• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ស្ត្រី​ម្នាក់​ព្រោះតែ​ខឹង​ប្តី យក​ថ្នាំ​បំពុល​ដាក់​លាយ​ជាមួយ​បាយ​បំពុល​កូនតូចៗ​២​នាក់​ស្លាប់ ហើយ​ហូប​តាម​ក្រោយ​ប៉ង​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 31 January, 2018  ម៉ោង 08:24 | សន្តិសុខ​សង្គម

    ​ខេត្តកំពត​៖ ស្រី​ម្នាក់​មានកូន​តូចៗ​២​នាក់ មានទំនាស់​ជាមួយ​ប្តី ខណៈ​កំពុងស្នាក់នៅ​សំណាក់​យីហោ សុខ​មនោ​រម្យ ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្តកំពត ចំនួន ២​ថ្ងៃ​រួចមក ហើយ​គេ​មិនដឹងថា​មាន​វិបត្តិ​ប៉ុណ្ណា​នោះទេ បែរជា​ហ៊ាន​រហូត​យក​ថ្នាំពុល​ដាក់​លាយ​ជាមួយ​បាយ​បំព​ល់​កូនតូចៗ​២​នាក់​ស្លាប់ ហើយ​ហូប​តាម​ក្រោយ​ប៉ង​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​សំណាក់​យីហោ (​សុខ​មនោ​រម្យ​) ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្តកំពត

    ​ក្រោយ​កើតហេតុ ប្តី​ជនរងគ្រោះ​ជា​ឪពុក​ក្មេង​តូចៗ​នោះ ក៏បាន​មកដល់​កន្លែង​កើតហេតុ ហើយក៏​ដឹក​ប្រពន្ធ និង​កូនៗ ទៅ​ស​ង្រោះ​នៅ​មន្ទីរពេទ្យ ខេត្តតាកែវ តែ​អ​កុស​ល្យ ពេល​ដឹក​ទៅដល់​ពាក់​កណ្តាលផ្លូវ កូន​២​នាក់ បាន​ដាច់ខ្យល់​ស្លាប់​ទាំង​២​នាក់ នៅតែ​ម្តាយ​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​ខេត្តតាកែវ​។​

    ​តាម​ប្រភព​មន្ត្រីនគរបាល​ស្រុក​អង្គរជ័យ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ម្តាយ​មានឈ្មោះ ប៉ាក សុ​ហេង អាយុ​២៤ ឆ្នាំ ,​កូន​ទី​១​មានឈ្មោះ ហ៊ា​ល សុ​វណ្ណា​មិ ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​កូន​ទី​២​ឈ្មោះ ហ៊ា​ល ក្តាន់ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ពួកគេ​មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...