងាត់ឈឹង​តែម្តង​៕ ដោយ ទន់ សុខ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...