• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​រថយន្ត​ដឹក​ទឹក​ផ្លែ​មួយគ្រឿង​កំពុងតែ​បើកបរ​ផ្ទុះ​ឆេះ​ស្លាប់​ព្រូឡាន​ម្នាក់ តៃកុង​របួសធ្ងន់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 31 January, 2018  ម៉ោង 08:53 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ធំ​៖ រថយន្ត​កូរ៉េ ម៉ាក​ហ៊ី​យិន​ដាយ ដឹក​ផ្លែឈើ កំពុងតែ​បើកបរ​បាន​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ រហូត​ឆេះ​ព្រូឡាន​ម្នាក់​ស្លាប់​ភ្លាមៗ និង​បង្ក​ឱ្យ​អ្នកបើកបរ​រថយន្តរ​លាក​របួសធ្ងន់​។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​បន្ទាយ​យមរាជ ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​

    ​ប្រភព​នៅក្បែរ​កន្លែងកើតហេតុ​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ប្រភេទ​កូរ៉េ​ខ្លុប ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​សរ ដឹក​ទឹក​ផ្លែឈើ​ចំរុះ បើកបរ​ពី​ជើង​ទៅ​ត្បូង ប​មាន​ធំក្លិន​ហ្គាស ក្រោយមក​បន្តិច ស្រាប់តែ​ឮ​សម្លេង​ផ្ទុះ​ក្តាំង ក៏​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ ហើយ​បង្ក​ឱ្យ​បណ្តាលឱ្យ​ឆេះ​ព្រូឡាន​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​តៃកុង​ឡាន​រងរបួស​ធ្ងន់ ហើយ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្អែក​បារាយណ៍​សន្ទុក​។​

    ​សមត្ថកិច្ច​មូលដ្ឋាន​ទៅ​ជួយ​អន្តរាគមន៍ បា​បាញ់​ពន្លត់​ក៏ប៉ុន្តែ​រថយន្ត​នោះ​ឆេះ​សល់​តែ​គ្រោងឆ្អឹង​។ រហូតមកដល់​ល្ងាច​នេះ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋាន​ច្បាស់លាស់ នៅឡើយ​ទេ​។ ចំណែក​ជនរងគ្រោះ ក៏​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដែរ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...